LibreOffice 24.8 Help
ប្រើប្រអប់នេះដើម្បីបន្ថែមនិមិត្តសញ្ញាទៅសំណុំនិមិត្តសញ្ញា ដើម្បីកែសម្រួលសំណុំនិមិត្តសញ្ញា ឬដើម្បីកែប្រែការកំណត់និមិត្តសញ្ញា ។ អ្នកក៏អាចកំណត់សំណុំនិមិត្តសញ្ញាថ្មី ផ្តល់ឈ្មោះទៅនិមិត្តសញ្ញា ឬដើម្បីកែប្រែសំណុំនិមិត្តសញ្ញាដែលមានស្រាប់ ។
ជ្រើសឈ្មោះនិមិត្តសញ្ញាបច្ចុប្បន្ន ។ និមិត្តសញ្ញា (ឈ្មោះនិមិត្តសញ្ញា) និង សំណុំដែលនិមិត្តសញ្ញាជារបស់ ត្រូវបានបង្ហាញក្នុងស្លាបព្រិលមើលមុនខាងឆ្វេងនៅផ្នែកខាងក្រោមនៃប្រអប់ ។
ប្រអប់បញ្ជីនេះមានឈ្មោះសំណុំនិមិត្តសញ្ញាបច្ចុប្បន្ន ។ ប្រសិនបើអ្នកចង់ អ្នកក៏អាចជ្រើសសំណុំនិមិត្តសញ្ញាផ្សេងទៀត ។
រាយឈ្មោះសម្រាប់និមិត្តសញ្ញាក្នុងសំណុំនិមិត្តសញ្ញាបច្ចុប្បន្ន ។ ជ្រើសឈ្មោះមួយពីបញ្ជី ឬវាយឈ្មោះមួយសម្រាប់និមិត្តសញ្ញាដែលទើបបន្ថែមថ្មី ។
ដើម្បីបន្ថែមនិមិត្តសញ្ញាមួយទៅសំណុំនិមិត្តសញ្ញាមួយ ជ្រើសពុម្ពអក្សរមួយក្នុងប្រអប់ ពុម្ពអក្សរ ហើយបន្ទាប់មកចុចនិមិត្តសញ្ញាមួយក្នុងផ្ទាំងនិមិត្តសញ្ញា ។ ក្នុងប្រអប់ និមិត្តសញ្ញា វាយឈ្មោះមួយសម្រាប់និមិត្តសញ្ញា ។ ក្នុងប្រអប់បញ្ជី សំណុំនិមិត្តសញ្ញា ជ្រើសសំណុំនិមិត្តសញ្ញាមួយ ឬវាយឈ្មោះថ្មីដើម្បីបង្កើតសំណុំនិមិត្តសញ្ញាថ្មីមួយ ។ ស្លាបព្រិលមើលជាមុននៅខាងស្ដាំ បង្ហាញនិមិត្តសញ្ញាដែលអ្នកបានជ្រើស ។ ចុច បន្ថែម ហើយបន្ទាប់មកចុច យល់ព្រម ។
ដើម្បីប្តូរឈ្មោះនិមិត្តសញ្ញាមួយ ជ្រើសឈ្មោះចាស់ក្នុងប្រអប់បញ្ជី និមិត្តសញ្ញាចាស់ ។ បន្ទាប់មកបញ្ចូលឈ្មោះថ្មីក្នុងប្រអប់ និមិត្តសញ្ញា ។ ពិនិត្យមើលថាតើតួអក្សរដែលចង់បានមានក្នុងបង្អួចមើលមុនឬទេ មុននឹងចុចប៊ូតុង កែប្រែ ។ ចុច យល់ព្រម ។
ប្រអប់បញ្ជីសំណុំនិមិត្តសញ្ញា មានឈ្មោះរបស់សំណុំនិមិត្តសញ្ញាដែលមានស្រាប់ ។ អ្នកអាចកែប្រែសំណុំនិមិត្តសញ្ញា ឬបង្កើតសំណុំនិមិត្តសញ្ញាថ្មីមួយ ។
ដើម្បីបង្កើតសំណុំនិមិត្តសញ្ញាថ្មីមួយ វាយឈ្មោះមួយសម្រាប់វាក្នុងប្រអប់បញ្ជី សំណុំនិមិត្តសញ្ញា ហើយបន្ថែមយ៉ាងហោចណាស់និមិត្តសញ្ញាមួយ ។ ចុច យល់ព្រម ដើម្បីបិទប្រអប់ ។ ឥឡូវនេះមានសំណុំនិមិត្តសញ្ញាថ្មីនៅក្រោមឈ្មោះថ្មី ។
បង្ហាញឈ្មោះពុម្ពអក្សរបច្ចុប្បន្ន និង អាចឲ្យអ្នកជ្រើសពុម្ពអក្សរផ្សេងមួយ ។
ប្រសិនបើអ្នកបានជ្រើសតួអក្សរមិនមែននិមិត្តសញ្ញាក្នុងប្រអប់បញ្ជី ពុម្ពអក្សរ អ្នកអាចជ្រើសសំណុំរង "យូនីកូដ" ដើម្បីដាក់និមិត្តសញ្ញាថ្មី ឬដែលបានកែសម្រួលរបស់អ្នក ។ នៅពេលសំណុំរងមួយត្រូវបានជ្រើស និមិត្តសញ្ញាទាំងអស់ដែលជារបស់សំណុំរងនេះនៃសំណុំនិមិត្តសញ្ញាបច្ចុប្បន្ន ត្រូវបានបង្ហាញក្នុងបញ្ជីនិមិត្តសញ្ញាខាងលើ ។
លក្ខណៈអក្សរបច្ចុប្បន្នត្រូវបានបង្ហាញ ។ អ្នកអាចប្តូរលក្ខណៈអក្សរដោយជ្រើសលក្ខណៈមួយពីប្រអប់បញ្ជី ។
ចុចប៊ូតុងនេះដើម្បីបន្ថែមនិមិត្តសញ្ញាដែលបានបង្ហាញក្នុងបង្អួចមើលមុនខាងស្តាំទៅកាន់សំណុំនិមិត្តសញ្ញា ។ វានឹងត្រូវបានរក្សាទុកក្រោមឈ្មោះដែលបានបង្ហាញក្នុងប្រអប់បញ្ជី និមិត្តសញ្ញា ។ អ្នកត្រូវតែបញ្ជក់លម្អិតឈ្មោះមួយក្រោម និមិត្តសញ្ញា ឬសំណុំនិមិត្តសញ្ញា ដើម្បីអាចប្រើប៊ូតុងនេះ ។ មិនអាចប្រើឈ្មោះច្រើនជាងម្តង ។
ចុចប៊ូតុងនេះដើម្បីជំនួសឈ្មោះនិមិត្តសញ្ញាដែលបង្ហាញក្នុងបង្អួចមើលមុនខាងឆ្វេង (ឈ្មោះចាស់ត្រូវបានបង្ហាញក្នុងប្រអប់បញ្ជី និមិត្តសញ្ញាចាស់) ដោយឈ្មោះថ្មីដែលអ្នកបានវាយបញ្ចូលក្នុងប្រអប់បញ្ជី និមិត្តសញ្ញា ។
ជាឧទាហរណ៍ ដើម្បីផ្ទេរ អាល់ហ្វា ធំពីសំណុំ "ភាសាក្រិក" ទៅសំណុំ "ពិសេស" ជ្រើសសំណុំចាស់ (ភាសាក្រិក) ហើយបន្ទាប់មកនិមិត្តសញ្ញា អាល់ហ្វា ដោយប្រើប្រអប់បញ្ជីខាងលើពីរ ។ និមិត្តសញ្ញាលេចឡើងក្នុងបង្អួចមើលមុនខាងឆ្វេង ។ ក្នុងប្រអប់បញ្ជី សំណុំនិមិត្តសញ្ញា ជ្រើស "ពិសេស" ។ ចុច កែប្រែ ហើយបន្ទាប់មក យល់ព្រម ។ ឥឡូវនេះនិមិត្តសញ្ញា អាល់ហ្វា មានតែនៅក្នុងសំណុំនិមិត្តសញ្ញា "ពិសេស" ប៉ុណ្ណោះ ។
ចុចដើម្បីយកនិមិត្តសញ្ញាដែលបង្ហាញក្នុងបង្អួចមើលមុនខាងឆ្វេងចេញពីសំណុំនិមិត្តសញ្ញាបច្ចុប្បន្ន ។ វានឹងមិនមានសំណួរមានសុវត្តិភាពទេ ។ ការលុបនិមិត្តសញ្ញាដែលនៅសល់ចុងក្រោយពីសំណុំនិមិត្តសញ្ញា ក៏លុបសំណុំនិមិត្តសញ្ញនោះផងដែរ ។
អ្នកក៏អាចចុច បោះបង់ គ្រប់ពេលទាំងអស់ដើម្បីបិទប្រអប់ដោយពុំចាំបាច់រក្សាទុកការផ្លាស់ប្តូរណាមួយ ។