LibreOffice 24.8 Help
ក្នុងឯកសារអត្ថបទ អ្នកអាចបន្ថែមចំណងជើងដែលមានលេខរៀងតគ្នា ទៅកាន់ក្រាហ្វិក តារាង ស៊ុម និង វត្ថុគំនូរ ។
អ្នកអាចកែសម្រួលអត្ថបទ និង ជួរលេខរៀងសម្រាប់ប្រភេទចំណងជើងខុសគ្នា ។
នៅពេលអ្នកបន្ថែមចំណងជើងមួយទៅរូបភាពមួយ ឬទៅវត្ថុមួយ វត្ថុ និង អត្ថបទចំណងជើងត្រូវបានដាក់ជាមួយគ្នាក្នុងស៊ុមថ្មីមួយ ។ នៅពេលអ្នកបន្ថែមចំណងជើងមួយទៅតារាងមួយ អត្ថបទចំណងជើងត្រូវបានបញ្ចូលជាកថាខណ្ឌមួយ នៅជាប់តារាង ។ នៅពេលអ្នកបន្ថែមចំណងជើងមួយទៅស៊ុមមួយ អត្ថបទចំណងជើងត្រូវបានបន្ថែមទៅអត្ថបទនៅក្នុងស៊ុម អាចទាំងនៅពីមុខ ឬបន្ទាប់ពីអត្ថបទដែលមានស្រាប់ ។
ដើម្បីផ្លាស់ទីទាំងវត្ថុ និង ចំណងជើង អូសស៊ុមដែលមានវត្ថុទាំងនេះ ។ ដើម្បីធ្វើឲ្យលេខរៀងចំណងជើងទាន់សម័យ បន្ទាប់ពីអ្នកផ្លាស់ទីស៊ុម ចុច F9 ។
ដើម្បីកំណត់ចំណងជើងបន្តដូចខាងក្រោម ៖
ជ្រើសធាតុដែលអ្នកចង់បន្ថែមចំណងជើង ។
ជ្រើស បញ្ចូល - ចំណងជើង ។
ជ្រើសជម្រើសដែលអ្នកចង់បាន ហើយបន្ទាប់មកចុច ចំនួន ។
។ ប្រសិនបើអ្នកចង់បាន អ្នកក៏អាចបញ្ចូលអត្ថបទផ្សេងនៅក្នុងប្រអប់ ឧទាហរណ៍អ្នកអាចកែសម្រួលអត្ថបទចំណងជើង ដោយផ្ទាល់ក្នុងឯកសារ ។
ចំណងជើងត្រូវបានធ្វើទ្រង់ទ្រាយដោយរចនាប័ទ្មកថាខណ្ឌ ដែលផ្គូផ្គងនឹងឈ្មោះរបស់ប្រភេទចំណងជើង ។ ឧទាហរណ៍ ប្រសិនបើអ្នកបញ្ចូលចំណងជើង "តារាង" រចនាប័ទ្មកថាខណ្ឌ "តារាង" ត្រូវបានអនុវត្តទៅអត្ថបទចំណងជើង ។
LibreOffice អាចបន្ថែមចំណងជើងដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកបញ្ចូលវត្ថុ ក្រាហ្វិក ស៊ុម ឬតារាង ។ ជ្រើស ។ - LibreOffice Writer - ចំណងជើងស្វ័យប្រវត្តិ