ទ្រង់ទ្រាយ

You can choose among various options for formatting a LibreOffice Math formula. The format options are displayed in the lower part of the Elements pane. These options are also listed in the context menu of the Commands window.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​ម៉ឺនុយ​បរិបទ​ក្នុង​បង្អួច "ពាក្យ​បញ្ជា" - ជ្រើស ទ្រង់ទ្រាយ

Choose View - Elements; then on the Elements pane select Formats from the listbox.


The following is a complete list of all available formatting options in LibreOffice Math. The icon next to the formatting option indicates that it can be accessed through the Elements pane (menu View - Elements) or through the context menu of the Commands window.

រូប​តំណាង​ចំណាំ

តួ​អក្សរ "a" សំដៅ​លើ​កន្លែង​ដាក់​ក្នុង​រូបមន្ត​របស់​អ្នក​ដែល​អ្នក​ចង់​ផ្តល់​តម្លៃ​ទៅ​ឲ្យ​ទ្រង់ទ្រាយ​នីមួយ​ៗ ។ អ្នក​អាច​ជំនួស​តួ​អក្សរ​នេះ សម្រាប់​ទ្រង់ទ្រាយ​ផ្សេង​ទៀត​ដែល​អ្នក​ចង់​បាន ។


ជម្រើស​ការ​ធ្វើ​ទ្រង់ទ្រាយ

Superscript left Icon

អក្សរ​តូច​លើ​ឆ្វេង

បញ្ចូល​អក្សរ​តូច​លើ​​ទៅ​ខាង​ឆ្វេង​នៃ​កន្លែង​ដាក់ ។ អ្នក​ក៏​អាច​វាយ <?>lsup{<?>} ក្នុង​បង្អួច ពាក្យ​បញ្ជា ។

Superscript top Icon

អក្សរតូចលើ កំពូល

បញ្ចូល​អក្សរ​តូច​លើ​មួយ​​ដោយ​ផ្ទាល់​ពី​លើ​កន្លែង​ដាក់​​ ។ អ្នក​ក៏​អាច​វា​យ​<?>csup<?> ដោយផ្ទាល់​ក្នុង​បង្អួចពាក្យ​បញ្ជា ។

Superscript right Icon

អក្សរ​តូច​លើ​ស្តាំ

បញ្ចូល​អក្សរ​តូច​លើ​មួយ​ទៅ​ខាង​ស្តាំ​កន្លែង​ដាក់ ។ អ្នក​ក៏​អាច​វាយ <?>^{<?>} ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា ឬ​អ្នក​អាច​ប្រើ rsup ឬ​sup ។

Vertical stack (2 elements) Icon

ជង់​បញ្ឈរ (២ ធាតុ)

បញ្ចូល​ជង់​បញ្ឈរ​មួយ (ទ្វេ​ធា) ជាមួយ​កន្លែង​ដាក់​ពីរ ។ អ្នក​ក៏​អាច​វាយ binom<?><?> ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា ។

New line Icon

បន្ទាត់​ថ្មី

បញ្ចូល​បន្ទាត់​ថ្មី​មួយ​ក្នុង​ឯកសារ​របស់​អ្នក ។ អ្នក​ក៏​អាច​វាយ newline ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា ។

Subscript left Icon

អក្សរ​តូច​ក្រោម​ឆ្វេង

បញ្ចូល​អក្សរ​តូច​ក្រោម​ទៅ​ខាង​ឆ្វេង​នៃ​កន្លែង​ដាក់ ។ អ្នក​ក៏​អាច​វាយ <?>lsub{<?>} ក្នុង​បង្អួច ពាក្យ​បញ្ជា ។

Subscript bottom Icon

អក្សរ​តូច​ក្រោម​ បាត

បញ្ចូល​អក្សរ​តូច​ក្រោម​មួយ​ដោយ​ផ្ទាល់​នៅ​ក្រោម​កន្លែង​ដាក់ ។ អ្នក​ក៏​អាច​វាយ <?>csub<?> ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា ។

Subscript right Icon

អក្សរ​តូច​ក្រោម​ស្តាំ

បញ្ចូល​អក្សរ​តូច​ក្រោម​ទៅ​ស្តាំ​នៃ​កន្លែង​ដាក់ ។ អ្នក​ក៏​អាច​វាយ <?>_{<?>} ក្នុង​បង្អួច ពាក្យ​បញ្ជា ហើយ​សញ្ញា _ អាច​ជំនួស​ដោយ rsub ឬ​sub ។

Vertical stack (3 elements) Icon

ជង់​បញ្ឈរ (៣ ធាតុ)

បញ្ចូល​ជង់​បញ្ឈរ​មួយ​ដែល​មាន​កន្លែង​ដាក់​បី ។ អ្នក​ក៏​អាច​វាយ stack {<?>#<?>#<?>} ក្នុង​បង្អួច ពាក្យ​បញ្ជា ។

Small gap Icon

ចន្លោះ​តូច

បញ្ចូល​ចន្លោះ​តូច​មួយ​ចន្លោះ​កន្លែង​ដាក់​មួយ និង ធាតុ​បន្ទាប់ ។ អ្នក​ក៏​អាច​វាយ ` ដោយ​ផ្ទាល់​ក្នុង​បង្អួច "ពាក្យ​បញ្ជា" ។ ពាក្យ​បញ្ជា​ត្រូវ​តែ​លេច​ឡើង​នៅ​ឆ្វេង ឬ​ស្តាំ​នៃ​និមិត្ត​សញ្ញា អថេរ លេខ ឬ​ពាក្យ​បញ្ជា​ពេញ​លេញ ។

Align left Icon

តម្រឹម​ឆ្វេង

រូប​តំណាង​នេះ​ផ្តល់​ការ​តម្រឹម​ឆ្វេង​ទៅ "a" និង បញ្ចូល​កន្លែង​ដាក់​មួយ ។ អ្នក​​អាច​វាយ alignl<?> ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា ។

Align to horizontal center Icon

តម្រឹម​កណ្តាល​ផ្ដេក

ផ្តល់​តម្លៃ​តម្រឹម​កណ្តាល​ផ្ដេក​ទៅ "a" និង បញ្ចូល​កន្លែង​ដាក់​មួយ ។ អ្នក​ក៏​អាច​វាយ alignc<?> ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា ។

Align right Icon

តម្រឹម​ស្តាំ

បញ្ចូល​ពាក្យ​បញ្ជា​សម្រាប់​ការ​តម្រឹម​ស្តាំ និង កន្លែង​ដាក់​មួយ​ ។ អ្នក​ក៏​អាច​វាយ alignr<?> ​ក្នុង​បង្អួច ពាក្យ​បញ្ជា ។

Matrix stack Icon

ជង់​ម៉ាទ្រីស

រូប​តំណាង​នេះ​បញ្ចូល​ម៉ាទ្រីស​មួយ​ដែល​មាន​កន្លែង​ដាក់​បួន ។ អ្នក​ក៏​អាច​វាយ matrix{<?>#<?>##<?>#<?>#} ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា ។ ទីតាំង​នៃ​ធាតុ​ក្នុង​ដ្យាក្រាម​នេះ ត្រូវ​បាន​ចង្អុល​ប្រាប់​ដោយ​កូអរដោនេ​ពីរ ដែល​ទី​មួយ​បញ្ជាក់​លេខ​បន្ទាត់ និង ទី​ពីរ​បញ្ជាក់​លេខ​ជួរ​ឈរ ។ អ្នក​ក៏​អាច​ពង្រីក​ម៉ាទ្រីស​នេះ​ក្នុង​ទិស​ណា​មួយ​ក្នុង​បង្អួច ពាក្យ​បញ្ជា ដោយ​បន្ថែម​តួ​អក្សរ ។

Gap Icon

ចន្លោះ

រូប​តំណាង​នេះ​បញ្ចូល​ចន្លោះ ឬ​គម្លាត​រវាង​កន្លែង​ដាក់ ។ អ្នក​ក៏​អាច​វាយ ~ ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា ។ ពាក្យ​បញ្ជា​ត្រូវ​តែ​លេច​ឡើង​នៅ​ខាង​ឆ្វេង ឬ​ខាង​ស្តាំ​នៃ​និមិត្ត​សញ្ញា អថេរ លេខ ឬ​ពាក្យ​បញ្ជា​ពេញ​លេញ ។

សម្រាប់​ការ​តម្រឹម ពាក្យ​បញ្ជា alignl, alignc និង alignr នឹង​មាន​ប្រសិទ្ធភាព​ជា​ពិសេស ប្រសិន​បើ​អ្នក​ប្រើ​វា​បាន​ត្រឹមត្រូវ

នៅ​ពេល​ប្រើ​សេចក្តី​ណែនាំ​តម្រឹម ចំណាំ​ថា

ដើម្បី​លៃ​តម្រូវ​ដោយ​ប្រើ​ពាក្យ​បញ្ជា "ម៉ាទ្រីស"

matrix{

alignr sin^2 x + cos^2 x#{}={}#alignl 1 ##

alignr cos^2 x #{}={} #alignl 1 - sin^2 x

}

តម្រឹម​​ទៅ​ឆ្វេង

បើ​បន្ទាត់​មួយ ឬ​កន្សោម​មួយ​ចាប់ផ្តើម​ដោយ​អត្ថបទ វា​ត្រូវ​បាន​តម្រឹម​លើ​ខាង​ឆ្វេង​ដោយ​លំនាំដើម ។ អ្នក​អាច​ប្តូរ​វា​ជាមួយ​ពាក្យ​បញ្ជា តម្រឹម ណា​មួយ ។​ ឧទាហរណ៍​មួយ​គឺ stack{a+b-c*d#alignr "អត្ថបទ"} ដែល​​ "អត្ថបទ" លេច​ឡើង​ដែល​បាន​តម្រឹម​ទៅ​ខាង​ស្តាំ ។ ចំណាំ​ថា អត្ថបទ​តែងតែ​ត្រូវ​បាន​ព័ទ្ធ​ជុំ​វិញ​ដោយ​សញ្ញា​សម្រង់ ។

The standard centralized formulas can be aligned to the left without using the Format - Align menu. To do this, place an empty character string, that is, the inverted commas which surround any text "", before the section of formula that you want to align. For example, typing "" a+b newline "" c+d results in both equations being left-aligned instead of centered.

រូប​តំណាង​ព្រមាន

នៅ​ពេល​វាយ​ព័ត៌មាន​ក្នុង​បង្អួច​ពាក្យ​បញ្ជា ទ្រង់ទ្រាយ​ខ្លះ​ទាមទារ​ដក​ឃ្លា​សម្រាប់​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ ។ នេះ​គឺ​ពិត ជា​ពិសេស​នៅ​ពេល​បញ្ចូល​តម្លៃ (ឧទាហរណ៍ a lsup{3}) ជំនួស​ឲ្យ​កន្លែង​ដាក់ ។


ចុច តង្កៀប និង ការ​ដាក់​ជា​ក្រុម សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ធ្វើ​ទ្រង់ទ្រាយ​ក្នុង LibreOffice Math ។

ព័ត៌មាន​មាន​សារៈ​សំខាន់​អំពី សន្ទស្សន៍ និង និទស្សន្ត និង ការ​ធ្វើ​មាត្រដ្ឋាន ដែល​ជួយ​អ្នក​រៀបចំ​ឯកសារ​របស់​អ្នក តាម​វិធី​ល្អ​បំផុត​ដែល​អាច​ធ្វើ​បាន ។

Please support us!