LibreOffice 25.2 Help
ខ្សែអក្សរអត្ថបទខ្លះត្រូវបានបកប្រែជាប្រមាណវិធីដោយស្វ័យប្រវត្តិ ។ ពេលខ្លះនេះមិនមែនជាអ្វីដែលអ្នកត្រូវការទេ ។ បើអ្នកចង់សរសេរ W* (តួអក្សរដែលមានសញ្ញាផ្កាយតូចលើ) សញ្ញាផ្កាយនឹងត្រូវបានបកប្រែជាសញ្ញាប្រមាណវិធីគុណ ។ ភ្ជាប់អត្ថបទផ្ទាល់ក្នុងសញ្ញាសម្រង់ទ្វេរ ឬបន្ថែមកន្លែងដាក់ ។
ឧទាហរណ៍ ៖
រូបមន្ត MathType ដែលបាននាំចូលមានខ្សែអក្សរដូចខាងក្រោម
W rSup { size 8{*} }
ប្រសិនបើអ្នករៀបចំឲ្យ Math បម្លែងរូបមន្ត MathType ដែលបាននាំចូល (នៅក្នុងLibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - ផ្ទុក/រក្សាទុក - Microsoft Office) អ្នកនឹងឃើញរូបមន្ត ដែលមានកន្លែងដាក់ជំនួសឲ្យ * ។
ផ្លាស់ប្ដូរ {*} ទៅជា {} * {} ដូចក្នុងរូបមន្តខាងក្រោម ៖
W rSup { size 8{} * {} }
អ្នកអាចប្រើ W^"*" ផងដែរដើម្បីបញ្ចូលតួអក្សរជាអត្ថបទផ្ទាល់ ។
រូបមន្តខ្លះចាប់ផ្ដើមជាមួយសញ្ញា = ។ ប្រើ "=" ដើម្បីបញ្ចូលតួអក្សរនោះជាអត្ថបទផ្ទាល់ ។