LibreOffice 24.8 Help
អ្នកអាចរក្សាទុកឯកសារ LibreOffice Writer មួយក្នុងទ្រង់ទ្រាយ HTML ដូច្នេះអ្នកអាចមើលវាក្នុងកម្មវិធីរុករក ។ ប្រសិនបើអ្នកចង់ អ្នកអាចភ្ជាប់ការបំបែកទំព័រមួយ ជាមួយរចនាប័ទ្មកថាខណ្ឌក្បាលជាក់លាក់មួយ ដើម្បីបង្កើតទំព័រ HTML ដាច់ពីគ្នា គ្រប់ពេលដែលរចនាប័ទ្មលេចឡើងក្នុងឯកសារ ។ LibreOffice Writer បង្កើតទំព័រមួយដែលមានតំណខ្ពស់ទៅទំព័រនីមួយៗ ក្នុងចំណោមទំព័រទាំងនេះដោយស្វ័យប្រវត្តិ ។
ពេលអ្នករក្សាទុកឯកសារអត្ថបទក្នុងទ្រង់ទ្រាយ HTML, ក្រាហ្វិកនៅក្នុងឯកសារគឺត្រូវបានរក្សាទុកក្នុងឯកសារ HTML ជាស្ទ្រីមទិន្នន័យបង្កប់។ LibreOffice ព្យាយាមរក្សាទ្រង់ទ្រាយដើមរបស់ក្រាហ្វិកដូចជារូបភាព JPEG ឬរូបភាព SVG នឹងត្រូវបានរក្សាទុកក្នុង HTML ផងដែរ។ ទ្រង់ទ្រាយក្រាហ្វិកទាំងអស់ត្រូវបានរក្សាទុកជា PNG ។
អនុវត្តរចនាប័ទ្មមួយនៃរចនាប័ទ្មកថាខណ្ឌក្បាលលំនាំដើមរបស់ LibreOffice ឧទាហរណ៍ "ក្បាល១" ទៅកថាខណ្ឌ ដែលអ្នកចង់បង្កើតទំព័រ HTML ថ្មីមួយ ។
ជ្រើស ឯកសារ - ផ្ញើ - បង្កើតឯកសារ HTML ។
នៅក្នុងប្រអប់
ជ្រើសរចនាប័ទ្មកថាខណ្ឌ ដែលអ្នកចង់ប្រើដើម្បីបង្កើតទំព័រ HTML ថ្មី ។បញ្ចូលផ្លូវមួយ និង ឈ្មោះមួយសម្រាប់ឯកសារ HTML និងបន្ទាប់មក ចុច រក្សាទុក ។