LibreOffice 24.8 Help
ព័ត៌មានលម្អិតបន្ថែមអំពីការធ្វើមាត្រដ្ឋានក្នុង LibreOffice Math ព្រមទាំងឧទាហរណ៍ខ្លះៗ អាចរកបាននៅទីនេះ ។ ( សញ្ញាសម្រង់ក្នុងអត្ថបទនេះ ប្រើសម្រាប់តែគោលបំណងបញ្ជាក់ប៉ុណ្ណោះ មិនមែនជាផ្នែកនៃឧទាហរណ៍ឡើយ ។)
ហ្វាក់តូរីយ្យែលមិនត្រូវបានធ្វើមាត្រដ្ឋានទេ (ឧទាហរណ៍ ៖ "fact stack{a#b}" និង "fact {a over b}") ប៉ុន្តែត្រូវបានតម្រង់ទិសដោយប្រើបន្ទាត់គោល ឬចំណុចកណ្តាលនៃអាគុយម៉ង់ ។
តង្កៀបតែងតែមានទំហំថេរផងដែរ ។ នេះអនុវត្តទៅគ្រប់និមិត្តសញ្ញាទាំងអស់ ដែលអាចត្រូវបានប្រើជាតង្កៀប ។ ប្រៀបធៀប "(((a)))", "( stack{a#b#c})", "(a over b)" ។
ទោះយ៉ាងណា តង្កៀបដែលនាំមុខដោយ "left" ឬ"right" តែងតែត្រូវបានលៃតម្រូវតាមអាគុយម៉ង់ ។ មើល "left(left(left(a right)right)right)", "left(stack{a#b#c}right)", "left(a over b right)" ។
គុណលក្ខណៈ ខ្លះមានទំហំថេរ កុំប្តូរទំហំទាំងនេះប្រសិនបើពួកវាត្រូវបានដាក់លើនិមិត្តសញ្ញាវែង ។
ដកឃ្លាក្នុងឧទាហរណ៍ត្រូវបានទាមទារ សម្រាប់រចនាសម្ព័ន្ធត្រឹមត្រូវ ។ អ្នកគួរកុំលុបពួកវា នៅពេលបញ្ចូលវាក្នុងបង្អួច "ពាក្យបញ្ជា" ។