ពុម្ព​​អក្សរ

កំណត់​ពុម្ព​អក្សរ​ដែល​អាច​ត្រូវ​បាន​អនុវត្ត​ទៅ​ធាតុ​រូបមន្ត ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ពុម្ព​អក្សរ


Font Type Dialog

ពុម្ព​អក្សរ​រូបមន្ត

អ្នក​អាច​កំណត់​ពុម្ព​អក្សរ​សម្រាប់​អថេរ អនុគមន៍ លេខ និង អត្ថបទ​ដែល​បាន​បញ្ចូល ដែល​បង្កើត​ជា​ធាតុ​នៃ​រូបមន្ត​របស់​អ្នក ។

ប្រអប់​បញ្ជី​ក្នុង​ប្រអប់ ពុម្ព​អក្សរ នឹង​បង្ហាញ​ពុម្ព​អក្សរ​លំនាំដើម​មួយ​សម្រាប់​ធាតុ​ទាំងអស់​។ ដើម្បី​ប្ដូរ​ទៅ​ពុម្ព​អក្សរ​ផ្សេង ចុច កែ​ប្រែ បន្ទាប់​មក​ជ្រើស​ប្រភេទ​ធាតុ ។ ប្រអប់​ថ្មី​មួយ​នឹង​លេច​ឡើង ។ ជ្រើស​ពុម្ព​អក្សរ​ដែល​ចង់​បាន ហើយ​ពិនិត្យ​មើល​គុណលក្ខណៈដែល​ចង់​បានណាមួយ បន្ទាប់​មក​ចុច ​​យល់ព្រម ។ ដើម្បី​កំណត់​ការ​ផ្លាស់​ប្ដូរ​ជា​ពុម្ព​អក្សរ​លំនាំដើម ចុច​ប៊ូតុង លំនាំដើម ។

note

បើ​អ្នក​ចង់​សម្គាល់​ចម្រៀក​អត្ថបទ​នីមួយៗ​ដោយ​ពុម្ព​អក្សរ​មួយ ជា​ជាង​ប្រើ​សម្រាប់​អត្ថបទ​ទាំងមូល នោះ​សូម​ជ្រើស​ពាក្យ​បញ្ជា ពុម្ព​អក្សរ ក្នុង​បង្អួច ពាក្យ​បញ្ជា ។


អថេរ

អ្នក​អាច​ជ្រើស​ពុម្ព​អក្សរ​សម្រាប់​អថេរ​ក្នុង​រូបមន្ត​របស់​អ្នក ។ ឧទាហរណ៍ ក្នុង​រូបមន្ត x=SIN(y) ដែល x និង y ជា​អថេរ ហើយ​នឹង​ជះ​ឥទ្ធិពល​ដល់​ពុម្ព​¢ក្សរ​ដែល​បាន​ផ្តល់​តម្លៃ ។

អនុគមន៍

ជ្រើស​ពុម្ព​អក្សរ​សម្រាប់​ឈ្មោះ និង លក្ខណសម្បត្តិ​អនុគមន៍ ។ ឧទាហរណ៍ អនុគមន៍​ក្នុង​រូបមន្ត​ x=Spar_id3156318IN(y) គº =SIN( ) ។

ចំនួន

អ្នក​អាច​ជ្រើស​ពុម្ព​អក្សរ​សម្រាប់​លេខ​ក្នុង​រូបមន្ត​របស់​អ្នក ។

អត្ថបទ

កំណត់​ពុម្ព​អក្សរ​សម្រាប់​អត្ថបទ​ក្នុង​រូបមន្ត​របស់​អ្នក​នៅ​ទី​នេះ ។

ពុម្ព​អក្សរ​​​ផ្ទាល់​ខ្លួន

ក្នុង​ផ្នែក​នេះ​នៃ​ប្រអប់ ពុម្ព​អក្សរ អ្នក​អាច​កំណត់​ពុម្ព​អក្សរ ដែល​អ្នក​អាច​ធ្វើ​ទ្រង់ទ្រាយ​សមាសភាគ​អត្ថបទ​ផ្សេង​ទៀត​ក្នុង​រូបមន្ត ។ មាន​ពុម្ព​អក្សរ​មូលដ្ឋាន​បី​គឺ Serif, Sans និង Fixed ។ អ្នក​អាច​បន្ថែម​ពុម្ព​អក្សរ​ផ្សេង​ទៀត​ណា​មួយ​ទៅ​ពុម្ព​អក្សរ​មូលដ្ឋាន​ដែល​បាន​ដំឡើង​តាម​ស្តង់ដារ​​នីមួយ​ៗ ។ អ្នក​អាច​ប្រើ​គ្រប់​ពុម្ព​អក្សរ​ដែល​បាន​ដំឡើង​លើ​ប្រព័ន្ធ​របស់​អ្នក ។ ជ្រើស​ប៊ូតុង កែប្រែ ដើម្បី​ពង្រីក​ជម្រើស​ដែល​បាន​ផ្តល់​ក្នុង​ប្រអប់​បញ្ជី ។

ពុម្ព​អក្សរ​ផ្ទាល់​ខ្លួន​ទាំង​នេះ​ត្រូវ​បាន​ប្រើ ប្រសិន​បើ​អ្នក​កំណត់​ពុម្ព​អក្សរ​ខុស​គ្នា​ជាមួយ​ពាក្យ​បញ្ជា FONT ក្នុង​បង្អួច ពាក្យ​បញ្ជា ។

ជាយ

អ្នក​អាច​បញ្ជាក់​​ពុម្ព​អក្សរ​ដែលនឹង​ត្រូវ​ប្រើ​សម្រាប់​ទ្រង់ទ្រាយ ពុម្អ​អក្សរ​ជាយ ។ Serifs គឺ​ជា "ជាយ" តូច​ៗ​ដែល​អ្នក​អាច​មើល​ឃើញ ឧទាហរណ៍ នៅ​បាត​នៃ​អក្សរ A នៅ​ពេល​ប្រើ​ពុម្ព​អក្សរ Times serif ។ ការ​ប្រើ​ជាយ​គឺ​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង ព្រោះ​វា​អាច​ឲ្យ​អ្នក​អាន​អាច​មើល​ឃើញ​បាន​ស្រួល និង អាច​អាន​បាន​លឿន ។

គ្មាន​ជាយ

អ្នក​អាច​បញ្ជាក់​​ពុម្ព​អក្សរ​ដែល​ត្រូវ​ប្រើ សម្រាប់​ធ្វើ​ទ្រង់ទ្រាយ​ពុម្ព​អក្សរ គ្មាន​ជាយ ។

ថេរ

អ្នក​អាច​បញ្ជាក់​​ពុម្ព​អក្សរ​ដែល​ត្រូវ​ប្រើ សម្រាប់​ធ្វើ​ទ្រង់ទ្រាយ​ពុម្ព​អក្សរ ថេរ ។

កែប្រែ

ចុច​ជម្រើស​មួយ​ក្នុង​ចំណោម​ទាំងអស់​ពី​ម៉ឺនុយ​លេច​ឡើង​ដើម្បី​ដំណើរ​ការ​ប្រអប់ ពុម្ព​អក្សរ ដែល​អ្នក​អាច​កំណត់​ពុម្ព​អក្សរ និង គុណ​លក្ខណៈ​សម្រាប់​រូបមន្ត​នីមួយ​ៗ និង សម្រាប់​ពុម្ព​អក្សរ​ផ្ទាល់​ខ្លួន ។

លំនាំដើម

ចុច​ប៊ូតុង​នេះ​ដើម្បី​រក្សា​ទុក​ការ​ផ្លាស់ប្តូរ​របស់​អ្នក​ជា​លំនាំ​ដើម​សម្រាប់​រូបមន្ត​ថ្មី​ទាំងអស់ ។ បន្ទាប់​ពី​អះអាង​ការ​ផ្លាស់ប្តូរ ចុច​ប៊ូតុង បាទ ។

Save Default Dialog

Please support us!