LibreOffice 24.8 Help
អ្នកអាចអនុវត្តវិធីសាស្ត្រផ្សេងគ្នាដើម្បីបញ្ចូលក្រឡាសៀវភៅបញ្ជីទៅក្នុងស្លាយ Impress ឬទំព័រ Draw ៖
បញ្ចូលតារាងដើម - អ្នកបញ្ចូលទិន្នន័យទៅក្នុងក្រឡា ហើយអនុវត្តការទ្រង់ទ្រាយស្អាត ដោយប្រើផ្នែករចនាតារាងនៅលើស្លាបព្រិលភារកិច្ច ។
បញ្ចូលតារាងថ្មីជាវត្ថុ OLE ឬបញ្ចូលឯកសារដែលមានស្រាប់ជាវត្ថុ OLE - អ្នកអាចបញ្ជាក់តំណទៅកាន់ឯកសារដើម្បីក្លាយជាតំណបន្តផ្ទាល់ទៅទិន្នន័យចុងក្រោយបំផុតដែលបានរក្សាទុកក្នុងឯកសារសៀវភៅបញ្ជី ។
ទៅកាន់ស្លាយ Impress ឬទំព័រ Draw ដែលអ្នកចង់បញ្ចូលតារាង ។
ជ្រើស
ឬប្រើរូបតំណាងតារាងលើរបារឧបករណ៍ស្តង់ដារដើម្បីបញ្ចូលតារាង ។ចុចទ្វេដងលើតារាង និងបញ្ចូល ឬបិទភ្ជាប់ទិន្នន័យទៅក្នុងក្រឡា ។
ជ្រើសមាតិកាក្រឡាមួយចំនួន ហើយចុចខាងស្ដាំដើម្បីបើកម៉ឺនុយបរិបទ ។ ជ្រើសពាក្យបញ្ជាដើម្បីផ្លាស់ប្ដូរមាតិកាក្រឡា ដូចជាទំហំពុម្ពអក្សរ និងគម្លាតបន្ទាត់ ។
ចុចកណ្ដុរស្ដាំលើស៊ុមតារាង ដើម្បីបើកម៉ឺនុយបរិបទរបស់តារាង ។ ប្រើម៉ឺនុយបរិបទរបស់តារាង ដើម្បីបញ្ចូលឈ្មោះ និងសេចក្ដីពិពណ៌នាសម្រាប់តារាង ឬត្រូវចែកជួរដេក ឬជួរឈរស្មើៗគ្នា ក្នុងចំណោមពាក្យបញ្ជាផ្សេង ។
ជ្រើសក្រឡាមួយចំនួន ហើយចុចកណ្ដុរស្ដាំ ដើម្បីបើកម៉ឺនុយបរិបទ ដែលអ្នកអាចបញ្ចូល ឬលុបជួរដេក និងជួរឈរ ក្នុងចំណោមពាក្យបញ្ជាផ្សេង ។
ដើម្បីជ្រើសផ្ទៃចតុកោណកែងរបស់ក្រឡា ចង្អុលទៅក្រឡានៅជ្រុងមួយរបស់ចតុកោណកែង ចុចប៊ូតុងកណ្ដុរ ហើយអូសកណ្ដុរទៅជ្រុងទល់មុខរបស់ចតុកោណកែង បន្ទាប់មកលែងប៊ូតុងកណ្ដុរ ។
ដើម្បីជ្រើសក្រឡាមួយ ចង្អុលទៅក្រឡានោះ ចុចប៊ូតុងកណ្ដុរ ហើយអូសកណ្ដុរទៅក្រឡាបន្ទាប់ និងត្រឡប់មកវិញ បន្ទាប់មកលែងប៊ូតុងកណ្ដុរ ។
អ្នកអាចបន្ថែមសៀវភៅបញ្ជីរបស់ LibreOffice Calc ទទេមួយ ទៅស្លាយមួយ ជាវត្ថុ OLE មួយ ។
ទៅស្លាយដែលអ្នកចង់បញ្ចូលសៀវភៅបញ្ជី ។
Choose
. Click and select the LibreOffice Spreadsheet. Click OK. Click in the spreadsheet to enter your data.ចុចខាងក្រៅសៀវភៅបញ្ជីដើម្បីមើលស្លាយ ។
ដើម្បីផ្លាស់ប្តូរទំហំសៀវភៅបញ្ជី ដោយមិនផ្លាស់ប្តូរទំហំក្រឡា ចុចទ្វេដងលើសៀវភៅបញ្ជី ហើយបន្ទាប់មកអូសចំណុចទាញនៅជ្រុងមួយ ។ ដើម្បីផ្លាស់ប្តូរទំហំក្រឡារបស់សៀវភៅបញ្ជី ចុចលើសៀវភៅបញ្ជី ហើយបន្ទាប់មកអូសចំណុចទាញនៅជ្រុងមួយ ។
ពេលអ្នកបញ្ចូលសៀវភៅបញ្ជីដែលមានស្រាប់មួយ ទៅក្នុងស្លាយរបស់អ្នក ការផ្លាស់ប្តូរដែលបានធ្វើឡើងទៅលើឯកសារសៀវភៅបញ្ជីដើម ដែលមិនត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើស្លាយរបស់អ្នក ។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចផ្លាស់ប្តូរសៀវភៅបញ្ជីក្នុងស្លាយរបស់អ្នក ។
ទៅស្លាយដែលអ្នកចង់បញ្ចូលសៀវភៅបញ្ជី ។
Choose
.ជ្រើស បង្កើតពីឯកសារ ហើយចុច ស្វែងរក ។
កំណត់ទីតាំងឯកសារ ដែលអ្នកចង់បញ្ចូល និង បន្ទាប់មកចុច យល់ព្រម ។
អនុញ្ញាតប្រអប់ធីក តំណទៅឯកសារដើម្បីបញ្ចូលឯកសារជាតំណបន្តផ្ទាល់ ។
សៀវភៅបញ្ជីទាំងមូលត្រូវបានបញ្ចូលទៅក្នុងស្លាយរបស់អ្នក ។ ប្រសិនអ្នកចង់ផ្លាស់ប្តូរសន្លឹកដែលត្រូវបានបង្ហាញ ចុចទ្វេដងលើសៀវភៅបញ្ជី ហើយបន្ទាប់មកជ្រើសសន្លឹកផ្សេងមួយ ។