LibreOffice 25.2 Help
បន្ថែម ឬយកបាតកថាចេញពីរចនាប័ទ្មទំព័រ ដែលអ្នកជ្រើសក្នុងម៉ឺនុយរង ។ បាតកថាត្រូវបានបន្ថែមទៅទំព័រទាំងអស់ ដែលប្រើរចនាប័ទ្មទំព័រដូចគ្នា ។ ក្នុងឯកសារថ្មី មានតែរចនាប័ទ្មទំព័រ "លំនាំដើម" ប៉ុណ្ណោះដែលត្រូវបានរាយ ។ រចនាប័ទ្មទំព័រផ្សេងទៀតត្រូវបានបន្ថែមទៅបញ្ជី បន្ទាប់ពីអ្នកអនុវត្តពួកវាក្នុងឯកសារ ។
អ្នកអាចមើលឃើញបាតកថា តែនៅពេលដែលអ្នកមើលឯកសារនៅក្នុងប្លង់បោះពុម្ព (មើល - ប្លង់បោះពុម្ព) ប៉ុណ្ណោះ ។
សញ្ញាធីកត្រូវបានបង្ហាញពីមុខរចនាប័ទ្មទំព័រ ដែលមានបាតកថា ។
ដើម្បីយកបាតកថាចេញ សូមជ្រើស បញ្ចូល - បាតកថា ហើយបន្ទាប់មកជ្រើសរចនាប័ទ្មទំព័រ ដែលមានបាតកថា ។ បាតកថានឹងត្រូវបានយកចេញពីទំព័រទាំងអស់ ដែលប្រើរចនាប័ទ្មទំព័រនេះ ។
ដើម្បីបន្ថែម ឬយកបាតកថាចេញពីរចនាប័ទ្មទំព័រទាំងអស់ ដែលកំពុងប្រើក្នុងឯកសារ ជ្រើស បញ្ចូល - បាតកថា - ទាំងអស់ ។
To format a footer, choose Format - Page Style - Footer.