តារាង

បញ្ជាក់​ទំហំ ទីតាំង គម្លាត និង ជម្រើស​ការ​តម្រឹម សម្រាប់​តារាង​ដែល​បាន​ជ្រើស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Table - Properties - Table tab.


លក្ខណសម្បត្តិ

ឈ្មោះ

បញ្ចូល​ឈ្មោះ​ខាង​ក្នុង សម្រាប់​តារាង ។ អ្នក​អាច​ប្រើ​ឈ្មោះ​នេះ ដើម្បី​រកទីតាំង​រហ័ស​នូវ​តារាង​ក្នុង​កម្មវិធី​រុករក​ ។

ទទឹង

បញ្ចូល​ទទឹង​តារាង ។ ប្រអប់​ធីក​នេះ​អាច​ប្រើ​បាន តែ​ក្នុង​ករណី​ជម្រើស ស្វ័យ​ប្រវត្តិ នៅ​ត្រង់ តម្រឹម មិន​ត្រូវ​បាន​ជ្រើស ។

ទំនាក់ទំនង

បង្ហាញ​ទទឹង​តារាង ជា​ភាគរយ​នៃ​ទទឹង​ទំព័រ ។

​តម្រឹម

កំណត់​ជម្រើស​ការ​តម្រឹម សម្រាប់​តារាង​ដែល​បាន​ជ្រើស ។

ស្វ័យ​​ប្រវត្តិ

ពង្រីក​តារាង​ផ្ដេក​ទៅ​រឹម​ទំព័រ​ឆ្វេង និង ស្តាំ ។ នេះ​ជា​ការ​កំណត់​ដែល​បាន​ផ្តល់​អនុសាសន៍ សម្រាប់​តារាង​ក្នុង​ឯកសារ HTML ។

ឆ្វេង

តម្រឹម​គែម​ខាង​ឆ្វេង​នៃ​តារាង ទៅ​រឹម​ទំព័រ​ខាង​ឆ្វេង ។

រឹម​ទំព័រ​ឆ្វេង

តម្រឹម​គែម​ខាង​ឆ្វេង​នៃ​តារាង​ទៅ​ចំណុច​ចូល​បន្ទាត់ ដែល​អ្នក​បញ្ចូល​ក្នុង​ប្រអប់ ឆ្វេង នៅ​ត្រង់ គម្លាត  ។

ស្តាំ

តម្រឹម​គែម​ខាង​ស្តាំ​នៃ​តារាង ទៅ​រឹម​ទំព័រ​ខាង​ស្តាំ ។

តម្រឹម​កណ្តាល

ដាក់​តារាង​​ផ្ដេក​នៅ​ចំ​កណ្តាល​​នៅ​លើ​ទំព័រ ។

ដោយ​ដៃ

តម្រឹម​តារាង​ផ្ដេក​ដោយ​ផ្អែក​លើ​តម្លៃ​ដែល​អ្នក​បញ្ចូល​ក្នុង​ប្រអប់ ឆ្វេង និង ស្តាំ នៅ​ត្រង់ គម្លាត ។ LibreOffice គណនា​ទទឹង​តារាង​ដោយ​ស្វ័យ​ប្រវត្តិ ។ ជ្រើស​ជម្រើស​នេះ​ប្រសិន​បើ​អ្នក​ចង់​បញ្ជាក់​ទទឹង​ជួរ​ឈរ ដាច់​ដោយ​ឡែក​ពី​គ្នា ។

គម្លាត

ឆ្វេង

បញ្ចូល​ទំហំ​គម្លាត ដែល​អ្នក​ចង់​ទុក​ចន្លោះ​រឹម​ទំព័រ​ឆ្វេង និង គែម​តារាង ។ ជម្រើស​នេះ​នឹង​មិន​អាច​ប្រើ​បាន ប្រសិន​បើ​ជម្រើស ស្វ័យ​ប្រវត្តិ ឬ​ឆ្វេង ត្រូវ​បាន​ជ្រើស​នៅ​ត្រង់ តម្រឹម ។

ស្តាំ

បញ្ចូល​ចន្លោះ​សរុប​ ដែល​ត្រូវ​ទុករវាង​រឹម​ទំព័រ​ស្តាំ និង គែម​តារាង ។ ជម្រើស​នេះ​នឹង​មិន​អាច​ប្រើ​បាន ប្រសិន​បើ​ជម្រើស ស្វ័យ​ប្រវត្តិ ឬ​ស្តាំ ត្រូវ​បាន​ជ្រើស​នៅ​ត្រង់ តម្រឹម ។

​លើ

បញ្ចូល​ចន្លោះ​សរុប​ ដែលត្រូវ​​ទុករវាង​​គែម​ខាង​លើ​នៃ​តារាង និង អត្ថបទ​នៅ​លើ​តារាង ។

​ក្រោម

បញ្ចូល​​ចន្លោះ​សរុប​ ដែលត្រូវ​ទុក​​ទុក​ចន្លោះ​គែម​ខាង​ក្រោម​នៃ​តារាង និង អត្ថបទ​នៅ​ក្រោម​តារាង ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

To insert a paragraph before a table at the beginning of a document, header or footer, place the cursor before any content in the first cell, and then press +Enter.


លក្ខណសម្បត្តិ

ទិស​អក្សរ

បញ្ជាក់​ទិស​អត្ថបទ​សម្រាប់កថាខណ្ឌ​ដែល​ប្រើ​ប្លង់​អត្ថបទ​ស្មុគស្មាញ (CTL) ។ លក្ខណៈពិសេស​នេះ​អាច​ប្រើ​បាន ប្រសិនបើ​ប្លង់​អត្ថបទ​ស្មុគស្មាញ​ត្រូវ​បានបើក ។

Please support us!