LibreOffice 24.8 Help
អ្នកអាចបង្កើតប្រមាណវិធីលើក្រឡាក្នុងតារាងមួយ និង បង្ហាញលទ្ធផលក្នុងតារាងផ្សេងទៀត ។
បើកឯកសារអត្ថបទមួយ បញ្ចូលតារាងមួយដែលមានជួរឈរ និង ជួរដេកច្រើន និងបន្ទាប់មកបញ្ចូលតារាងផ្សេងទៀត ដែលមានក្រឡាមួយ ។
បញ្ចូលលេខទៅក្នុងក្រឡាមួយចំនួន នៃក្រឡាតារាងធំ ។
ដាក់ទស្សន៍ទ្រនិច ក្នុងតារាងដែលមានក្រឡាតែមួយ ហើយបន្ទាប់មកចុច F2 ។
នៅក្នុង =SUM ។
បញ្ចូលមុខងារដេលអ្នកចង់អនុវត្ត ឧទាហរណ៍ចុចក្នុងក្រឡាមួយក្នុងតារាងធំ ដែលមានចំនួនមួយ ចុចសញ្ញាបូក (+) និងបន្ទាប់មកចុចក្រឡាមួយទៀត ដែលមានលេខ ។
ចុច បញ្ចូល (Enter) ។
ប្រសិនបើអ្នកចង់ អ្នកអាចធ្វើទ្រង់ទ្រាយតារាងដើម្បីធ្វើជាអត្ថបទធម្មតា ។ បញ្ចូលតារាងទៅក្នុងស៊ុមមួយ និងបន្ទាប់មកបោះយុថ្កាស៊ុមជាតួអក្សរ ។ ស៊ុមនៅតែបោះយុថ្កាទៅអត្ថបទជាប់គ្នា នៅពេលអ្នកបញ្ចូល ឬលុបអត្ថបទ ។