LibreOffice 7.4 Help
បន្ថែមលេខជំពូកទៅកាន់ស្លាកចំណងជើង។ ដើម្បីប្រើលក្ខណៈនេះ ជាដំបូងអ្នកត្រូវកំណត់ កម្រិតគ្រោង ទៅកាន់រចនាប័ទ្មកថាខណ្ឌ រួចអនុវត្តរចនាប័ទ្មចំពោះក្បាលជំពូកនៅក្នុងឯកសាររបស់អ្នក។
នៅពេលអ្នកបន្ថែមលេខជំពូកទៅស្លាកចំណងជើង លេខរៀងចំណងជើងត្រូវបានកំណត់ឡើងវិញ នៅពេលក្បាលជំពូកត្រូវបានជួបប្រទះ ។ ឧទាហរណ៍ ប្រសិនបើរូបភាពពន្យល់ចុងក្រោយក្នុងជំពូក១ គឺ "រូបភាពពន្យល់១.១២" រូបភាពពន្យល់ទីមួយក្នុងជំពូកបន្ទាប់នឹងជា "រូបភាពពន្យល់២.១" ។
ជ្រើសលេខកម្រិតគ្រោង ពីខាងលើនៃឋានានុក្រមជំពូកចុះទៅក្រោម ដើម្បីរួមបញ្ចូលក្នុងស្លាកចំណងជើង ។
បញ្ចូលតួអក្សរដែលអ្នកចង់បញ្ចូលរវាងលេខជំពូក និង លេខចំណងជើង ។
បញ្ជាក់រចនាប័ទ្មតួអក្សរ ។
អនុវត្តស៊ុម និង ស្រមោលរបស់វត្ថុទៅស៊ុមចំណងជើង ។