LibreOffice 24.8 Help
អ្នកអាចប្រើបន្ទាត់ផ្ដេក និង បញ្ឈរនៅខាងគែមឆ្វេង និង គែមលើនៃតំបន់ធ្វើការរបស់ LibreOffice Impress ដើម្បីជួយអ្នកក្នុងការបង្កើតស្លាយ ។ ភាគរបស់បន្ទាត់ដែលគ្របលើផ្ទៃស្លាយគឺពណ៌ស ។
ពេលអ្នកជ្រើសវត្ថុមួយ វិមាត្ររបស់វាត្រូវបានបង្ហាញលើបន្ទាត់ ជាបន្ទាត់ទ្វេពណ៌ប្រផេះ ។ ដើម្បីផ្លាស់ប្តូរទំហំវត្ថុជាក់លាក់ អូសបន្ទាត់មួយក្នុងចំណោមបន្ទាត់ទ្វេ ទៅទីតាំងថ្មីមួយនៅលើបន្ទាត់ ។
ពេលអ្នកជ្រើសវត្ថុអត្ថបទមួយនៅលើស្លាយ ចូលបន្ទាត់ និង ថេប ត្រូវបានបង្ហាញនៅលើបន្ទាត់ផ្ដេក ។ ដើម្បីផ្លាស់ប្តូរ ការកំណត់ចូលបន្ទាត់ ឬ ថេប សម្រាប់វត្ថុអត្ថបទ អូសអ្នកសម្គាល់ចូលបន្ទាត់ ឬ ថេបទៅទីតាំងថ្មីលើបន្ទាត់ ។
អ្នកអាចអូសផងដែរនូវ បន្ទាត់ខ្ទាស់ ពីបន្ទាត់មួយ ដើម្បីជួយអ្នកតម្រឹមវត្ថុលើស្លាយរបស់អ្នក ។ ដើម្បីបញ្ចូលបន្ទាត់ខ្ទាស់ដោយប្រើបន្ទាត់ អូសគែមនៃបន្ទាត់ទៅក្នុងស្លាយ ។
ដើម្បីបង្ហាញ ឬ លាក់បន្ទាត់ សូមជ្រើសមើល - បន្ទាត់ ។
ដើម្បីបញ្ជាក់នូវឯកតារង្វាស់សម្រាប់បន្ទាត់មួយ ចុចខាងស្តាំនៃកណ្តុរលើបន្ទាត់ និងបន្ទាប់មកជ្រើសឯកតាថ្មីមួយពីបញ្ជី ។
ដើម្បីផ្លាស់ប្តូរចំណុចដើម (ចំណុច ០) របស់បន្ទាត់ អូសចំណុចប្រសព្វនៃបន្ទាត់ទាំងពីរនៅជ្រុងខាងឆ្វេងកំពូលទៅក្នុងតំបន់ធ្វើការ ។ មគ្គុទេ្ទសក៍បញ្ឈរ និង ផ្ដេក នឹងបង្ហាញ ។ បន្តអូស រហូតដល់មគ្គុទេ្ទសក៍បញ្ឈរ និង ផ្ដេកនៅចំកន្លែងដែលអ្នកចង់បាន និង បន្ទាប់មកលែងកណ្តុរ ។ ដើម្បីកំណត់ចំណុចដើមរបស់បន្ទាត់ទៅតម្លៃលំនាំដើមវិញ សូមចុចទ្វេដងលើចំណុចប្រសព្វ ។
ដើម្បីផ្លាស់ប្តូររឹមស្លាយ អូសគែមនៃតំបន់ពណ៌សក្នុងបន្ទាត់ ។