LibreOffice 7.5 Help
LibreOffice Impress អនុញ្ញាតឲ្យអ្នកបង្កើតការបញ្ចាំងស្លាយជំនាញ ដែលអាចរួមមានគំនូសតាង វត្ថុគំនូរ អត្ថបទ ពហុព័ត៌មាន និង វត្ថុដទៃៗផ្សេងៗទៀត ។ បើអ្នកចង់បាន អ្នកអាចនាំចូល និង កែប្រែការបង្ហាញពី Microsoft PowerPoint ។
សម្រាប់ការបញ្ចាំងស្លាយលើអេក្រង់ ចលនា ដំណើរផ្លាស់ប្ដូរស្លាយ និង ពហុព័ត៌មាន គឺជាបច្ចេកទេសមួយចំនួនដែលអ្នកអាចប្រើ ដើម្បីបង្កើតការបង្ហាញរបស់អ្នកឲ្យមានការចាប់អារម្មណ៍ថែមទៀត ។
ឧបករណ៍ជាច្រើនសម្រាប់បង្កើតក្រាហ្វិកវ៉ិចទ័រក្នុង LibreOffice Draw អាចរកបាន LibreOffice Impress ។
LibreOffice Impress ផ្តល់ឲ្យអ្នកនូវពុម្ព ដើម្បីបង្កើតស្លាយដែលមើលទៅមានលក្ខណៈជំនាញ ។
You can also assign a number of dynamic effects to your slides, including animation and transition effects.
ទិដ្ឋភាព ឬ ទំព័រជាច្រើនអាចរកបាន ពេលដែលអ្នករចនាការបញ្ចាំងស្លាយ ។ ឧទាហរណ៍ ឧបករណ៍តម្រៀបស្លាយបង្ហាញនូវទិដ្ឋភាពទូទៅមួយនៃស្លាយរបស់អ្នក ក្នុងទម្រង់ជារូបភាពតូចៗ ខណៈពេលដែលទំព័រប្លង់បោះពុម្ព មានទាំងស្លាយ និង អត្ថបទដែលអ្នកចង់ចែកចាយឲ្យទស្សនិកជន ។
LibreOffice Impress អនុញ្ញាតឲ្យអ្នកសមពេលវេលានៃការបញ្ចាំងស្លាយរបស់អ្នក ។
អ្នកអាចបង្ហាញស្លាយរបស់អ្នកលើអេក្រង់ ជាប្លង់បោះពុម្ព ឬ ជាឯកសារ HTML ។
LibreOffice Impress ផ្តល់ឲ្យអ្នកនូវជម្រើសរត់ការបញ្ចាំងស្លាយ ដោយស្វ័យប្រវត្តិ ឬ ដោយដៃ ។