ការ​សួរ​ទិន្នន័យ​អ្នក​ប្រើ​ក្នុងវាល ឬ​លក្ខខណ្ឌ

អ្នក​អាច​ចូល​ដំណើរការ និង ប្រៀបធៀប​ទិន្នន័យ​អ្នក​ប្រើមួយ​ចំនួន​ពី​វាល ឬ​លក្ខខណ្ឌ ។ ឧទាហរណ៍ អ្នក​អាច​ប្រៀបធៀប​ទិន្នន័យ​អ្នក​ប្រើ ជាមួយ​សញ្ញា​ប្រមាណវិធី​ដូច​ខាង​ក្រោម ៖

សញ្ញា​​ប្រមាណ​វិធី

អត្ថន័យ

== ឬ EQ

ស្មើ

!= ឬ NEQ

មិន​ស្មើ​ទៅ​នឹង


ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​ប្រើ​លក្ខខណ្ឌ​មួយ ដើម្បី​លាក់​អត្ថបទ​ជាក់លាក់​ក្នុង​ឯកសារ​របស់​អ្នក ពី​អ្នក​ប្រើ​ជាក់លាក់​ម្នាក់ ។

  1. ជ្រើស​អត្ថបទ​ក្នុង​ឯកសារ​របស់​អ្នក ដែល​អ្នក​ចង់​លាក់ ។

  2. ជ្រើស បញ្ចូល - ភាគ ។

  3. នៅ​ក្នុង​ផ្ទៃ លាក់ ជ្រើស​ប្រអប់​ធីក លាក់

  4. ក្នុង​ប្រអប់ ជាមួយ​លក្ខខណ្ឌ វាយ user_lastname == "Doe" ដែល "Doe" គឺ​ជា​នាម​ត្រកូល​នៃ​អ្នក​ប្រើ ដែល​អ្នក​ចង់​លាក់​អត្ថបទ​ ។

  5. ចុច បញ្ចូល និង បន្ទាប់​​មក​រក្សាទុក​ឯកសារ ។

រូប​តំណាង​ចំណាំ

ឈ្មោះ​នៃ​ភាគ​ដែល​បាន​លាក់ នៅ​តែ​អាច​មើល​ឃើញ​ក្នុង​កម្មវិធី​រុករក​ ។


តារាង​ដូច​ត​ទៅ​នេះ គឺ​ជា​បញ្ជី​នៃ​អថេរ​អ្នក​ប្រើ ដែល​អ្នក​អាច​ចូល​ដំណើរការ នៅ​ពេល​កំណត់​លក្ខខណ្ឌ ឬ​វាល​មួយ ៖

អថេរ​អ្នក​ប្រើ

អត្ថន័យ

user_firstname

នាម​ខ្លួន

user_lastname

នាម​ត្រកូល

user_initials

អាទិ​សង្កេត

user_company

ក្រុមហ៊ុន

user_street

ផ្លូវ

user_country

ប្រទេស

user_zipcode

លេខ​តំបន់

user_city

ទីក្រុង

user_title

ចំណងជើង

user_position

ទីតាំង

user_tel_work

លេខ​ទូរសព្ទ​ពាណិជ្ជកម្ម

user_tel_home

លេខ​ទូរសព្ទ​នៅ​ផ្ទះ

user_fax

លេខ​​ទូរសារ

user_email

អាសយដ្ឋាន​អ៊ីមែល

user_state

រដ្ឋ


Please support us!