LibreOffice 25.2 Help
ឯកសារមេអនុញ្ញាតឲ្យអ្នកគ្រប់គ្រងឯកសារធំៗ ដូចជាសៀវភៅដែលមានជំពូកច្រើនជាដើម ។ អ្នកអាចចាត់ទុកឯកសារមេជាកន្លែងដាក់ឯកសារ LibreOffice Writer ជាច្រើន ។ គេហៅឯកសារទាំងនោះថា ឯកសាររង ។
នៅពេលអ្នកបោះពុម្ពឯកសារមេមួយ មាតិកានៃឯកសាររង លិបិក្រម និង អត្ថបទមួយចំនួនដែលអ្នកបានវាយបញ្ចូល នឹងត្រូវបានបោះពុម្ព ។
អ្នកអាចបង្កើតលិបិក្រម និង តារាងមាតិកាក្នុងឯកសារមេ សម្រាប់ឯកសាររងទាំងអស់ ។
រចនាប័ទ្មដែលត្រូវបានប្រើនៅក្នុងឯកសាររង ដូចជារចនាប័ទ្មកថាខណ្ឌថ្មី ត្រូវបាននាំចូលដោយស្វ័យប្រវត្តិទៅក្នុងឯកសារមេ បន្ទាប់ពីអ្នករក្សាទុកឯកសារមេ ។
នៅពេលមើលឯកសារមេ រចនាប័ទ្មត្រូវបានបង្ហាញរួចហើយនៅក្នុងឯកសារមេ ដែលយករចនាប័ទ្មសំខាន់ដែលមានឈ្មោះដូចគ្នា ដែលត្រូវបាននាំចូលពីឯកសាររង ។
ឯកសាររងមិនដែលត្រូវបានផ្លាស់ប្ដូរដោយការផ្លាស់ប្ដូរដែលបានធ្វើឡើងទៅឯកសារមេ ។
នៅពេលអ្នកបន្ថែមឯកសារមួយទៅឯកសារមេមួយ ឬបង្កើតឯកសាររងថ្មីមួយ តំណមួយត្រូវបានបង្កើតក្នុងឯកសារមេ ។ អ្នកមិនអាចកែសម្រួលមាតិកានៃឯកសាររងដោយផ្ទាល់ ក្នុងឯកសារមេ ប៉ុន្តែអ្នកអាចប្រើកម្មវិធីរុករក ដើម្បីបើកឯកសាររងណាមួយ សម្រាប់កែសម្រួល ។
ឯកសារមេ master.odm មានអត្ថបទ និងតំណមួយចំនួនទៅឯកសាររង sub1.odt និង sub2.odt ។ នៅក្នុងឯកសាររងនីមួយៗរចនាប័ទ្មកថាខណ្ឌថ្មីមួយដែលមានឈ្មោះដូចគ្នា Style1 ត្រូវបានកំណត់ និងប្រើ ហើយឯកសាររងត្រូវបានរក្សាទុក ។
នៅពេលដែលអ្នករក្សាទុកឯកសារមេ រចនាប័ទ្មពីឯកសាររងត្រូវបាននាំចូលទៅក្នុងឯកសារមេ ។ ដំបូង រចនាប័ទ្មថ្មី រចនាប័ទ្ម ១ បានមកពី sub1.odt ត្រូវបាននាំចូល ។ បន្ទាប់មក រចនាប័ទ្មថ្មីពី sub2.odt នឹងត្រូវបាននាំចូល ប៉ុន្តែជា រចនាប័ទ្ម ១ ឥឡូវត្រូវបានបង្ហាញនៅក្នុងឯកសារមេ រចនាប័ទ្មនេះបានមកពី sub2.odt នឹងមិនត្រូវបាននាំចូលទេ ។
នៅក្នុងឯកសារមេ ឥឡូវអ្នកឃើញរចនាប័ទ្មថ្មី រចនាប័ទ្ម ១ ពីឯកសាររងទីមួយ ។ កថាខណ្ឌរចនាប័ទ្ម ១ ទាំងអស់នៅក្នុងឯកសារមេនឹងត្រូវបានបង្ហាញដោយប្រើគុណលក្ខណៈរចនាប័ទ្ម ១ ពីឯកសាររងទីមួយ ។ ទោះជាយ៉ាងណាក៏ដោយឯកសាររងទីពីរដោយខ្លួនវាផ្ទាល់នឹងមិនត្រូវបានផ្លាស់ប្ដូរទេ ។ អ្នកឃើញកថាខណ្ឌរចនាប័ទ្ម ១ ពីឯកសាររងទីពីរដែលមានគុណលក្ខណៈខុសគ្នា អាស្រ័យថាតើអ្នកបើកឯកសារ sub2.odt ដោយខ្លួនវាផ្ទាល់ ឬជាផ្នែករបស់ឯកសារមេ ។
ដើម្បីជៀសវាងការយល់ច្រលំ ប្រើពុម្ពឯកសារដូចគ្នាសម្រាប់ឯកសារមេ ហើយនឹងឯកសាររងរបស់វា ។ វាកើតឡើងដោយស្វ័យប្រវត្តិនៅពេលអ្នកបង្កើតឯកសារមេ និងឯកសាររងរបស់វាពីឯកសារដែលមានស្រាប់ ដែលមានចំណងជើង ដោយប្រើពាក្យបញ្ជា ឯកសារ - ផ្ញើ - បង្កើតឯកសារមេ ។