ម៉ឺនុយ

របារ​ម៉ឺនុយ​មាន​រាល់​ពាក្យ​បញ្ជា សម្រាប់​ធ្វើ​ការ​ជាមួយ LibreOffice Math ។ វា​មាន​បញ្ជី​មួយ​នៃ​សញ្ញា​ប្រមាណ​វិធី​ដែល​អាច​រក​បាន​ទាំងអស់ ព្រម​ទាំង​​ពាក្យ​បញ្ជា​សម្រាប់​កែ​សម្រួល មើល​ រៀប​ចំ​ ធ្វើ​ទ្រង់ទ្រាយ​ និង បោះពុម្ព​ឯកសារ​រូបមន្ត និង វត្ថុ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​ពួក​វា ។ ភាគ​ច្រើន​នៃ​ពាក្យ​បញ្ជា​ម៉ឺនុយ អាច​រក​បាន​​តែ​ ​ពេល​អ្នក​កំពុង​បង្កើត ឬ កែ​សម្រួល​រូបមន្ត​មួយ ។

រូប​តំណាង​ចំណាំ

បង្អួច​ដែល​មាន​ឯកសារ​ដែល​អ្នក​ចង់​ធ្វើការ​ត្រូវ​តែ​ជ្រើស ដើម្បី​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ។ ដូចគ្នា​នេះដែរ​ អ្នក​ត្រូវ​តែ​ជ្រើស​វត្ថុ​មួយ​ក្នុង​ឯកសារ​ដើម្បី​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ ដែល​ទាក់ទង​ជាមួយ​វត្ថុ ។


រូប​តំណាង​ព្រមាន

ម៉ឺនុយ​គឺ​ជា​បរិបទ​ដែល​រស់​រវើក ។ នេះ​មាន​ន័យ​ថា ធាតុ​ម៉ឺនុយ​ទាំង​នេះ​អាច​មាន​តែ​ចំពោះ​អ្វី​ៗ ដែល​ទាក់ទង​ទៅ​នឹង​ការងារ​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន ។ បើ​ទស្សន៍​ទ្រនិច​ស្ថិត​នៅ​ក្នុង​អត្ថបទ នោះ​ធាតុ​ម៉ឺនុយ​ទាំង​នោះ​នឹង​មាន​សម្រាប់​កែសម្រួល​អត្ថបទ ។ បើ​អ្នក​បាន​ជ្រើស​ក្រាហ្វិក​ក្នុង​ឯកសារ បន្ទាប់​​អ្នក​នឹង​ឃើញ​ធាតុ​ម៉ឺនុយ​ទាំងអស់​​ដែល​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​កែសម្រួល​ក្រាហ្វិក ។


File

Opens the File menu.

កែ​សម្រួល

ពាក្យ​បញ្ជា​ក្នុង​ម៉ឺនុយ​នេះ​ត្រូវ​បាន​ប្រើ​ ដើម្បី​កែ​សម្រួល​រូបមន្ត ។ បន្ថែម​លើ​ពាក្យ​បញ្ជា​មូលដ្ឋាន (ឧទាហរណ៍ ចម្លង​មាតិកា) មាន​អនុគមន៍​ដែល​បញ្ជាក់​ទៅ LibreOffice Math ដូច​ជា​ ស្វែង​រក​កន្លែង​ដាក់​ ឬ កំហុស ។

View

This menu contains commands to control the on-screen display of the document, change the user interface and access the sidebar panels.

ទ្រង់ទ្រាយ

ម៉ឺនុយ​នេះ​មាន​ពាក្យ​បញ្ជា​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​រូបមន្ត ។

ឧបករណ៍

ប្រើ​ម៉ឺនុយ​នេះ​ ដើម្បី​បើក​ និង កែ​សម្រួល​កាតាឡុក​និមិត្ត​សញ្ញា ឬ នាំ​ចូល​រូបមន្ត​ខាង​ក្រៅ​ជា​ឯកសារ​ទិន្នន័យ​ ។ ចំណុច​ប្រទាក់​កម្មវិធី​អាច​ត្រូវ​បាន​លៃ​តម្រូវ ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អ្នក ។ អ្នកក៏​អាច​ផ្លាស់​ប្តូរ​ជម្រើស​កម្មវិធី​ផង​ដែរ ។

Window

Contains commands for manipulating and displaying document windows.

Help

ម៉ឺនុយ​ជំនួយ​អនុញ្ញាត​ឲ្យ​អ្នក​ចាប់​ផ្តើម​ និង ត្រួត​ពិនិត្យ​ប្រព័ន្ធ​ជំនួយ​របស់ ​LibreOffice ។

Please support us!