LibreOffice 24.8 Help
របារ តារាង មានអនុគមន៍ដែលអ្នកត្រូវការ នៅពេលធ្វើការជាមួយតារាង ។ វាលេចឡើងនៅពេលអ្នកផ្លាស់ទីទស្សន៍ទ្រនិចទៅក្នុងតារាងមួយ ។
បញ្ចូលជួរដេកមួយឬច្រើនទៅក្នុងតារាងនៅពីក្រោមការជ្រើស ។ អ្នកអាចជ្រើសបញ្ចូលជួរដេកច្រើនជាងមួយដោយបើកប្រអប់ (ជ្រើសតារាង - បញ្ចូល - ជួរដេក) ឬដោយជ្រើសជួរដេកច្រើនជាងមួយមុនពេលចុចរូបតំណាង ។ វិធីសាស្ត្រទីពីរបញ្ចូលជួរដេកដែលមានកំពស់ដូចគ្នាទៅនិងជួរដេកដើមដែលបានជ្រើស ។
បញ្ចូលជួរឈរមួយឬច្រើនទៅក្នុងតារាង បន្ទាប់ពីការជ្រើស ។ អ្នកអាចបញ្ចូលជួរឈច្រើនក្នុងពេលតែមួយដោយបើកប្រអប់ (ជ្រើស តារាង - បញ្ចូល - ជួរឈរ) ឬដោយជ្រើសជួរឈរច្រើនមុនពេលចុចរូបតំណាង ។ ប្រសិនបើរប្រើវិធីសាស្ត្របន្ទាប់ ជួរឈរដែលបានបញ្ចូលនឹងមានទទឹងដូចនិងជួរឈរដែលបានជ្រើស ។
លុបជួរដេកដែលបានជ្រើសពីតារាង ។
លុបជួរឈរដែលបានជ្រើសពីតារាង ។
Combines the contents of the selected cells into a single cell, retaining the formatting of the first cell in the selection.
បើករបារឧបករណ៍ដែលមានអនុគមន៍សម្រាប់ធ្វើឲ្យជួរដេក និងជួរឈរប្រសើរបំផុត នៅក្នុងតារាង ។
ចុចបើករបារឧបករណ៍ដែលអ្នកអាចចុចពណ៌ផ្ទៃខាងក្រោយសម្រាប់កថាខណ្ឌ ។ ពណ៌ត្រូវបានអនុវត្តនៅផ្ទៃខាងក្រោយរបស់កថាខណ្ឌបច្ចុប្បន្ន ឬកថាខណ្ឌដែលបានជ្រើស ។
Use this command to apply an AutoFormat to a selected sheet areatable area or to define your own AutoFormats.
ចុចរូបតំណាង ស៊ុម ដើម្បីបើករបារឧបករណ៍ ស៊ុម ដែលអ្នកអាចកែប្រែស៊ុមរបស់ផ្ទៃសន្លឹក ឬវត្ថុមួយ ។
ចុចរូបតំណាងនេះដើម្បីបើករបារឧបករណ៍ រចនាប័ទ្មបន្ទាត់ ដែលអ្នកអាចកែប្រែរចនាប័ទ្មបន្ទាត់ស៊ុម ។
ចុចរូបតំណាង ពណ៌បន្ទាត់ (នៃស៊ុម) ដើម្បីបើករបារឧបករណ៍ ពណ៌ស៊ុម ដែលអាចឲ្យអ្នកផ្លាស់ប្តូរពណ៌ស៊ុមនៃវត្ថុមួយ ។
តម្រៀបកថាខណ្ឌ ឬជួរដេកតារាងដែលបានជ្រើស តាមលំដាប់អក្សរក្រម ឬតាមលំដាប់លេខ ។ អ្នកអាចកំណត់រហូតដល់ពាក្យគន្លឹះតម្រៀបបី ព្រមទាំងផ្សំពាក្យគន្លឹះតម្រៀបអក្សរក្រមលេខ ជាមួយនឹងលេខបានផងដែរ ។
ធ្វើឲ្យអនុគមន៍ផលបូកសកម្ម ។ ចំណាំថា ទស្សន៍ទ្រនិចត្រូវតែស្ថិតក្នុងក្រឡា ដែលអ្នកចង់បង្ហាញផលបូក ។
Specifies the properties of the selected table, for example, name, alignment, spacing, column width, borders, and background.