LibreOffice 25.2 Help
ធ្វើទ្រង់ទ្រាយអក្សរដើមកថាខណ្ឌជាអក្សរពុម្ពធំ ដែលអាចមានវិសាលភាពច្រើនបន្ទាត់ ។ កថាខណ្ឌគឺយ៉ាងហោចណាស់ក៏ត្រូវតែមានវិសាលភាពច្រើនបន្ទាត់តាមដែលអ្នកបញ្ជាក់នៅក្នុងប្រអប់ បន្ទាត់ ។
អនុវត្តការកំណត់អក្សរធំដើមអត្ថបទ ទៅកថាខណ្ឌដែលបានជ្រើស ។
បង្ហាញអក្សរទីមួយនៃពាក្យទីមួយក្នុងកថាខណ្ឌ ជាអក្សរធំដើមអត្ថបទ ហើយអក្សរដែលនៅសល់នៃពាក្យជាប្រភេទធំ ។
បញ្ចូលចំនួនតួអក្សរ ដើម្បីបម្លែងជាអក្សរធំដើមអត្ថបទ ។
បញ្ចូលចំនួនបន្ទាត់ដែលអ្នកចង់ឲ្យអក្សរធំដើមអត្ថបទ ពង្រីកទៅក្រោមពីបន្ទាត់ទីមួយនៃកថាខណ្ឌ ។ ការបង្រួញកឋាខណ្ឌនឹងមិនមានអក្សរធំដើមអត្ថបទទេ ។ ជម្រើសត្រូវបានកំណត់ពី២-៩ បន្ទាត់ ។
បញ្ចូលចន្លោះសរុប ដែលត្រូវទុកចន្លោះអក្សរធំដើមអត្ថបទ និង អត្ថបទនៅសល់ក្នុងកថាខណ្ឌ ។
បញ្ចូលអត្ថបទ ដែលអ្នកចង់បង្ហាញជាអក្សរធំដើមអត្ថបទ ជំនួសតួអក្សរដំបូងនៃកថាខណ្ឌ ។
ជ្រើសរចនាប័ទ្មទ្រង់ទ្រាយ ដែលអ្នកចង់អនុវត្តទៅអក្សរធំដើមអត្ថបទ ។ ដើម្បីប្រើរចនាប័ទ្មទ្រង់ទ្រាយនៃកថាខណ្ឌបច្ចុប្បន្ន ជ្រើស [គ្មាន] ។