LibreOffice 25.2 Help
ជ្រើសឧបករណ៍មួយពីរបារឧបករណ៍ គំនូសតាងលំហូរ លើរបារ គូរ ។
អូសរាងមួយក្នុងស្លាយរបស់អ្នក ។
ដើម្បីបន្ថែមរាងជាច្រើនទៀត ធ្វើជំហានចុងក្រោយម្តងទៀត ។
បើករបារឧបករណ៍ បន្ទាត់តភ្ជាប់ លើរបារ គូរ ហើយជ្រើសបន្ទាត់តភ្ជាប់មួយ ។
ផ្លាស់ទីព្រួញកណ្តុរលើគែមនៃរាងមួយ ដូច្នេះការតភ្ជាប់ផ្នែកទាំងពីរនឹងបង្ហាញ ។
ចុចលើតំបន់តភ្ជាប់មួយ អូសទៅតំបន់តភ្ជាប់លើរាងដទៃទៀត និង បន្ទាប់លែងកណ្តុរ ។
ដើម្បីបន្ថែមបន្ទាត់តភ្ជាប់បន្ថែមទៀត ធ្វើជំហានចុងក្រោយម្តងទៀត ។
ឥឡូវអ្នកមានគ្រោងជាមូលដ្ឋាន សម្រាប់គំនូសតាងលំហូរបស់អ្នក ។
អនុវត្តមួយក្នុងចំណោមជំហានខាងក្រោម ៖
ចុចទ្វេដងលើរាង និង វាយ ឬ បិទភ្ជាប់អត្ថបទរបស់អ្នក ។
ចុចរូបតំណាង អត្ថបទ លើរបារ គូរ ហើយអូសវត្ថុអត្ថបទមួយទៅលើរាង ។ វាយ ឬបិទភ្ជាប់អត្ថបទរបស់អ្នកទៅក្នុងវត្ថុអត្ថបទ ។
ជ្រើសរាង និង ជ្រើស ទ្រង់ទ្រាយ -ផ្ទៃ។
ជ្រើស ពណ៌ និង បន្ទាប់មកចុចពណ៌ក្នុងបញ្ជី ។
ផ្តល់តម្លៃ អន្តរកម្ម ទៅវត្ថុមួយចំនួនលើស្លាយរបស់អ្នក ។
ជ្រើសវត្ថុ បន្ទាប់មកជ្រើស បញ្ចាំងស្លាយ - អន្តរកម្ម ។
ជ្រើសអន្តរកម្មមួយក្នុងប្រអប់ ។ ឧទាហរណ៍ ជ្រើសដើម្បីទៅកាន់ស្លាយបន្ទាប់ នៅពេលអ្នកប្រើចុចវត្ថុ ។