សន្ទស្សន៍ និង និទស្សន្ត

នៅ​ទី​នេះ ​អ្នក​នឹង​ឃើញ​ព័ត៌មាន​មូលដ្ឋាន​អំពី​សន្ទស្សន៍ និង និទស្សន្ត​ក្នុង LibreOffice Math។ អ្នក​អាច​សាកល្បង​ឧទាហរណ៍​ដែល​បាន​ពិពណ៌នា​នៅ​ទីនេះ ដើម្បី​ជួយ​អ្នក​ស្វែងយល់​សេចក្តី​លម្អិត​ដែល​បាន​ពិភាក្សា ។ (សញ្ញា​សម្រង់​ក្នុង​អត្ថបទ​នេះ គឺ​សម្រាប់​គោលបំណង​ជាក់លាក់​ប៉ុណ្ណោះ ហើយ​មិន​មែន​ជា​ផ្នែក​នៃ​ឧទាហរណ៍​ទេ ។)

សន្ទស្សន៍ និង និទស្សន្ត​សម្រាប់​តួ​អក្សរ​មួយ​ត្រូវ​បាន​បង្ហាញ​មួយ​នៅ​ពី​លើ​មួយ​ទៀត តម្រឹម​សង​ខាង​ឆ្វេង​ទៅ​តួ​អក្សរ​គោល ។ ឧទាហរណ៍ វាយ a_2^3 ឬ​a^3_2 ។ នេះ​អាច​ស្ថិត​ក្នុង​លំដាប់​ណា​ក៏​បាន ។ ជំនួស​ឲ្យ '_' និង '^' អ្នក​អាច​ប្រើ 'sub' និង 'sup' ។

ទោះ​ជា​យ៉ាង​ណា មិន​អាច​ប្រើ​លំនាំ​ដូច​ខាង​ក្រោម​ត​ទៅ​ទៀត​បាន​ទេ

a_2_3

a^2^3

a_2^3_4

ទីតាំង​អក្សរ​តូច​ក្រោម​/​អក្សរ​តូច​លើ​នីមួយៗ នៃ​តួអក្សរ​គោល​មួយ​អាច​ត្រូវ​បាន​ប្រើ​តែ​ម្តង​ប៉ុណ្ណោះ ។ អ្នក​ត្រូវ​តែ​ប្រើ​តង្កៀប ដើម្បី​ចង្អុល​បង្ហាញ​លទ្ធផល​ដែល​ចង់​បាន ។ ឧទាហរណ៍​ខាង​ក្រោម​នឹង​ពន្យល់​ពី​បញ្ហា​នេះ

a_{2_3}

a^{2^3}

a_2^{3_4}

a_{2^3}^{4_5}

រូប​តំណាង​ព័ត៌មាន​ជំនួយ

មិន​ដូច​កម្មវិធី​និពន្ធ​រូបមន្ត​ដទៃ​ទៀត ដែល "_" និង " ^ " គ្រាន់​តែ​សំដៅ​លើ​តួ​អក្សរ​បន្ទាប់ ("a_24" គ្រាន់​តែ​សំដៅ​លើ "2") LibreOffice Math សំដៅ​លើ​លេខ/ឈ្មោះ/​អត្ថបទ​ទាំងមូល ។ បើ​អ្នក​ដាក់​អក្សរ​តូច​លើ និង អក្សរ​តូច​ក្រោម​តាម​លំដាប់ នោះ​កន្សោម​អាច​ត្រូវ​បាន​សរសេរ​ដូច​តទៅនេះ ៖ a_2{}^3 or a^3{}_2


To write tensors, LibreOffice Math ផ្តល់​នូវ​ជម្រើស​ជា​ច្រើន ។ ដើម្បី​បន្ថែម​លើ​ការ​ចំណាំ​ "R_i{}^{jk}{}_l"ដែល​ប្រើ​រួម​គ្នា​គ្រប់​កម្មវិធី​ផ្សេងៗ ការ​ចំណាំ​បន្ថែម​អាច​ត្រូវ​បាន​ប្រើ​គឺ "R_i{}^jk{}_l" និង "{{R_i}^jk}_l."

តួ​អក្សរ​តូច​លើ និង អក្សរ​តូច​ក្រោម​នៅ​ខាង​ឆ្វេង​តួ​អក្សរ​គោល​ក៏​អាច​ត្រូវ​បាន​តម្រឹម​សង​ខាង​ស្តាំ ។ ដើម្បី​ធ្វើ​ដូច្នេះ ពាក្យ​បញ្ជា​ថ្មី "lsub" និង "lsup" ត្រូវ​បាន​ប្រើ ។ ពាក្យ​បញ្ជា​ទាំង​ពីរ​មាន​ឥទ្ធិពល​ដូច​គ្នា​ទៅ​នឹង "sub" និង "sup" លើក​លែង​តែ​ថា​ពួក​វា​នៅ​ខាង​ឆ្វេង​នៃ​តួ​អក្សរ​គោល ។ មើល "a lsub 2 lsup 3" ផង​ដែរ ។

ក្បួន​ដែល​គ្រប់គ្រង​ភាព​ច្បាស់លាស់ និង ភាព​ចាំបាច់​នៃ​ការ​ប្រើ​តង្កៀប​នៅ​តែ​ដដែល ។ ជា​គោលការណ៍ វា​អាច​ត្រូវ​បាន​សម្រេច​ដោយ​ប្រើ {}_2^3 a ។

រូប​តំណាង​ចំណាំ

ពាក្យ​បញ្ជា "sub" និង "sup" ក៏​មាន​ផង​ដែរ​ជា "rsub" និង "rsup" ។


ដោយ​ប្រើ​ពាក្យ​បញ្ជា "csub" និង "csup" អ្នក​អាច​សរសេរ​អក្សរ​តូច​លើ និង អក្សរ​តូច​ក្រោម​ដោយ​ផ្ទាល់​ពី​លើ ឬ​ពី​ក្រោម​តួ​អក្សរ​មួយ ។ ឧទាហរណ៍ "a csub y csup x" ។ បន្សំ​នៃ​សន្ទស្សន៍ និង និទស្សន្ត​ក៏​អាច​ប្រើ​បាន​ដែរ ៖ "abc_1^2 lsub 3 lsup 4 csub 55555 csup 66666" ។

អក្សរ​តូច​លើ និង អក្សរ​តូច​ក្រោម​អាច​ត្រូវ​បាន​ភ្ជាប់​ទៅ​សញ្ញា​ប្រមាណ​វិធី​មួយ​អង្គ និង ពីរ​អង្គ​ភាគ​ច្រើន ។ ឧទាហរណ៍​ពីរ ៖ "a div_2 b a<csub n b +_2 h" និង "a toward csub f b x toward csup f y" ។

រូប​តំណាង​ព្រមាន

សូម​ប្រាកដ​ថា អ្នក​បាន​បញ្ចូល​ដកឃ្លា​នៅ​ចន្លោះ​តួអក្សរ ពេល​បញ្ចូល​ឧទាហរណ៍​ទាំង​នេះ​ក្នុង​បង្អួច ពាក្យ​បញ្ជា ។


Please support us!