LibreOffice 7.3 Help
Specifies properties for the selected object, graphic or frame.
បញ្ជាក់ឈ្មោះនៃវត្ថុដែលបានជ្រើស និង តំណដែលទាក់ទង ។
បញ្ចូលឈ្មោះមួយ សម្រាប់ធាតុដែលបានជ្រើស ។
ផ្តល់ឲ្យ វត្ថុ ក្រាហ្វិក ឬស៊ុមមួយនូវឈ្មោះដែលមានអត្ថន័យ ដូច្នេះអ្នកអាចរកទីតាំងវាបានយ៉ាងលឿនក្នុងឯកសារដែលវែងនៅពេលក្រោយទៀត ។
បញ្ចូលអត្ថបទដើម្បីបង្ហាញក្នុងកម្មវិធីរុករកបណ្តាញ នៅពេលគ្មានធាតុដែលបានជ្រើស ។ អត្ថបទជំនួសក៏ត្រូវបានប្រើដែរ ដើម្បីជួយមនុស្សពិការ ។
បង្ហាញធាតុ (វត្ថុ ក្រាហ្វិក ឬស៊ុម) ដែលនៅពីមុខវត្ថុបច្ចុប្បន្នក្នុងលំដាប់ដែលបានតភ្ជាប់ ។ ដើម្បីបន្ថែម ឬផ្លាស់ប្តូរតំណមុន ជ្រើសឈ្មោះពីបញ្ជី ។ ប្រសិនបើអ្នកកំពុងតភ្ជាប់ស៊ុម ស៊ុមគោលដៅត្រូវតែទទេ ។
បង្ហាញធាតុ (វត្ថុ ក្រាហ្វិក ឬស៊ុម) ដែលនៅបន្ទាប់ពីវត្ថុបច្ចុប្បន្នក្នុងលំដាប់ដែលបានតភ្ជាប់ ។ ដើម្បីបន្ថែម ឬប្តូរតំណបន្ទាប់ ជ្រើសឈ្មោះពីបញ្ជី ។ ប្រសិនបើអ្នកកំពុងតភ្ជាប់ស៊ុម ស៊ុមគោលដៅត្រូវតែទទេ ។
បញ្ជាក់ជម្រើសការការពារ សម្រាប់ធាតុដែលបានជ្រើស ។
រារាំងភាពផ្លាស់ប្តូរចំពោះមាតិកានៃធាតុដែលបានជ្រើស ។
អ្នកនៅតែអាចចម្លងមាតិកានៃធាតុដែលបានជ្រើស ។
ចាក់សោទីតាំងនៃធាតុដែលបានជ្រើស ក្នុងឯកសារបច្ចុប្បន្ន ។
ចាក់សោទំហំនៃធាតុដែលបានជ្រើស ។
បញ្ជាក់ជម្រើស បោះពុម្ព និង អត្ថបទ សម្រាប់ធាតុដែលបានជ្រើស ។
អនុញ្ញាតឲ្យអ្នកកែសម្រួលមាតិកានៃស៊ុមួយក្នុងឯកសារ ដែលបានតែអាន (ការពារមិនឲ្យសរសេរចូល) ។
រួមបញ្ចូលធាតុដែលបានជ្រើស នៅពេលអ្នកបោះពុម្ពឯកសារ ។
បញ្ជាក់ទិសលំហូរអត្ថបទក្នុងស៊ុមមួយ ដែលអ្នកចូលចិត្ត ។ ដើម្បីប្រើការកំណត់លំហូរអត្ថបទលំនាំដើមសម្រាប់ទំព័រ ជ្រើស ប្រើការកំណត់វត្ថុតាមលំដាប់ខ្ពស់ជាង ពីបញ្ជី ។
បញ្ជាក់ការតម្រឹមបញ្ឈប់នៃមាតិកាស៊ុម។ ជាពិសេស វាមានសារសំខាន់មាតិកាអត្ថបទ, ប៉ុន្តែវាប៉ះពាល់ផងដែរដាល់តារាង និង វត្ថុផ្សេងទៀតដែលបានដាក់យុថ្កាចំពោះផ្ទៃអត្ថបទ (បានដាក់យុថ្កាជាអត្ថបទ, តួអក្សរ ឬកថាខណ្ឌ), ឧទាហរណ៍, ក្រាហ្វិក គំនូស។