LibreOffice 24.8 Help
បង្កើត កែសម្រួល ឬបញ្ចូលអត្ថបទស្វ័យប្រវត្តិ ។ អ្នកអាចទុកអត្ថបទមានទ្រង់ទ្រាយ អត្ថបទដែលមានក្រាហ្វិក តារាង និង វាលជាអត្ថបទស្វ័យប្រវត្តិ ។ ដើម្បីបញ្ចូលអត្ថបទស្វ័យប្រវត្តិរហ័ស វាយផ្លូវកាត់សម្រាប់អត្ថបទស្វ័យប្រវត្តិ ក្នុងឯកសាររបស់អ្នក ហើយបន្ទាប់មកចុច F3 ។
អ្នកក៏អាចចុចព្រួញនៅជាប់រូបតំណាង អត្ថបទស្វ័យប្រវត្តិ លើរបារ បញ្ចូល ហើយបន្ទាប់មកជ្រើសអត្ថបទស្វ័យប្រវត្តិ ដែលអ្នកចង់បញ្ចូល ។
ប្រអប់ អត្ថបទស្វ័យប្រវត្តិ រាយនូវប្រភេទ និង ធាតុអត្ថបទស្វ័យប្រវត្តិ ។
Displays a suggestion for completing a word as a Help Tip after you type the first three letters of a word that matches an AutoText entry. To accept the suggestion, press Enter. If more than one AutoText entry matches the letters that you type, press CommandCtrl+Tab to advance through the entries. For example, to insert dummy text, type "Dum", and then press Enter.
To display the list in reverse order, press CommandCtrl+Shift+Tab.
រាយឈ្មោះនៃធាតុអត្ថបទស្វ័យប្រវត្តិដែលបានជ្រើសបច្ចុប្បន្ន ។ ប្រសិនបើអ្នកបានជ្រើសអត្ថបទក្នុងឯកសារ វាយបញ្ចូលឈ្មោះនៃធាតុអត្ថបទស្វ័យប្រវត្តិ ថ្មី ចុចប៊ូតុង អត្ថបទស្វ័យប្រវត្តិ និង បន្ទាប់មកជ្រើស ថ្មី ។
បង្ហាញផ្លូវកាត់ សម្រាប់ធាតុអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើស ។ ប្រសិនបើអ្នកកំពុងបង្កើតធាតុអត្ថបទស្វ័យប្រវត្តិថ្មីមួយ វាយបញ្ចូលផ្លូវកាត់ដែលអ្នកចង់ប្រើ សម្រាប់ធាតុ ។
រាយប្រភេទអត្ថបទស្វ័យប្រវត្តិ ។ ដើម្បីមើលធាតុអត្ថបទស្វ័យប្រវត្តិ ក្នុងប្រភេទមួយ ចុចទ្វេដងលើប្រភេទមួយ ឬចុចសញ្ញាបូក (+) នៅមុខប្រភេទ ។ ដើម្បីបញ្ចូលធាតុអត្ថបទស្វ័យប្រវត្តិ ទៅក្នុងឯកសារបច្ចុប្បន្ន ជ្រើសធាតុក្នុងបញ្ជី និង បន្ទាប់មកចុច បញ្ចូល ។
អ្នកអាចអូស និង ទម្លាក់ធាតុអត្ថបទស្វ័យប្រវត្តិ ពីប្រភេទមួយទៅមួយ ។
បញ្ចូលអត្ថបទស្វ័យប្រវត្តិ ទៅក្នុងឯកសារបច្ចុប្បន្ន ។
ប្រសិនបើអ្នកបញ្ចូលធាតុអត្ថបទស្វ័យប្រវត្តិ ដែលមិនទាន់រៀបចំទៅក្នុងកថាខណ្ឌមួយ ធាតុត្រូវបានធ្វើទ្រង់ទ្រាយជាមួយរចនាប័ទ្មកថាខណ្ឌបច្ចុប្បន្ន ។
ចុចដើម្បីបង្ហាញពាក្យបញ្ជាអត្ថបទស្វ័យប្រវត្តិ បន្ថែមទៀត ឧទាហរណ៍ ដើម្បីបង្កើតធាតុអត្ថបទស្វ័យប្រវត្តិថ្មីមួយពីជម្រើសអត្ថបទ ក្នុងឯកសារបច្ចុប្បន្ន ។
បង្កើតធាតុអត្ថបទស្វ័យប្រវត្តិថ្មីមួយពីជម្រើស ដែលអ្នកបានធ្វើក្នុងឯកសារបច្ចុប្បន្ន ។ ធាតុត្រូវបានបន្ថែមទៅប្រភេទអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើសបច្ចុប្បន្ន ។ ដំបូងអ្នកត្រូវតែបញ្ចូលឈ្មោះមួយ មុននឹងអ្នកឃើញពាក្យបញ្ជានេះ ។
បង្កើតធាតុអត្ថបទស្វ័យប្រវត្តិថ្មីតែចេញពីអត្ថបទនៅក្នុងជម្រើសដែលអ្នកបានធ្វើនៅក្នុងឯកសារបច្ចុប្បន្នប៉ុណ្ណោះ។ ក្រាហ្វិក តារាង និងវត្ថុផ្សេងទៀតមិនត្រូវបានរួមបញ្ចូលទេ។ ជាដំបូងអ្នកត្រូវតែបញ្ចូលឈ្មោះ ទើបអ្នកអាចឃើញពាក្យបញ្ជានេះ។
ចម្លងអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើស ទៅក្តារតម្បៀតខ្ទាស់ ។
ជំនួសមាតិកានៃធាតុអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើស ដោយជម្រើសដែលបានធ្វើក្នុងឯកសារបច្ចុប្បន្ន ។
បើកប្រអប់ ប្ដូរឈ្មោះអត្ថបទស្វ័យប្រវត្តិ ដែលអ្នកអាចប្ដូរឈ្មោះរបស់ធាតុអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើស ។
បើកធាតុអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើសសម្រាប់កែសម្រួលក្នុងឯកសារផ្សេងគ្នា ។ ធ្វើការផ្លាស់ប្តូរដែលអ្នកចង់ ជ្រើស ឯកសារ - រក្សាទុកអត្ថបទស្វ័យប្រវត្តិ និង បន្ទាប់មកជ្រើស ឯកសារ - បិទ ។
បើកប្រអប់ ផ្ដល់តម្លៃម៉ាក្រូ ដែលអ្នកអាចភ្ជាប់ម៉ាក្រូមួយទៅធាតុអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើស ។
អ្នកក៏អាចប្រើម៉ាក្រូ ដែលត្រូវបានតភ្ជាប់ទៅធាតុអត្ថបទស្វ័យប្រវត្តិខ្លះដែលបានផ្តល់ ដែលអ្នកបង្កើត ។ ធាតុអត្ថបទស្វ័យប្រវត្តិ ត្រូវតែបង្កើតជាមួយជម្រើស "តែអត្ថបទ" ។ ឧទាហរណ៍ បញ្ចូលខ្សែអក្សរ <field:company> ក្នុងធាតុអត្ថបទស្វ័យប្រវត្តិមួយ ហើយ LibreOffice នឹងជំនួសខ្សែអក្សរជាមួយមាតិការបស់វាលមូលដ្ឋានទិន្នន័យដែលត្រូវគ្នា ។
Opens a dialog where you can select the 97/2000/XP Word document or template, containing the AutoText entries that you want to import.
បន្ថែម ប្តូរឈ្មោះ ឬលុបប្រភេទអត្ថបទស្វ័យប្រវត្តិ ។
បន្ថែម ប្តូរឈ្មោះ ឬលុបប្រភេទអត្ថបទស្វ័យប្រវត្តិ ។
បង្ហាញឈ្មោះប្រភេទអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើស ។ ដើម្បីផ្លាស់ប្តូរឈ្មោះប្រភេទ វាយបញ្ចូលឈ្មោះថ្មីមួយ និង បន្ទាប់មកចុច ប្តូរឈ្មោះ ។ ដើម្បីបង្កើតប្រភេទថ្មីមួយ វាយបញ្ចូលឈ្មោះមួយ រួចបន្ទាប់ចុច ថ្មី ។
បង្ហាញផ្លូវបច្ចុប្បន្នទៅថត ដែលឯកសារប្រភេទអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើសត្រូវបានទុក ។ ប្រសិនបើអ្នកកំពុងបង្កើតប្រភេទ "អត្ថបទស្វ័យប្រវត្តិ" ជ្រើសកន្លែងដែលអ្នកចង់ទុកឯកសារប្រភេទ ។
បង្កើតប្រភេទអត្ថបទស្វ័យប្រវត្តិមួយ ដោយប្រើឈ្មោះដែលអ្នកបានបញ្ចូលក្នុងប្រអប់ ឈ្មោះ ។
ផ្លាស់ប្តូរឈ្មោះនៃប្រភេទអត្ថបទស្វ័យប្រវត្តិ ដែលបានជ្រើស ទៅជាឈ្មោះដែលអ្នកបញ្ចូលក្នុងប្រអប់ ឈ្មោះ ។
រាយប្រភេទអត្ថបទស្វ័យប្រវត្តិ ដែលមានស្រាប់ និង ផ្លូវដែលឆ្លើយឆ្លង ។
បើកប្រអប់ កែសម្រួលផ្លូវ ដែលអ្នកអាចជ្រើសថតដើម្បីទុកអត្ថបទដោយស្វ័យប្រវត្តិ ។
ដើម្បីបន្ថែមផ្លូវថ្មីមួយទៅថត "អត្ថបទស្វ័យប្រវត្តិ" សូមចុចប៊ូតុង ផ្លូវ នៅក្នុងប្រអប់ អត្ថបទស្វ័យប្រវត្តិ ។
ប្រើតំបន់នេះដើម្បីកំណត់វិធីដែល LibreOffice បញ្ចូលតំណទៅថតអត្ថបទស្វ័យប្រវត្តិ ។
តំណទៅវចនានុក្រមអត្ថបទស្វ័យប្រវត្តិ នៅលើកុំព្យូទ័ររបស់អ្នក គឺទាក់ទងគ្នា ។
តំណទៅឯកសារលើអ៊ីនធឺណិត គឺទាក់ទងគ្នា ។