ចំណងជើង

Adds a numbered caption to a selected image, table, chart, frame, or shape. You can also access this command by right-clicking the item that you want to add the caption to.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ​បញ្ចូល - ចំណងជើង​

បើក​ម៉ឺនុយ​បរិបទ - ជ្រើស ចំណងជើង


លក្ខណសម្បត្តិ

កំណត់​ជម្រើស​ចំណងជើង សម្រាប់​ជម្រើស​បច្ចុប្បន្ន ។

ប្រភេទ

ជ្រើស​ប្រភេទ​ចំណងជើង ឬ​វាយ​បញ្ចូល​ឈ្មោះ​ដើម្បី​បង្កើត​ប្រភេទ​ថ្មី​មួយ ។ អត្ថបទ​ប្រភេទ​លេច​ឡើង​ពី​មុខ​លេខ​ចំណងជើង​ក្នុង​ស្លាក​ចំណងជើង ។ ប្រភេទ​ចំណងជើង​ដែល​បាន​កំណត់​មុន​នីមួយៗ ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ដោយ​រចនាប័ទ្ម​កថាខណ្ឌ ដែល​មាន​ឈ្មោះ​ដូចគ្នា ។ ឧទាហរណ៍ ប្រភេទ​ចំណងជើង "រូបភាព​លម្អ" ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ដោយ​រចនាប័ទ្ម​កថាខណ្ឌ "រូបភាព​លម្អ" ។

លេខ​រៀង

ជ្រើស​ប្រភេទ​លេខរៀង ដែល​អ្នក​ចង់​ប្រើ​ក្នុង​ចំណងជើង ។

ចំណង​ជើង

វាយ​អត្ថបទ​ដែល​អ្នក​ចង់​ឲ្យ​បង្ហាញ​បន្ទាប់​ពី​លេខរៀង​ចំណង​ជើង ។

បន្ទាត់​​​ខណ្ឌចែក

បញ្ចូល​តួអក្សរ​ស្រេចចិត្ត ដើម្បី​បង្ហាញ​នៅ​ចន្លោះ​លេខ និង អត្ថបទ​ចំណងជើង ។

ទីតាំង

បន្ថែម​ចំណងជើង​ពី​លើ ឬ​ពី​ក្រោម​វត្ថុ​ដែល​បាន​ជ្រើស ។ ជម្រើស​អាច​ប្រើ​បាន សម្រាប់​វត្ថុ​​ខ្លះៗ​​ប៉ុណ្ណោះ ។

ជម្រើស

បន្ថែម​លេខ​ជំពូក​ទៅកាន់​ស្លាក​ចំណងជើង។ ដើម្បី​ប្រើ​លក្ខណៈ​នេះ ជាដំបូង​អ្នក​ត្រូវ​កំណត់ កម្រិត​គ្រោង ទៅកាន់​រចនាប័ទ្ម​កថាខណ្ឌ រួច​អនុវត្ត​រចនាប័ទ្ម​ចំពោះ​ក្បាល​ជំពូក​នៅ​ក្នុង​ឯកសារ​របស់​អ្នក។

ចំណង​ជើង​ស្វ័យ​ប្រវត្តិ

បើក​ប្រអប់​ចំណង​ជើង​ ។ វា​មាន​ព័ត៌មាន​ដូច​គ្នា​នឹង​ប្រអប់​ដែល​អ្នក​យក​តាម​ម៉ឺនុយ​ LibreOffice Writer - ចំណង​ជើង​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ប្រអប់​ជម្រើស​ ។

ប្រើ​ចំណងជើង

បន្ថែម​លេខ​ជំពូក​ទៅ​ចំណងជើង

Please support us!