LibreOffice 7.5 Help
អ្នកអាចបញ្ចូលភាគថ្មី ឬតភ្ជាប់ទៅភាគក្នុងឯកសារដទៃទៀត ទៅក្នុងឯកសារបច្ចុប្បន្ន ។ ប្រសិនបើអ្នកបញ្ចូលភាគមួយជាតំណមួយ មាតិការបស់តំណនឹងផ្លាស់ប្តូរពេលអ្នកកែប្រែឯកសារប្រភព ។
ចុចក្នុងឯកសាររបស់អ្នក ដែលអ្នកចង់បញ្ចូលភាគថ្មីមួយ ឬជ្រើសអត្ថបទដែលអ្នកចង់បម្លែងទៅជាភាគមួយ ។
ប្រសិនបើអ្នកជ្រើសអត្ថបទមួយដែលស្ថិតនៅក្នុងកថាខណ្ឌមួយ អត្ថបទត្រូវបានបម្លែងទៅជាកថាខណ្ឌថ្មីមួយដោយស្វ័យប្រវត្តិ ។
ជ្រើស បញ្ចូល - ភាគ ។
នៅក្នុងប្រអប់
វាយឈ្មោះភាគ ។កំណត់ជម្រើសសម្រាប់ភាគ និងបន្ទាប់មកចុច បញ្ចូល ។
មុនពេលអ្នកអាចបញ្ចូលភាគមួយជាតំណ ជាដំបូងអ្នកត្រូវបង្កើតភាគក្នុងឯកសារប្រភពសិន ។
នៅពេលអ្នកបើកឯកសារដែលមានភាគបានតភ្ជាប់ LibreOffice ទាមទារឲ្យអ្នកធ្វើឲ្យមាតិកាភាគទាន់សម័យ ។ ដើម្បីធ្វើឲ្យតំណទាន់សម័យដោយដៃ ជ្រើស ឧបករណ៍ - ធ្វើបច្ចុប្បន្នភាព - តំណ ។
អ្នកក៏អាចបញ្ចូលភាគដែលបានតភ្ជាប់ក្នុងឯកសារ HTML ។ នៅពេលអ្នកមើលទំព័រក្នុងកម្មវិធីរុករកបណ្តាញមួយ មាតិការបស់ភាគទាក់ទងទៅមាតិការបស់ភាគ នៅពេលដែលឯកសារ HTML ត្រូវបានរក្សាទុកចុងក្រោយ ។
ចុចក្នុងឯកសាររបស់អ្នក ដែលអ្នកចង់បញ្ចូលភាគដែលបានតភ្ជាប់ ។
ជ្រើស បញ្ចូល - ភាគ ។
នៅក្នុងប្រអប់
វាយឈ្មោះភាគ ។នៅក្នុងផ្ទៃ ក្រោមវីនដូ អ្នកក៏អាចគូសធីកប្រអប់ ដើម្បីធ្វើឲ្យមាតិកាភាគទាន់សម័យដោយស្វ័យប្រវត្តិ នៅពេលដែលភាគនៅក្នុងឯកសារប្រភពបានផ្លាស់ប្ដូរ ។
គូសធីកប្រអប់ ។Click the Browse button next to the File name box.
រកទីតាំងឯកសារ ដែលមានភាគដែលអ្នកចង់តភ្ជាប់ និងបន្ទាប់មកចុច បញ្ចូល ។
នៅក្នុងប្រអប់ភាគ
ជ្រើសភាគដែលអ្នកចង់បញ្ចូល ។ចុច បញ្ចូល ។