LibreOffice 7.6 Help
តាមលំនាំដើម LibreOffice ផ្លាស់ទីពាក្យដែលមិនសមនៅលើជួរមួយទៅជួរបន្ទាប់ ។ ប្រសិនបើអ្នកចង់ អ្នកអាចប្រើការដាក់សហសញ្ញាដោយដៃ ឬដោយស្វ័យប្រវត្តិ ដើម្បីចៀសវាងឥរិយាបទនេះ ៖
ការដាក់សហសញ្ញាដោយស្វ័យប្រវត្តិ បញ្ចូលសហសញ្ញានៅកន្លែងដែលពួកវាត្រូវការក្នុងកថាខណ្ឌ ។ ជម្រើសនេះអាចប្រើបាន សម្រាប់តែរចនាប័ទ្មកថាខណ្ឌ និង កថាខណ្ឌដាច់ដោយឡែកពីគ្នា ។
ចុចកណ្តុរស្តាំក្នុងកថាខណ្ឌមួយ និង ជ្រើស កថាខណ្ឌ ។
ចុចផ្ទាំង លំហូរអត្ថបទ ។
នៅក្នុងផ្ទៃ ដាក់សហសញ្ញា គូសធីកដោយស្វ័យប្រវត្តិ ។
ចុច យល់ព្រម ។
ប្រសិនបើអ្នកចង់ភ្ជាប់កថាខណ្ឌច្រើនជាងមួយដោយសហសញ្ញា ដោយស្វ័យប្រវត្តិ ប្រើរចនាប័ទ្មកថាខណ្ឌ ៖
ឧទាហរណ៍ ធ្វើឲ្យប្រើបាននូវជម្រើសការដាក់សហសញ្ញាស្វ័យប្រវត្តិ សម្រាប់រចនាប័ទ្មកថាខណ្ឌ "លំនាំដើម" និងបន្ទាប់មកអនុវត្តរចនាប័ទ្មទៅកថាខណ្ឌ ដែលអ្នកចង់ភ្ជាប់សហសញ្ញា ។
Choose View - Styles, and then click the Paragraph Styles icon.
ចុចកណ្តុរស្តាំលើរចនាប័ទ្មកថាខណ្ឌ ដែលអ្នកចង់ភ្ជាប់ដោយសហសញ្ញា និងបន្ទាប់មក ជ្រើស កែប្រែ ។
ចុចលើផ្ទាំង លំហូរអត្ថបទ ។
នៅក្នុងផ្ទៃ ការដាក់សហសញ្ញា គូសធីកប្រអប់ ដោយស្វ័យប្រវត្តិ ។
ចុច យល់ព្រម ។
អនុវត្តរចនាប័ទ្មទៅកថាខណ្ឌ ដែលអ្នកចង់ភ្ជាប់ដោយសហសញ្ញា ។
អ្នកអាចបញ្ចូលសហសញ្ញាមួយ ដែលអ្នកចង់ដាក់នៅលើបន្ទាត់មួយ ឬ ទុកឲ្យ LibreOffice ស្វែងរកពាក្យដើម្បីភ្ជាប់ដោយសហសញ្ញា ហើយបន្ទាប់មកផ្តល់នូវការដាក់សហសញ្ញាដែលបានផ្តល់យោបល់ ។
ដើម្បីបញ្ចូលសហសញ្ញាមួយយ៉ាងលឿន ចុចក្នុងពាក្យដែលអ្នកចង់បន្ថែមសហសញ្ញា និងបន្ទាប់មកចុច ពាក្យបញ្ជា បញ្ជា(Ctrl)+សញ្ញា(-) ។
ប្រសិនបើអ្នកបញ្ចូលសហសញ្ញាដោយដៃក្នុងពាក្យមួយ ពាក្យត្រូវភ្ជាប់ដោយសហសញ្ញាដោយដៃ ។ គ្មានការដាក់សហសញ្ញាដោយស្វ័យប្រវត្តិបន្ថែម ត្រូវបានអនុវត្តសម្រាប់ពាក្យនេះ ។ ពាក្យមួយដែលមានសហសញ្ញាដោយដៃ នឹងត្រូវបានដាក់សហសញ្ញា ដោយមិនគោរពតាមការកំណត់លើទំព័រផ្ទាំង លំហូរអត្ថបទ ។
ជ្រើសអត្ថបទ ដែលអ្នកចង់ដាក់សហសញ្ញា ។
ជ្រើស ឧបករណ៍ - ភាសា - ដាក់សហសញ្ញា ។