LibreOffice 24.8 Help
បង្ហាញព័ត៌មានបច្ចុប្បន្នអំពីឯកសារសកម្ម ។
នៅពេលទស្សន៍ទ្រនិចស្ថិតក្នុងភាគដែលបានផ្តល់ឈ្មោះ ឈ្មោះភាគនឹងលេចឡើង ។ នៅពេលទស្សន៍ទ្រនិចស្ថិតក្នុងតារាង ឈ្មោះក្រឡាតារាងនឹងលេចឡើង ។ ទំហំរបស់វត្ថុត្រូវបានបង្ហាញ នៅពេលអ្នកកែសម្រួលស៊ុម ឬវត្ថុគំនូរ ។
នៅពេលទស្សន៍ទ្រនិចត្រូវបានដាក់ក្នុងអត្ថបទ អ្នកអាចចុចវាលនេះទ្វេដង ដើម្បីបើកប្រអប់ វាល ។ ក្នុងប្រអប់នេះ អ្នកអាចកំណត់វាលមួយដែលត្រូវបញ្ចូលក្នុងឯកសាររបស់អ្នក នៅទីតាំងទស្សន៍ទ្រនិចបច្ចុប្បន្ន ។ នៅពេលទស្សន៍ទ្រនិចត្រូវបានដាក់ក្នុងតារាងមួយ ចុចទ្វេដងក្នុងវាលនេះ នឹងហៅប្រអប់ ទ្រង់ទ្រាយតារាង ។ ដោយអាស្រ័យលើវត្ថុដែលបានជ្រើស អ្នកអាចហៅប្រអប់មកប្រើ ដើម្បីកែសម្រួល ភាគ វត្ថុក្រាហ្វិក ស៊ុមអណ្តែត វត្ថុ OLE លេខរៀងផ្ទាល់ ឬទីតាំង និង ទំហំនៃវត្ថុគំនូរ ។