LibreOffice 7.5 Help
ប្រសិនបើអត្ថបទរបស់អ្នកមានរូបមន្តមួយរួចហើយ ឧទាហរណ៍ "12+24*2" LibreOffice អាចគណនា ហើយបន្ទាប់មកបិទភ្ជាប់លទ្ធផលនៃរូបមន្តក្នុងឯកសាររបស់អ្នក ដោយមិនប្រើ របាររូបមន្ត ។
ជ្រើសរូបមន្តក្នុងអត្ថបទ ។ រូបមន្តអាចមានតែលេខ និង សញ្ញាប្រមាណវិធីប៉ុណ្ណោះ ហើយមិនអាចមានដកឃ្លាបានទេ ។
ជ្រើស ឧបករណ៍ - គណនា ឬចុច ពាក្យបញ្ជា បញ្ជា(Ctrl)+សញ្ញាបូក(+) ។
ដាក់ទស្សន៍ទ្រនិច ដែលអ្នកចង់បញ្ចូលលទ្ធផលរូបមន្ត ហើយបន្ទាប់មកជ្រើស Command បញ្ជា(Ctrl)+V ។
រូបមន្តដែលបានជ្រើសត្រូវបានជំនួសដោយលទ្ធផល ។