ការ​កំណត់​លក្ខខណ្ឌ

លក្ខខណ្ឌ​ជា​កន្សោម​តក្ក ដែល​អ្នក​អាច​ប្រើ​ដើម្បី​ត្រួតត្រា​ការ​បង្ហាញ​នៃ វាល និង ភាគ ក្នុង​ឯកសារ​របស់​អ្នក ។ ឧទាហរណ៍​ដូច​ខាង​ក្រោម​អនុវត្ត​ទៅ​វាល ពួកវា​ក៏​អនុវត្ត​ទៅ​ភាគ​ផង​ដែរ ។

អ្នក​អាច​កំណត់​លក្ខខណ្ឌ សម្រាប់​ប្រភេទ​វាល​ដូច​ខាង​ក្រោម ៖

  1. អត្ថបទ​តាម​លក្ខខណ្ឌ ៖ បង្ហាញ​អត្ថបទ A ប្រសិន​បើ​លក្ខខណ្ឌ​ពិត ឬ​អត្ថបទ B ប្រសិន​បើ​លក្ខខណ្ឌ​មិន​ពិត ។

  2. អត្ថបទ​ដែល​លាក់ ៖ លាក់​មាតិកា​នៃ​វាល ប្រសិន​បើ​លក្ខខណ្ឌ​ពិត ។

  3. កថាខណ្ឌ​ដែល​លាក់ ៖ លាក់​កថាខណ្ឌ ប្រសិន​បើ​លក្ខខណ្ឌ​ពិត ។

  4. កំណត់ត្រា​ណា​មួយ និង កំណត់ត្រា​បន្ទាប់ ៖ ត្រួតត្រា​ដំណើរការ​ទៅ​កំណត់ត្រា​មូលដ្ឋាន​ទិន្នន័យ ។

វិធី​សាមញ្ញ​បំផុត​ដើម្បី​កំណត់​លក្ខខណ្ឌ​មួយ គឺ​វាយ​កន្សោម​តក្ក​ដោយ​ផ្ទាល់​ក្នុង​ប្រអប់ លក្ខខណ្ឌ ដោយ​ប្រើ​តម្លៃ​ដូច​ខាង​ក្រោម ៖

TRUE

លក្ខខណ្ឌ​តែងតែ​ពិត ។ អ្នក​ក៏​អាច​បញ្ចូល​តម្លៃ​ណា​មួយ​ដែល​មិន​ស្មើ 0 ជា​អត្ថបទ​លក្ខខណ្ឌ ។

FALSE

លក្ខខណ្ឌ​មិន​ត្រូវ​បាន​ជួប​ប្រទះ ។ អ្នក​ក៏​អាច​បញ្ចូល​តម្លៃ 0 ។


note

ប្រសិន​បើ​អ្នក​ទុក​ប្រអប់ លក្ខខណ្ឌ ឲ្យ​នៅ​ទទេ លក្ខខណ្ឌ​ត្រូវ​បាន​បកប្រែ​ថា​​មិន​ត្រូវ​បាន​ជួប​ប្រទះ ។


នៅ​ពេល​អ្នក​កំណត់​លក្ខខណ្ឌ ប្រើ ធាតុ ដូច​គ្នា​សម្រាប់​កំណត់​រូបមន្ត គឺ​សញ្ញា​ប្រមាណ​វិធី​ប្រៀបធៀប អនុគមន៍​គណិត​វិទ្យា និង ស្ថិតិ​វិទ្យា អថេរ និង ថេរ ។

អ្នក​អាច​ប្រើ​អថេរ​ប្រភេទ​ដូច​ខាង​ក្រោម​ នៅ​ពេល​អ្នក​កំណត់​លក្ខខណ្ឌ​មួយ ៖

  1. អថេរ LibreOffice ដែល​បាន​កំណត់​ជា​មុន ដែល​ប្រើ​ស្ថិតិ​លើ​លក្ខណសម្បត្តិ​ឯកសារ

  2. អថេរ​ផ្ទាល់​ខ្លួន ដែល​ត្រូវ​បាន​បង្កើត​ជាមួយ​វាល "កំណត់​អថេរ"

  3. អថេរ​ផ្អែក​លើ​ទិន្នន័យ​អ្នក​ប្រើ

  4. អថេរ​ផ្អែក​លើ​មាតិកា នៃ​វាល​មូលដ្ឋាន​ទិន្នន័យ

អ្នក​មិន​អាច​ប្រើ​អថេរ​ខាង​ក្នុង ដូចជា​លេខ​ទំព័រ និង ជំពូក​ក្នុង​កន្សោម​លក្ខខណ្ឌ ។

លក្ខខណ្ឌ និង អថេរ

ឧទាហរណ៍​ដូច​ខាង​ក្រោម ប្រើ​អថេរ​មួយ​ឈ្មោះ "x" ៖

x == 1 ឬ x EQ 1

លក្ខខណ្ឌ​ពិត ប្រសិន​បើ "x" ស្មើ 1 ។

x != 1 ឬ x NEQ 1

លក្ខខណ្ឌ​ពិត ប្រសិន​បើ "x" មិន​ស្មើ 1 ។

sinx == 0

លក្ខខណ្ឌ​ពិត​ប្រសិន​បើ "x" ជា​ពហុគុណ​នៃ pi ។


ដើម្បី​ប្រើ​សញ្ញា​ប្រៀបធៀប​ជាមួយ​ខ្សែ​អក្សរ អង្គ​ត្រូវ​តែ​រុំ​ព័ទ្ធ​ដោយ​សញ្ញា​សម្រង់​ទ្វេ ៖

x == "ABC" ឬ x EQ "ABC"

ពិនិត្យ​មើល​តើ​អថេរ "x" មាន (ពិត) ខ្សែ​អក្សរ "ABC" ឬ​អត់ (មិន​ពិត) ។

x == "" ឬ​x EQ ""

!x ឬ NOT x

ពិនិត្យ​មើល​បើ អថេរ "x" មាន​ខ្សែ​អក្សរ​ទទេ​មួយ ។


note

សញ្ញា​ប្រៀបធៀប "ស្មើ" ត្រូវ​តែ​តំណាង​ដោយ​សញ្ញា​ស្មើ​ពីរ (==) នៅ​ក្នុង​លក្ខខណ្ឌ ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​កំណត់​អថេរ "x" ដែល​មាន​តម្លៃ 1 អ្នក​អាច​បញ្ចូល​លក្ខខណ្ឌ x==1 ។


ទិន្នន័យ​​អ្នក​ប្រើ

You can include user data when you define conditions. To change your user data, choose - LibreOffice - User data. User data must be entered in the form of strings. You can query the user data with "==" (EQ), "!=" (NEQ), or "!"(NOT).

តារាង​ដូច​ខាង​ក្រោម​រាយ អថេរ​ទិន្នន័យ​អ្នក​ប្រើ និង អត្ថន័យ​របស់​ពួកវា ៖

អថេរ

អត្ថន័យ

user_firstname

នាម​ខ្លួន

user_lastname

នាម​ត្រកូល

user_initials

អាទិ​សង្កេត

user_company

ក្រុមហ៊ុន

user_street

ផ្លូវ

user_country

ប្រទេស

user_zipcode

លេខ​​តំបន់

user_city

ទីក្រុង

user_title

ចំណងជើង

user_position

ទីតាំង

user_tel_work

លេខ​ទូរសព្ទ​ពាណិជ្ជកម្ម

user_tel_home

លេខ​ទូរសព្ទ​នៅ​ផ្ទះ

user_fax

លេខ​​ទូរសារ

user_email

Email address

user_state

សភាព (មិន​មែន​នៅ​ក្នុង​កំណែ LibreOffice ទាំងអស់)


ឧទាហរណ៍ ដើម្បី​លាក់​កថាខណ្ឌ អត្ថបទ ឬ​ភាគ​មួយ​ពី​អ្នក​ប្រើ​ម្នាក់ ​ដែល​មាន​អាទិសង្កេត​ជាក់លាក់​មួយ ដូចជា "LM" បញ្ចូល​លក្ខខណ្ឌ ៖ user_initials=="LM" ។

លក្ខខណ្ឌ និង វាល​មូលដ្ឋាន​ទិន្នន័យ

អ្នក​អាច​កំណត់​លក្ខខណ្ឌ​សម្រាប់​​ការ​ចូល​ដំណើរ​ការ​មូលដ្ឋាន​ទិន្នន័យ ឬ​វាល​មូលដ្ឋាន​ទិន្នន័យ ។ ឧទាហរណ៍ អ្នក​អាច​ពិនិត្យ​មើល​មាតិកា​នៃ​វាល​មូលដ្ឋាន​ទិន្នន័យ​ពី​លក្ខខណ្ឌ​មួយ ឬ​ប្រើ​វាល​មូលដ្ឋាន​ទិន្នន័យ​ក្នុង​កន្សោម​តក្ក​វិជ្ជា ។ តារាង​ខាង​ក្រោម​រាយ​នូវ​ឧទាហរណ៍​ជា​ច្រើន​បន្ថែម​ទៀត​អំពី​​ការ​ប្រើ​មូលដ្ឋាន​ទិន្នន័យ​ក្នុង​លក្ខខណ្ឌ ៖

ឧទាហរណ៍

អត្ថន័យ

មូលដ្ឋាន​ទិន្នន័យ.តារាង.Company

មូលដ្ឋានទិន្នន័យ.តារាង.ក្រុមហ៊ុន NEQ ""

មូលដ្ឋានទិន្នន័យ.តារាង.ក្រុមហ៊ុន != ""

លក្ខខណ្ឌ​ពិត​ប្រសិន​បើ​វាល COMPANY មិន​ទទេ ។ (ក្នុង​ឧទាហរណ៍​ទី​មួយ មិន​ទាមទារ​សញ្ញា​ប្រមាណ​វិធី)

!មូលដ្ឋានទិន្នន័យ.តារាង.ក្រុមហ៊ុន

NOT មូលដ្ឋានទិន្នន័យ.តារាង.ក្រុមហ៊ុន

មូលដ្ឋានទិន្នន័យ.តារាង.ក្រុមហ៊ុន EQ ""

មូលដ្ឋានទិន្នន័យ.តារាង.ក្រុមហ៊ុន ==""

ត្រឡប់​ TRUE ​បើ​សិន​វាល​ COMPANY ​ទទេ ។

Database.Table.Company !="Sun"

Database.Table.Company NEQ "Sun"

ត្រឡប់​ TRUE ​បើ​សិន​ធាតុ​បច្ចុប្បន្ន​នៅ​ក្នុង​វាល​ COMPANY មិន​មែន​ជា​ "Sun" ។ (សញ្ញា​ឧទាន​តំណាង​ឲ្យ​តក្ក NOT ។)

មូលដ្ឋាន​ទិន្នន័យ.តារាង.Firstname AND មូលដ្ឋាន​ទិន្នន័យ.តារាង.Name

ត្រឡប់ ពិត ប្រសិន​បើ​កំណត់ត្រា​មាន​នាម​ត្រកូល និង នាម​ខ្លួន ។


note

ចំណាំ​ភាព​ខុស​គ្នា​រវាង​ប៊ូលីន NOT "!" និង សញ្ញា​ប្រៀបធៀប មិន​ស្មើ "!=" (NEQ) ។


នៅ​ពេល​អ្នក​យោង​ទៅ​វាល​មូលដ្ឋាន​ទិន្នន័យ​មួយ​ក្នុង​លក្ខខណ្ឌ​មួយ ប្រើ​ទម្រង់ ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ.ឈ្មោះ​តារាង.ឈ្មោះ​វាល ។ បើ​ឈ្មោះ​មួយ​នៃ​ឈ្មោះ​ទាំងអស់ មាន​តួអក្សរ​មួយ​ដែល​ជា​សញ្ញា​ប្រមាណវិធី ដូចជា​សញ្ញា​ដក (-) សូម​ដាក់​ឈ្មោះ​ក្នុង​តង្កៀប ឧទាហរណ៍ ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ.[ឈ្មោះ​តារាង].ឈ្មោះ​វាល ។ កុំ​ប្រើ​ដកឃ្លា​ខាង​ក្នុង​ឈ្មោះ​វាល ។

ឧទាហរណ៍ ៖ ការ​លាក់​វាល​មូលដ្ឋាន​ទិន្នន័យ​ទទេ

អ្នក​ប្រហែល​ជា​ចង់​បង្កើត​លក្ខខណ្ឌ​មួយ ដែល​លាក់​វាល​ទទេ​មួយ ឧទាហរណ៍ ប្រសិន​បើ​វាល COMPANY ទទេ​សម្រាប់​កំណត់ត្រា​ទិន្នន័យ​ខ្លះ ។

ជ្រើសធាតុ​បញ្ជី កថាខណ្ឌ​ដែលបានលាក់ ហើយ​វាយ​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖ Addressbook.Addresses.Company EQ ""

ឬ​ ​វាយ​ដូច​ខាង​ក្រោម

NOT សៀវភៅអាសយដ្ឋាន.អ្នកទទួលសំបុត្រ.ក្រុមហ៊ុន

ប្រសិន​បើ​វាល​មូលដ្ឋាន​ទិន្នន័យ COMPANY ទទេ លក្ខខណ្ឌ​គឺ​ពិត ហើយ​កថាខណ្ឌ​ត្រូវ​បាន​លាក់ ។

note

To display hidden paragraphs on the screen, choose - LibreOffice Writer - View, and clear the Hidden paragraphs check box.


ឧទាហរណ៍​នៃ​លក្ខខណ្ឌ​ក្នុង​វាល

ឧទាហរណ៍​ដូច​ខាង​ក្រោម ប្រើ​វាល​អត្ថបទ​តាម​លក្ខខណ្ឌ ទោះ​បី​ជា​ពួក​វា​អាច​ត្រូវ​បាន​អនុវត្ត​ទៅ​វាល​ណា​មួយ ដែល​អាច​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​លក្ខខណ្ឌ​មួយ ។ វាក្យ​សម្ពន្ធ​ដែល​បាន​ប្រើ​សម្រាប់​លក្ខខណ្ឌ ក៏​ត្រូវ​បាន​ប្រើ​ផង​ដែរ​សម្រាប់​វាល​អត្ថបទ​ដែល​លាក់ កថា​ខណ្ឌ​ដែល​លាក់ កំណត់​ត្រា​ណា​មួយ ឬ​កំណត់​ត្រា​បន្ទាប់ ។

បង្ហាញ​អត្ថបទ​តាម​លក្ខខណ្ឌ ផ្អែក​លើ​ចំនួន​ទំព័រ ៖

  1. ជ្រើស បញ្ចូល - វាល - ផ្សេង​ៗ ហើយ​បន្ទាប់​មក​​ចុច​ផ្ទាំង អនុគមន៍ ។

  2. ក្នុង​បញ្ជី ប្រភេទ ចុច "អត្ថបទ​តាម​លក្ខខណ្ឌ" ។

  3. ក្នុង​ប្រអប់ លក្ខខណ្ឌ វាយ "page == 1" ។

  4. ក្នុង​ប្រអប់ នោះ វាយ "មាន​ទំព័រ​តែ​មួយ" ។

  5. ក្នុង​ប្រអប់ ឬ​វាយ "មាន​ទំព័រ​ជាច្រើន" ។

  6. ចុច បញ្ចូល និង​បន្ទាប់​មក​ ​ចុច បិទ ។

ដើម្បី​បង្ហាញ​អត្ថបទ​តាម​លក្ខខណ្ឌ ផ្អែក​លើ​អថេរ​កំណត់​ដោយ​អ្នក​ប្រើ ៖

  1. ជ្រើស បញ្ចូល - វាល - ផ្សេង​ៗ និង​បន្ទាប់​ចុច​ផ្ទាំង អថេរ ។

  2. ក្នុង​បញ្ជី ប្រភេទ ចុច "កំណត់​អថេរ" ។

  3. ក្នុង​ប្រអប់ ឈ្មោះ វាយ "Profit" ។

  4. ក្នុង​ប្រអប់ តម្លៃ វាយ "5000" ។

  5. ចុច បញ្ចូល ។

  6. ចុច​ផ្ទាំង អនុគមន៍ និង​ ​ចុច "អត្ថបទ​តាម​លក្ខខណ្ឌ" ក្នុង​បញ្ជី ប្រភេទ ។

  7. ក្នុង​ប្រអប់ លក្ខខណ្ឌ វាយ "Profit < 5000" ។

  8. ក្នុង​ប្រអប់ នោះ វាយ "គោលដៅ​មិន​ត្រូវ​បាន​ជួបប្រទះ" ។

  9. ក្នុង​ប្រអប់ ឬ​វាយ "គោលដៅ​ត្រូវ​បាន​ជួបប្រទះ" ។

  10. ចុច បញ្ចូល ។

ដើម្បី​កែសម្រួល​មាតិកា​នៃ​អថេរ "Profit" ចុច​វាល​អថេរ​ទ្វេដង ។

ដើម្បី​បង្ហាញ​អត្ថបទ​តាម​លក្ខខណ្ឌ ផ្អែក​លើ​មាតិកា​នៃ​វាល​មូលដ្ឋាន​ទិន្នន័យ ៖

ផ្នែក​ទីមួយ​នៃ​ឧទាហរណ៍​នេះ បញ្ចូល​ចន្លោះ​រវាងវាល "នាមខ្លួន" និង "នាមត្រកូល" នៅក្នុងឯកសារ ហើយ ផ្នែកទីពីរ បញ្ចូល​អត្ថបទ​ដែលបាន​ផ្អែកទៅលើ​មាតិកា​របស់វាល ។ ឧទាហរណ៍​នេះ ត្រូវការ​ប្រភពទិន្នន័យ​អាសយដ្ឋាន ដែលត្រូវបាន​ចុះឈ្មោះ​ដោយ LibreOffice ។

  1. ជ្រើស បញ្ចូល - វាល - ផ្សេង​ៗ និង បន្ទាប់​ចុច​ផ្ទាំង មូលដ្ឋាន​ទិន្នន័យ ។

  2. ក្នុង​បញ្ជី ប្រភេទ ចុច "វាល​សំបុត្រ​សំណុំ​បែបបទ" ។

  3. ក្នុង​ប្រអប់ ជម្រើស​មូលដ្ឋាន​ទិន្នន័យ ចុច​ទ្វេដង​លើ​សៀវភៅ​អាសយដ្ឋាន​មួយ ចុច "First Name" និង​បន្ទាប់​មក​ ​ចុច បញ្ចូល ។ ធ្វើ​ម្តង​ទៀត​សម្រាប់ "Last Name" ។

  4. ក្នុង​ឯកសារ ដាក់​ទស្សន៍​ទ្រនិច​ចន្លោះ​វាល​ពីរ ចុចចន្លោះ​មិន​ឃើញ​ (Space) ហើយ​បន្ទាប់​មក​​ត្រឡប់​ទៅ​ប្រអប់ វាល

  5. ចុច​ផ្ទាំង អនុគមន៍ ហើយ​បន្ទាប់​មក​​ចុច "អត្ថបទ​តាម​លក្ខខណ្ឌ" ក្នុង​បញ្ជី ប្រភេទ ។

  6. ក្នុង​ប្រអប់ លក្ខខណ្ឌ វាយ ៖ "សៀវភៅអាសយដ្ឋាន.អ្នកទទួលសំបុត្រ.នាមខ្លួន" ។

  7. ក្នុង​ប្រអប់ នោះ វាយ​ដក​ឃ្លា និង​ ​ទុក​ប្រអប់ ឬ​នៅ​ទទេ ។

ឥឡូវ​អ្នក​អាច​ប្រើ​លក្ខខណ្ឌ​មួយ ដើម្បី​បញ្ចូល​អត្ថបទ​ផ្អែក​លើ​មាតិកា​នៃ​វាល First Name ។

  1. ក្នុង​ប្រអប់ វាល ចុច​ផ្ទាំង អនុគមន៍  ។

  2. ក្នុង​ប្រអប់ ប្រភេទ ចុច "អត្ថបទ​តាម​លក្ខខណ្ឌ" ។

  3. ក្នុង​ប្រអប់ លក្ខខណ្ឌ វាយ ៖ សៀវភៅអាសយដ្ឋាន.អ្នកទទួលសំបុត្រ.នាមខ្លួន == "Michael"

  4. ក្នុង​ប្រអប់ នោះ វាយ "ជូន​ចំពោះ" ។

  5. នៅ​ក្នុង​ប្រអប់ ផ្សេងៗ វាយ​ពាក្យ "Hello" ។

  6. ចុច បញ្ចូល ។

Please support us!