LibreOffice 24.8 Help
អ្នកអាចបម្លែងតួអក្សរអត្ថបទជាខ្សែកោង ដែលអ្នកអាចកែសម្រួល និង ប្តូរទំហំ ដូចដែលអ្នកធ្វើលើវត្ថុគំនូរមួយចំនួន ។ មួយវិញទៀត អ្នកបម្លែងអត្ថបទជាវត្ថុគំនូរ អ្នកមិនអាចកែសម្រួលមាតិការបស់អត្ថបទបានទៀតទេ ។
ជ្រើសអត្ថបទ ដែលអ្នកចង់បម្លែង ហើយធ្វើក្នុងចំណោមខាងក្រោម ៖
In LibreOffice Draw, choose Shape - Convert - To Curve.
ក្នុង LibreOffice Impress ចុចកណ្តុរស្តាំលើស៊ុមនៃវត្ថុអត្ថបទ ហើយបន្ទាប់មកជ្រើស បម្លែង - ជាខ្សែកោង ។
បើអត្ថបទមានតួអក្សរច្រើនជាងមួយ អត្ថបទដែលបានបម្លែង ក្លាយជាវត្ថុដែលបានដាក់ជាក្រុមមួយ ។ ចុចទ្វេដងដើម្បីកែសម្រួលវត្ថុនីមួយៗ ។ ចុចគ្រាប់ចុច គេច(Esc) ពេលបញ្ចប់ ។
ឥឡូវ ចុចរូបតំណាង ចំណុច លើរបារ គូរ ។ អ្នកអាចឃើញចំណុច Bézier ទាំងអស់របស់វត្ថុ ។ លើរបារ កែសម្រួលចំណុច អ្នកអាចឃើញរូបតំណាងជាច្រើន សម្រាប់កែសម្រួល បញ្ចូល និង លុបចំណុច ។