ស្លាក​ពិសេស

នៅ​ពេល​អ្នក​រក្សា​ទុក​ឯកសារ​មួយ​ដែល​មាន​វាល ជា​ឯកសារ HTML LibreOffice បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​វាល​កាល​បរិច្ឆេទ ពេល​វេលា និង ព័ត៌មាន​ឯកសារ​ទៅ​ជា​ស្លាក HTML ពិសេស ។ មាតិកា​​វាល​ត្រូវ​បាន​បញ្ចូល​ចន្លោះ​ស្លាក​បើក និង បិទ​របស់ HTML នៃ​វាល​ដែល​បាន​បម្លែង ។ ស្លាក HTML ពិសេស​ទាំង​នេះ​មិន​ត្រូវ​គ្នា​ទៅ​នឹង​ស្លាក HTML ​ស្តង់ដារ​​ទេ ។

វាល LibreOffice Writer ត្រូវ​បាន​បញ្ជាក់​ប្រាប់​ដោយ​ស្លាក <SDFIELD> ក្នុង​ឯកសារ HTML ។ ប្រភេទ​វាល ទ្រង់ទ្រាយ និង ឈ្មោះ​នៃ​វាល​ពិសេស​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​ស្លាក​បើក​របស់ HTML ។ ទ្រង់ទ្រាយ​នៃ​ស្លាក​វាល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​តម្រង HTML ដោយ​ផ្អែក​លើ​ប្រភេទ​វាល ។

វាល​កាល​បរិច្ឆេទ និង ពេល​វេលា

សម្រាប់​វាល "កាល​បរិច្ឆេទ" និង "ពេល​វេលា" ប៉ារ៉ាម៉ែត្រ TYPE ស្មើ​ទៅ​នឹង DATETIME ។ ទ្រង់ទ្រាយ​កាល​បរិច្ឆេទ ឬពេល​វេលា​ត្រូវ​បាន​បញ្ជាក់​​ដោយ​ប៉ារ៉ាម៉ែត្រ SDNUM ឧទាហរណ៍ DD:MM:YY សម្រាប់​កាល​បរិច្ឆេទ ឬ HH:MM:SS សម្រាប់​ពេល​វេលា ។

សម្រាប់​វាល​កាល​បរិច្ឆេទ និង ពេល​វេលា​ថេរ កាល​បរិច្ឆេទ ឬ​ពេល​វេលា ត្រូវ​បាន​បញ្ជាក់​​ដោយ​ប៉ារ៉ាម៉ែត្រ SDVAL ។

ឧទាហរណ៍​នៃ​ស្លាក​កាល​បរិច្ឆេទ និង​ពេល​វេលា​ពិសេស​របស់ HTML ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ LibreOffice ជា​វាល ត្រូវ​បាន​បង្ហាញ​ក្នុង​តារាង​ដូច​ខាង​ក្រោម ៖

វាល

ស្លាក LibreOffice

កាល​បរិច្ឆេទ​គឺ​ថេរ

<SDFIELD TYPE=DATETIME SDVAL="35843,4239988426" SDNUM="1031;1031;DD/MM/YY">17/02/98</SDFIELD>

កាលបរិច្ឆេទ គឺ​ជា​អថេរ

<SDFIELD TYPE=DATETIME SDNUM="1031;1031;DD/MM/YY">17/02/98</SDFIELD>

ពេល​វេលា​គឺ​ថេរ

<SDFIELD TYPE=DATETIME SDVAL="35843,4240335648" SDNUM="1031;1031;HH:MM:SS">10:10:36</SDFIELD>

ពេល​វេលា គឺ​ជា​អថេរ

<SDFIELD TYPE=DATETIME SDNUM="1031;1031;HH:MM:SS">10:10:36</SDFIELD>


វាល ព័ត៌មាន​ឯកសារ

សម្រាប់​វាល​ព័ត៌មាន​ឯកសារ ប៉ារ៉ាម៉ែត្រ TYPE ស្មើ​នឹង DOCINFO ។ ប៉ារ៉ាម៉ែត្រ SUBTYPE បង្ហាញ​ប្រភេទ​វាល​ជាក់លាក់ ឧទាហរណ៍ សម្រាប់​វាល​ព័ត៌មាន​ឯកសារ "បាន​បង្កើត" SUBTYPE=CREATE ។ សម្រាប់​វាល​ព័ត៌មាន​ឯកសារ​កាល​បរិច្ឆេទ និង ពេល​វេលា ប៉ារ៉ាម៉ែត្រ FORMAT ស្មើ​នឹង DATE ឬ TIME ហើយ​ប៉ារ៉ាម៉ែត្រ SDNUM ចង្អុល​ប្រាប់​ពី​ទ្រង់ទ្រាយ​លេខ​ដែល​ត្រូវ​បាន​ប្រើ ។ ប៉ារ៉ាម៉ែត្រ SDFIXED ចង្អុល​ប្រាប់​ប្រសិន​បើ​មាតិកា​នៃ​វាល​ព័ត៌មាន​ឯកសារ​គឺ​ថេរ ឬ​មិន​ថេរ ។

មាតិកា​នៃ​វាល​កាល​បរិច្ឆេទ ឬ​ពេល​វេលា​ថេរ ស្មើ​ទៅ​នឹង​ប៉ារ៉ាម៉ែត្រ SDVAL ក្រៅ​ពី​នោះ​មាតិកា​ស្មើ​ទៅ​នឹង​អត្ថបទ​ដែល​ស្ថិត​នៅ​ចន្លោះ​ស្លាក SDFIELD របស់ HTML ។

ឧទាហរណ៍​នៃ​ស្លាក​ព័ត៌មាន​ឯកសារ​ពិសេស​របស់ HTML ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ LibreOffice ជា​វាល ត្រូវ​បាន​បង្ហាញ​ក្នុង​តារាង​ដូច​ខាង​ក្រោម ៖

វាល

ស្លាក LibreOffice

ពិពណ៌នា (មាតិកា​ថេរ)

<SDFIELD TYPE=DOCINFO SUBTYPE=COMMENT SDFIXED>ពិពណ៌នា</SDFIELD>

កាល​បរិច្ឆេទ​បង្កើត

<SDFIELD TYPE=DOCINFO SUBTYPE=CREATE FORMAT=DATE SDNUM="1031;1031;QQ YY">1. Quarter 98</SDFIELD>

ពេល​វេលា​បង្កើត (មាតិកា​ថេរ)

<SDFIELD TYPE=DOCINFO SUBTYPE=CREATE FORMAT=TIME SDVAL="0" SDNUM="1031;1031;HH:MM:SS AM/PM" SDFIXED>03:58:35 PM</SDFIELD>

កាលបរិច្ឆេទ​ ការ​កែប្រែ

<SDFIELD TYPE=DOCINFO SUBTYPE=CHANGE FORMAT=DATE SDNUM="1031;1031;NN DD MMM, YY">Mo 23 Feb, 98</SDFIELD>


Please support us!