LibreOffice 7.1 Help
សេចក្តីយោងឆ្លង អនុញ្ញាតឲ្យអ្នកលោតទៅវគ្គអត្ថបទ និង វត្ថុជាក់លាក់ក្នុងឯកសារតែមួយ ។ សេចក្តីយោងឆ្លងមួយមានគោលដៅ និង សេចក្តីយោង ដែលត្រូវបានបញ្ចូលជា វាល ក្នុងឯកសារ ។
វត្ថុដែលមានចំណងជើង និង កន្លែងចំណាំអាចត្រូវបានប្រើជាគោលដៅ ។
មុនពេលអ្នកអាចបញ្ចូលសេចក្តីយោងឆ្លងមួយ អ្នកត្រូវតែបញ្ជាក់គោលដៅក្នុងអត្ថបទរបស់អ្នកជាមុនសិន ។
ជ្រើសអត្ថបទដែលអ្នកចង់ប្រើជាគោលដៅ សម្រាប់សេចក្តីយោងឆ្លង ។
ជ្រើស បញ្ចូល - សេចក្តីយោងឆ្លង ។
នៅក្នុងបញ្ជី
ជ្រើស “កំណត់សេចក្ដីយោង” ។វាយបញ្ចូលឈ្មោះ សម្រាប់គោលដៅក្នុងប្រអប់ ឈ្មោះ ។ អត្ថបទដែលបានជ្រើស ត្រូវបានបង្ហាញក្នុងប្រអប់ តម្លៃ ។
ចុច
។ ឈ្មោះរបស់គោលដៅត្រូវបានបន្ថែមទៅបញ្ជី ។ចាកចេញពីប្រអប់ដែលបានបើក និងបន្តទៅភាគបន្ទាប់ ។
ទីតាំងទស្សន៍ទ្រនិចនៅក្នុរអត្ថបទ ដែលអ្នកចង់បញ្ចូលសេចក្ដីយោងឆ្លង ។
ជ្រើស បញ្ចូល - សេចក្ដីយោងឆ្លង ដើម្បីបើកប្រអប់ ។
ក្នុងបញ្ជី ប្រភេទ ជ្រើស "បញ្ចូលសេចក្តីយោង" ។
ក្នុងបញ្ជី ជម្រើស ជ្រើសគោលដៅដែលអ្នកចង់យោងឆ្លង ។
នៅក្នុងបញ្ជី បញ្ចូលសេចក្ដីយោងទៅ ជ្រើសទ្រង់ទ្រាយសម្រាប់សេចក្ដីយោងឆ្លង ។ ទ្រង់ទ្រាយបញ្ជាក់ពីប្រភេទព័ត៌មានដែលបានបង្ហាញជាសេចក្ដីយោងឆ្លង ។ ឧទាហរណ៍ "សេចក្ដីយោង"បញ្ចូលអត្ថបទគោលដៅ ហើយ "ទំព័រ" បញ្ចូលលេខទំព័រត្រង់កន្លែងដែលដាក់គោលដៅ ។
ចុច បញ្ចូល ។
ចុច បិទ នៅពេលចប់ ។
អ្នកអាចយោងឆ្លង វត្ថុភាគច្រើនក្នុងឯកសាររបស់អ្នក ដូចជា ក្រាហ្វិក វត្ថុគំនូរ វត្ថុ OLE និង តារាង ដ៏រាបណាពួកវាមានចំណងជើង ។ ដើម្បីបន្ថែមចំណងជើងទៅវត្ថុមួយ ជ្រើសវត្ថុ និងបន្ទាប់មក ជ្រើស បញ្ចូល - ចំណងជើង ។
ចុចក្នុងឯកសារ ដែលអ្នកចង់បញ្ចូលសេចក្តីយោងឆ្លង ។
ជ្រើស បញ្ចូល - សេចក្តីយោងឆ្លង ។
ក្នុងបញ្ជី ប្រភេទ ជ្រើសប្រភេទចំណងជើងវត្ថុ ។
ក្នុងបញ្ជី ជម្រើស ជ្រើសលេខចំណងជើងនៃវត្ថុ ដែលអ្នកចង់យោងឆ្លង ។
នៅក្នុងបញ្ជី បញ្ចូលសេចក្ដីយោងទៅ ជ្រើសទ្រង់ទ្រាយនៃសេចក្ដីយោងឆ្លង ។ ទ្រង់ទ្រាយបញ្ជាក់ពីប្រភេទព័ត៌មានដែលបង្ហាញជាសេចក្ដីយោងឆ្លង ។ ឧទាហរណ៍ "សេចក្ដីយោង" បញ្ចូលប្រភេទចំណងជើង និងអត្ថបទចំណងជើងវត្ថុ ។
ចុច បញ្ចូល ។
ចុច បិទ នៅពេលចប់ ។
ដើម្បីធ្វើបច្ចុប្បន្នភាពសេចក្ដីយោងឆ្លងនៅក្នុងឯកសារដោយដៃ ត្រូវជ្រើសម៉ឺនុយ ឧបករណ៍ - ធ្វើបច្ចុប្បន្នភាព - វាល ឬចុច F9។
Choose View - Field Names to switch between viewing the reference names and the reference contents.