LibreOffice 24.8 Help
ចម្រៀកបន្ទាត់កោងមួយ មានចំណុចទិន្នន័យពីរ (ចំណុចបញ្ចប់) និង ចំណុចបញ្ជាពីរ (ចំណុចទាញ) ។ បន្ទាត់បញ្ជាមួយតភ្ជាប់ចំណុចបញ្ជាមួយ ទៅនឹងចំណុចទិន្នន័យមួយ ។ អ្នកអាចផ្លាស់ប្តូររាងរបស់ខ្សែកោង ដោយបម្លែងចំណុចទិន្នន័យមួយទៅជាប្រភេទផ្សេងៗ ឬ ដោយអូសចំណុចបញ្ជាទៅទីតាំងផ្សេងមួយ ។
អ្នកក៏អាចកែប្រែលក្ខណសម្បត្តិរបស់បន្ទាត់ ដោយជ្រើសបន្ទាត់ និង ជ្រើស ទ្រង់ទ្រាយ - បន្ទាត់ ។
ដើម្បីមើលចំណុចទិន្នន័យ និង ចំណុចបញ្ជានៃបន្ទាត់កោងមួយ ជ្រើសបន្ទាត់ ហើយបន្ទាប់មកចុចរូបតំណាង ចំណុច លើរបារគូរ ។ ចំណុចទិនុ្នន័យត្រូវបានតំណាងដោយការេ ហើយចំណុចបញ្ជាត្រូវបានតាងដោយរង្វង់ ។ ចំណុចបញ្ជាមួយអាចនឹងគ្របលើចំណុចទិន្នន័យមួយ ។
ជ្រើសបន្ទាត់កោងមួយ ហើយបន្ទាប់មកចុចរូបតំណាង ចំណុច លើរបារ គូរ ។
អនុវត្តមួយក្នុងចំណោមជំហានខាងក្រោម ៖
អូសចំណុចទិន្នន័យមួយ ដើម្បីផ្លាស់ប្តូរទំហំបន្ទាត់ ។ ប្រសិនបើចំណុចបញ្ជានៅពីលើចំណុចទិន្នន័យ អូសចំណុចបញ្ជារហូតដល់អ្នកមើលឃើញចំណុចទិន្នន័យ និង បន្ទាប់មកអូសចំណុចទិន្នន័យ ។
អូសចំណុចបញ្ជាមួយ ។ ខ្សែកោងទាញក្នុងទិសដៅ ដែលអ្នកអូសចំណុចបញ្ជា ។
អ្នកអាចពុះបន្ទាត់ខ្សែកោងមួយ ដែលមានចំណុចទិន្នន័យបី ឬ ច្រើនតែប៉ុណ្ណោះ ។
ជ្រើសបន្ទាត់កោងមួយ ហើយបន្ទាប់មកចុចរូបតំណាង ចំណុច លើរបារ គូរ ។
ជ្រើសចំណុចទិន្នន័យមួយ ហើយបន្ទាប់មកចុចរូបតំណាង ពុះខ្សែកោង លើរបារ កែសម្រួលចំណុច ។
ជ្រើសបន្ទាត់កោងមួយ ហើយបន្ទាប់មកចុចរូបតំណាង ចំណុច លើរបារ គូរ ។
លើរបារ កែសម្រួលចំណុច ចុចរូបតំណាង Bézier បិទ ។
ជ្រើសបន្ទាត់កោងមួយ ហើយបន្ទាប់មកចុចរូបតំណាង ចំណុច លើរបារ គូរ ។
ចុចចំណុចបញ្ជាដែលអ្នកចង់បម្លែង ហើយធ្វើក្នុងចំណោមខាងក្រោម ៖
ដើម្បីបម្លែងចំណុចទិន្នន័យជាចំណុចរាបស្មើ ចុចរូបតំណាង ដំណើរផ្លាស់ប្តូររាបស្មើ លើរបារ កែសម្រួលចំណុច ។
ដើម្បីបម្លែងចំណុចទិន្នន័យជាចំណុចស៊ីមេទ្រី ចុចរូបតំណាង ដំណើរផ្លាស់ប្តូរស៊ីមេទ្រី លើរបារ កែសម្រួលចំណុច ។
ដើម្បីបម្លែងចំណុចទិន្នន័យជាចំណុចជ្រុង ចុចរូបតំណាង ចំណុចជ្រុង លើរបារ កែសម្រួលចំណុច ។
ជ្រើសបន្ទាត់កោងមួយ ហើយបន្ទាប់មកចុចរូបតំណាង ចំណុច លើរបារ គូរ ។
លើរបារ កែសម្រួលចំណុច ចុចរូបតំណាង បញ្ចូលចំណុច ។
ចុចបន្ទាត់ ដែលអ្នកចង់បន្ថែមចំណុច និង អូសក្នុងចម្ងាយខ្លី ។
បើចំណុចទិន្នន័យមួយមិនមានចំណុចបញ្ជា ជ្រើសចំណុចទិន្នន័យ ហើយបន្ទាប់មកចុចរូបតំណាង បម្លែងជាខ្សែកោង លើរបារ កែសម្រួលចំណុច ។
ជ្រើសបន្ទាត់កោងមួយ ហើយបន្ទាប់មកចុចរូបតំណាង ចំណុច លើរបារ គូរ ។
ចុចចំណុច ដែលអ្នកចង់លុប ។
លើរបារ កែសម្រួលចំណុច ចុចរូបតំណាង លុបចំណុច ។