LibreOffice 24.8 Help
ជម្រើសដូចខាងក្រោមអាចប្រើបាន តែនៅពេលអ្នកជ្រើស លិបិក្រមតាមលំដាប់អក្សរក្រម ជាប្រភេទ លិបិក្រម ។
ជំនួសធាតុលិបិក្រមដែលដូចគ្នាជាមួយធាតុតែមួយ ដែលរាយលេខទំព័រដែលធាតុកើតមានក្នុងឯកសារ ។ ឧទាហរណ៍ ធាតុ "ទិដ្ឋភាព១០ ទិដ្ឋភាព៤៣" ត្រូវបានផ្សំជា "ទិដ្ឋភាព១០៤៣" ។
Replaces identical index entries that occur on the directly following page(s), with a single entry that lists the first page number and a "f" or "ff". For example, the entries "View 10, View 11" are combined as "View 10f", and "View 10, View 11, View 12" as "View 10ff". Actual appearance depends on the locale setting, but can be overridden with Sort - Language.
ជំនួសធាតុលិបិក្រមដែលដូចគ្នាដែលកើតមានលើទំព័រតគ្នា ជាមួយធាតុតែមួយ និង ជួរទំព័រដែលធាតុកើតមាន ។ ឧទាហរណ៍ ធាតុ "ទិដ្ឋភាព១០ ទិដ្ឋភាព១១ ទិដ្ឋភាព១២" ត្រូវបានផ្សំជា "ទិដ្ឋភាព១០-១២" ។
ធ្វើឲ្យឃើញខុសគ្នារវាងអក្សរធំ និង អក្សរតូចក្នុងធាតុលិបិក្រមដែលដូចគ្នា ។ សម្រាប់ភាសាអាស៊ី ដំណោះស្រាយពិសេសនឹងអនុវត្ត ។ បើអ្នកចង់ឲ្យការកើតមានឡើងដំបូងនៃធាតុក្នុងឯកសារ កំណត់លក្ខណៈរបស់ធាតុ ជ្រើស ផ្សំធាតុដូចគ្នា ។
ដើម្បីប្រើការតម្រៀបច្រើនកម្រិត ចំពោះភាសាអាស៊ី ជ្រើស ប្រកាន់តួអក្សរតូចធំ ។ ក្នុងការតម្រៀបច្រើនកម្រិត លក្ខណៈ និង វណ្ណយុត្តិនៃធាតុត្រូវបានមិនអើពើ ហើយមានតែទម្រង់ដើមនៃធាតុប៉ុណ្ណោះ ត្រូវបានប្រៀបធៀប ។ បើទម្រង់ដូចគ្នា នោះវណ្ណយុត្តិនៃទម្រង់ត្រូវបានប្រៀបធៀប ។ បើទម្រង់នៅតែដូចគ្នា នោះលក្ខណៈនៃទម្រង់ក៏ដូចជាទទឹងតួអក្សរ និង ភាពខុសគ្នាក្នុងភាសាកាណាជប៉ុន ត្រូវបានប្រៀបធៀប ។
សរសេរអក្សរទីមួយនៃធាតុលិបិក្រមជាអក្សរពុម្ពដោយស្វ័យប្រវត្តិ ។
បញ្ចូលពាក្យគន្លឹះលិបិក្រមជាធាតុលិបិក្រមដាច់ដោយឡែក ។ ពាក្យគន្លឹះមួយត្រូវបានបញ្ចូលជាធាតុលិបិក្រមកម្រិតកំពូល និង ធាតុដែលបានផ្តល់តម្លៃទៅពាក្យគន្លឹះជាធាតុរងដូចគ្នា ។
ដើម្បីកំណត់កូនសោលិបិក្រម ជ្រើសប្រអប់បញ្ចូលធាតុលិបិក្រម ។
សម្គាល់ធាតុលិបិក្រមដោយស្វ័យប្រវត្តិ ដោយប្រើឯកសារមាលីសព្ទ - ដែលជាបញ្ជីពាក្យ ដែលត្រូវរួមបញ្ចូលនៅក្នុងលិបិក្រមមួយ ។
ជ្រើស បង្កើត ឬកែសម្រួលឯកសារមាលីសព្ទមួយ ។
កំណត់ជម្រើស សម្រាប់ការតម្រៀបធាតុលិបិក្រម ។
ជ្រើសក្បួនភាសាដើម្បីប្រើ សម្រាប់ការតម្រៀបធាតុលិបិក្រម ។
ជ្រើសលេខនៅពេលអ្នកចង់តម្រៀបលេខតាមតម្លៃ ដូចជាក្នុង១,២,១២ ។ ជ្រើសអក្សរក្រមលេខ នៅពេលអ្នកចង់តម្រៀបលេខតាមលេខតួអក្សរ ដូចជាក្នុង១,១២,២ ។