LibreOffice 24.8 Help
បើកប្រអប់មួយ ដែលអ្នកអាចកែសម្រួលលក្ខណសម្បត្តិរបស់វាលមួយ ។ ចុចពីមុខវាលមួយ ហើយបន្ទាប់មកជ្រើសពាក្យបញ្ជានេះ ។ ក្នុងប្រអប់ អ្នកអាចប្រើប៊ូតុងព្រួញ ដើម្បីផ្លាស់ទីទៅវាលមុន ឬវាលបន្ទាប់ ។
អ្នកក៏អាចចុចវាលទ្វេដង ក្នុងឯកសាររបស់អ្នក ដើម្បីបើកវាលសម្រាប់កែសម្រូល ។
To change the view between field names and field contents in your document, choose View - Field Names.
ប្រសិនបើអ្នកជ្រើសតំណ DDE ក្នុងឯកសាររបស់អ្នក មកបន្ទាប់ ជ្រើស កែសម្រួល - វាល ប្រអប់ កែសម្រួលតំណ បើកឡើង ។
ប្រសិនបើអ្នកចុចពីមុខវាលប្រភេទ "អ្នកផ្ញើ" និង បន្ទាប់មកជ្រើស កែសម្រួល - វាល ប្រអប់ ទិន្នន័យអ្នកប្រើ បើកឡើង ។
រាយប្រភេទវាល ដែលអ្នកកំពុងកែសម្រួល ។
ធាតុប្រអប់ដូចខាងក្រោម អាចមើលឃើញតែនៅពេល ប្រភេទវាលដែលទាក់ទងត្រូវបានជ្រើស ។
រាយជម្រើសវាល ឧទាហរណ៍ "ថេរ" ។ ប្រសិនបើអ្នកចង់ អ្នកអាចចុចជម្រើសផ្សេងទៀត សម្រាប់ប្រភេទវាលដែលបានជ្រើស ។
ជ្រើសទ្រង់ទ្រាយសម្រាប់មាតិកាវាល ។ សម្រាប់ កាលបរិច្ឆេទ ពេលវេលា និង វាលកំណត់ដោយអ្នកប្រើ អ្នកក៏អាចចុច "ទ្រង់ទ្រាយបន្ថែម" ក្នុងបញ្ជី និង បន្ទាប់មកជ្រើសទ្រង់ទ្រាយផ្សេងគ្នាមួយ ។ ទ្រង់ទ្រាយដែលមាន គឺអាស្រ័យលើប្រភេទវាលដែលអ្នកកំពុងកែសម្រួល ។
បង្ហាញអុហ្វសិតសម្រាប់ប្រភេទវាលដែលបានជ្រើស ឧទាហរណ៍ "ទំព័របន្ទាប់" "លេខទំព័រ" ឬ "ទំព័រមុន" ។ អ្នកអាចបញ្ចូលតម្លៃអុហ្វសិតថ្មី ដែលនឹងត្រូវបានបន្ថែមទៅលេខទំព័រដែលបង្ហាញ ។
ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរលេខទំព័រពិត និងលេខដែលមិនបានបង្ហាញ គឺសូមកុំប្រើតម្លៃ អុហ្វសិត ។ ដើម្បីផ្លាស់ប្ដូរលេខទំព័រ សូមអានមគ្គុទ្ទេសក៍ លេខទំព័រ ។
Selects the heading to display according to the specified format. The first heading before the field whose outline level is equal to or less than the specified outline level is selected. This option is available only for field types
(document) and (variable).បង្ហាញឈ្មោះនៃអថេរវាល ។ ប្រសិនបើអ្នកចង់ អ្នកអាចបញ្ចូលឈ្មោះថ្មី ។
បង្ហាញតម្លៃបច្ចុប្បន្ននៃអថេរវាល ។ ប្រសិនបើអ្នកចង់ អ្នកអាចបញ្ចូលតម្លៃថ្មី ។
បង្ហាញលក្ខខណ្ឌដែលត្រូវតែជួប សម្រាប់វាលដែលនឹងត្រូវបានធ្វើឲ្យសកម្ម ។ ប្រសិនបើអ្នកចង់ អ្នកអាចបញ្ចូល លក្ខខណ្ឌ ថ្មី ។
ផ្លាស់ប្តូរមាតិកាវាល ដែលត្រូវបានបង្ហាញ អាស្រ័យលើថាតើ លក្ខខណ្ឌវាលត្រូវបានជួប ឬទេ ។
បញ្ចូល ឬកែប្រែអត្ថបទយោង សម្រាប់វាលដែលបានជ្រើស ។
បង្ហាញឈ្មោះនៃម៉ាក្រូដែលបានផ្តល់តម្លៃ ទៅវាលដែលបានជ្រើស ។
បង្ហាញអត្ថបទកន្លែងដាក់ នៃវាលដែលបានជ្រើស ។
បង្ហាញអត្ថបទដែលត្រូវបានភ្ជាប់ទៅលក្ខខណ្ឌមួយ ។
បង្ហាញរូបមន្តនៃវាលរូបមន្តមួយ ។
ជ្រើសមូលដ្ឋានទិន្នន័យដែលបានចុះឈ្មោះ ដែលអ្នកចង់បញ្ចូលវាលដែលបានជ្រើស ។ អ្នកក៏អាចផ្លាស់ប្តូរតារាង ឬសំណួរដែលវាលយោងទៅ ។
បង្ហាញចំនួនកំណត់ត្រាមូលដ្ឋានទិន្នន័យ ដែលត្រូវបានបញ្ចូលនៅពេល លក្ខខណ្ឌដែលបានបញ្ជាក់សម្រាប់ប្រភេទវាល "កំណត់ត្រាណាមួយ" ត្រូវបានជួប ។
លោតទៅវាលមុន ដែលមានប្រភេទដូចគ្នាក្នុងឯកសារ ។ ប៊ូតុងនេះសកម្មតែនៅពេល ឯកសារមួយមានវាលប្រភេទដូចគ្នា ច្រើនជាងមួយ ។
វាលមុន
លោតទៅវាលបន្ទាប់ ដែលមានប្រភេទដូចគ្នាក្នុងឯកសារ ។ ប៊ូតុងនេះសកម្មតែនៅពេល ឯកសារមួយមានវាលប្រភេទដូចគ្នា ច្រើនជាងមួយ ។
វាលបន្ទាប់