LibreOffice 25.2 Help
ដើម្បីបង្ហាញ ឬលាក់បន្ទាត់ ជ្រើស មើល - បន្ទាត់។ ដើម្បីបង្ហាញបន្ទាត់បញ្ឈរ ជ្រើស LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice Writer - មើល បន្ទាប់មកជ្រើស បន្ទាត់បញ្ឈរ នៅក្នុងផ្ទៃ បន្ទាត់ ។
រឹមទំព័រត្រូវបានបញ្ជាក់ដោយផ្ទៃ ដែលបានបំពេញនៅចុងបន្ទាត់ ។
ការចូលបន្ទាត់ត្រូវបានលៃតម្រូវ ដោយសញ្ញាត្រីកោណតូចៗបី នៅលើបន្ទាត់ផ្ដេក ។
ដើម្បីផ្លាស់ប្តូរការចូលបន្ទាត់បន្ទាត់ទីមួយ នៃកថាខណ្ឌដែលបានជ្រើស អូសសញ្ញាត្រីកោណឆ្វេងខាងលើ លើបន្ទាត់ផ្ដេកទៅទីតាំងថ្មីមួយ ។
ដើម្បីផ្លាស់ប្តូរការចូលបន្ទាត់ខាងឆ្វេង ឬស្តាំរបស់កថាខណ្ឌ ជ្រើសកថាខណ្ឌដែលអ្នកចង់ប្តូរការចូលបន្ទាត់ អូសសញ្ញាត្រីកោណខាងឆ្វេងក្រោម ឬខាងស្តាំក្រោមលើបន្ទាត់ផ្ដេកទៅទីតាំងថ្មីមួយ ។
For example, to change the left indent starting with the second line of a paragraph, hold down the CommandCtrl key, click the triangle on the bottom left, and drag it to the right
អ្នកក៏អាចចុចទ្វេដងត្រង់កន្លែងណាមួយលើបន្ទាត់ផ្ដេក និង លៃតម្រូវការចូលបន្ទាត់ក្នុងប្រអប់ កថាខណ្ឌ ។