LibreOffice 24.8 Help
បើអ្នកចូលចិត្តវា LibreOffice នឹងបំពេញពាក្យដែលអ្នកប្រើជាញឹកញាប់ដោយស្វ័យប្រវត្តិ អ្នកអាចលៃតម្រូវ ឬកែសម្រួលឥរិយាបថនោះបន្ថែមទៀតបាន ។ បើអ្នកចង់ អ្នកក៏អាចរក្សាទុកបញ្ជីពាក្យដែលបានប្រមូលទុកបច្ចុប្បន្នផងដែរ ដើម្បីឲ្យគេអាចប្រើវាបាននៅសម័យក្រោយទៀត ។
ដើម្បីកែសម្រួលការបំពេញពាក្យ ជ្រើស
និងជ្រើសជម្រើសណាមួយដូចខាងក្រោម ៖ជ្រើស បន្ថែមដកឃ្លានៅខាងចុង ។
តួអក្សរដកឃ្លាត្រូវបានបន្ថែមនៅខាងចុង បន្ទាប់ពីអ្នកបានវាយតួអក្សរដំបូងរបស់ពាក្យបន្ទាប់នៅក្រោយពាក្យដែលបំពេញដោយស្វ័យប្រវត្តិ ។ តួអក្សរដកឃ្លានឹងត្រូវធ្វើឲ្យកៀកគ្នា បើសិនតួអក្សរបន្ទាប់ជាសញ្ញាកំណត់ព្រំដែន ដូចជាសញ្ញាខ័ណ្ឌ (.) ឬជាតួអក្សរក្នុងបន្ទាត់ថ្មី ។
ជ្រើសគ្រាប់ចុច ដើម្បីទទួលយកពាក្យដែលស្នើដោយប្រើប្រអប់បញ្ជី ព្រមទទួល ។
ប្រើប្រអប់ ប្រវែងពាក្យអប្បបរមា ដើម្បីកំណត់ចំនួនតួអក្សរអប្បបរមា ហើយត្រូវតែប្រមូលពាក្យទៅក្នុងបញ្ជី ។
បិទជម្រើស នៅពេលបិទឯកសារ យកពាក្យដែលបានប្រមូលមកពីវាចេញពីបញ្ជី ។
ឥឡូវនេះបញ្ជីក៏ត្រឹមត្រូវផងដែរសម្រាប់ឯកសារផ្សេងទៀតដែលអ្នកបើក ។ នៅពេលអ្នកបិទឯកសារ LibreOffice ចុងក្រោយនោះ បញ្ជីពាក្យនឹងត្រូវលុប ។
បើសិនអ្នកគូសធីក បញ្ជីនឹងត្រឹមត្រូវលុះត្រាតែបើកឯកសារបច្ចុប្បន្ន ។
ប្រសិនបើអ្នកចង់ឲ្យបញ្ជីពាក្យមានតទៅទៀតបន្ទាប់ពីភាគ LibreOffice បច្ចុប្បន្ន រក្សាទុកវាជាឯកសារមួយ ដូចដែលបានពណ៌នាក្នុងភាគដូចតទៅនេះ ។
ប្រសិនបើជម្រើសពិនិត្យអក្ខរាវិរុទ្ធស្វ័យប្រវត្តិអាចប្រើបាន មានតែពាក្យដែលត្រូវបានទទួលស្គាល់ដោយការពិនិត្យអក្ខរាវិរុទ្ធត្រូវបានប្រមូល ។
ប្រើបញ្ជីពាក្យដែលត្រូវចាប់ផ្តើមជានិច្ចជាមួយសំណុំពាក្យបច្ចេកទេសដែលបានកំណត់សម្រាប់លក្ខណពិសេសក្នុងការបំពេញពាក្យ ។
បើកឯកសារអត្ថបទដែលមានពាក្យដែលអ្នកចង់ប្រើសម្រាប់ការបំពេញពាក្យ ។
លក្ខណពិសេសក្នុងការបំពេញពាក្យនឹងប្រមូលផ្តុំពាក្យ ។
ជ្រើសពាក្យទាំងអស់ ឬពាក្យមួយចំនួននៅក្នុងបញ្ជី ។
ប្រើ ពាក្យបញ្ជា បញ្ជា(Ctrl)+C ដើម្បីចម្លងពាក្យដែលបានជ្រើសទាំងអស់ទៅក្នុងក្តារតម្បៀតខ្ទាស់ ។ បិទភ្ជាប់ក្តារតម្បៀតខ្ទាស់ទៅក្នុងឯកសារថ្មី និងរក្សាទុកវា ដើម្បីទទួលបានបញ្ជីឯកសារយោងរបស់ពាក្យដែលបានប្រមូល ។
លើកក្រោយអ្នកអាចបើកបញ្ជីសេចក្តីយោង និងប្រមូលផ្តុំពាក្យដោយស្វ័យប្រវត្តិបាន ដូច្នេះលក្ខណពិសេសក្នុងការបំពេញពាក្យនឹងចាប់ផ្តើមជាមួយសំណុំពាក្យដែលបានកំណត់ ។