LibreOffice 25.2 Help
អ្នកអាចជ្រើសតារាងមួយក្នុងឯកសារអត្ថបទមួយ ដោយប្រើក្តារចុច ឬកណ្តុរ ។
ដើម្បីជ្រើសតារាងដែលមានក្ដារចុច ផ្លាស់ទីទស្សន៍ទ្រនិចទៅក្នុងតារាង ហើយបន្ទាប់ចុច ពាក្យបញ្ជាបញ្ជា (Ctrl)+A ទាល់តែក្រឡាទាំងអស់ត្រូវបានជ្រើស ។
ដើម្បីជ្រើសតារាងមួយដោយប្រើកណ្តុរ ផ្លាស់ទីព្រួញកណ្តុរទៅទីតាំងមួយចំពីលើ និង ខាងឆ្វេងតារាង ។ ព្រួញកណ្តុរនឹងក្លាយជាព្រួញបញ្ឆៀងមួយ ។ ចុចដើម្បីជ្រើសតារាង ។
ដើម្បីជ្រើសជួរដេក ឬជួរឈរមួយដោយប្រើកណ្ដុរ ចង្អុលទៅទីតាំងមួយនៅខាងឆ្វេងជួរដេក ឬខាងលើជួរឈរ ។ ព្រួញកណ្ដុរនឹងក្លាយជាព្រួញមួយ ។ ចុចដើម្បីជ្រើសជួរដេក ឬជួរឈរ ។