LibreOffice 24.8 Help
អ្នកអាចផ្លាស់ប្តូរទំហំ និង លុបជួរឈរតារាង ដោយប្រើក្តារចុច ។
ដើម្បីផ្លាស់ប្ដូរជួរឈរ ដាក់ទស្សន៍ទ្រនិចក្នុងក្រឡាតារាង សង្កត់ ជំនួស (Alt) ហើយបន្ទាប់ចុចព្រួយឆ្វេង ឬស្ដាំ ។ ដើម្បីប្ដូរទំហំជួរឈរដោយមិនផ្លាស់ប្ដូរទទឹងរបស់តារាង សង្កត់ ពាក្យបញ្ជា+ជម្រើសបញ្ជា (Ctrl) + ជំនួស (Alt) និងបន្ទាប់ចុចព្រួញឆ្វេង ឬស្ដាំ ។
ដើម្បីបង្កើនការចុះបន្ទាត់របស់តារាង សង្កត់ ជម្រើសជំនួស (Alt)+ប្ដូរ (Shift) ហើយបន្ទាប់ចុចព្រួញស្ដាំ ។
ដើម្បីប្ដូរទំហំជួរដេក ដាក់ទស្សន៍ទ្រនិចនៅក្នុងជួរដេក សង្កត់ ជម្រើសជំនួស (Alt) ហើយបន្ទាប់ចុចព្រួញឡើងលើ ឬចុះក្រោម ។
ដើម្បីផ្លាស់ទីតារាងចុះក្រោមនៅលើទំព័រ សង្កត់ ជម្រើសជំនួស (Alt)+ប្ដូរ (Shift) ហើយបន្ទាប់ចុចព្រួញចុះក្រោម ។
ដើម្បីបញ្ចូលជួរឈរ ដាក់ទស្សន៍ទ្រនិចក្នុងក្រឡាតារាង សង្កត់ ជម្រើសជំនួស (Alt) ហើយបន្ទាប់ចុច បញ្ជាន់(Insert) លែង និងបន្ទាប់ចុចព្រួញឆ្វេង ឬស្ដាំ ។
ដើម្បីលុបជួរឈរ ដាក់ទស្សន៍ទ្រនិចក្នុងជួរឈរដែលចង់លុប hold down ជម្រើសជំនួស (Alt) និងចុច លុប (Delete) លែង ហើយបន្ទាប់ចុចព្រួញឆ្វេង ឬស្ដាំ ។
ដើម្បីបញ្ចូលជួរដេក ដាក់ទស្សន៍ទ្រនិចក្នុងក្រឡាតារាង សង្កត់ ជម្រើសជំនួស (Alt) និងចុច បញ្ជាន់ (Insert) លែង ហើយបន្ទាប់ចុចព្រួញឡើងលើ ឬចុះក្រោម ។
ដើម្បីលុបជួរដេក ដាក់ទស្សន៍ទ្រនិចក្នុងជួរដេកដែលអ្នកចង់លុប សង្កត់ ជម្រើសជំនួស (Alt) និងចុច លុប (Delete) លែង ហើយបន្ទាប់ចុចព្រួញឡើងលើ ឬចុះក្រោម ។
To change the behavior of tables in a text document, choose LibreOffice - PreferencesTools - Options - LibreOffice Writer - Table.