បន្ថែម​លេខរៀង

ដើម្បី​បន្ថែម​លេខរៀង​ទៅ​បញ្ជី

  1. ជ្រើស​កថាខណ្ឌ ដែល​អ្នក​ចង់​បន្ថែម​លេខ​រៀង​ ។

  2. នៅ​លើ​របារ ទ្រង់ទ្រាយ ចុចរូបតំណាង បិទ/បើក​លេខរៀង រូបតំណាង.

  3. ដើម្បី​ប្តូរ​ទ្រង់ទ្រាយ និង ឋានានុក្រម​នៃ​បញ្ជី​ដែល​មាន​លេខរៀង ចុច​ក្នុង​បញ្ជី ហើយ​បន្ទាប់​មក​បើក​របារ​ឧបករណ៍ ចំណុច និង លេខរៀង ។

រូប​តំណាង​ចំណាំ

ដើម្បី​យក​លេខរៀង​ចេញ ជ្រើស​កថាខណ្ឌ​ដែល​មាន​លេខរៀង ហើយ​បន្ទាប់​មក​ចុច​រូបតំណាង បិទ/បើក លេខរៀង លើ​របារ ទ្រង់ទ្រាយ ។


ដើម្បីធ្វើទ្រង់ទ្រាយ​បញ្ជីមានលេខរៀង

ដើម្បី​ប្តូរ​ទ្រង់ទ្រាយ​នៃ​បញ្ជី​ដែល​មាន​លេខរៀង ចុច​ក្នុង​បញ្ជី បន្ទាប់​មក​ជ្រើស ទ្រង់ទ្រាយ - ចំណុច និង លេខរៀង ។

Please support us!