LibreOffice 7.6 Help
រូបតំណាងខ្សែកោង នៅលើរបារឧបករណ៍ គំនូរ បើករបារឧបករណ៍ដើម្បីគូរខ្សែកោង Bézier ។ ខ្សែកោង Bézier គឺត្រូវបានកំណត់ដោយចំណុចចាប់ផ្ដើម និងចំណុចបញ្ចប់ ដែលមានឈ្មោះថា "យុថ្កា" ។ ភាពកោងនៃខ្សែកោង Bézier គឺត្រូវបានកំណត់ដោយចំណុចត្រួតពិនិត្យ ("ចំណុចទាញ") ។ ការផ្លាស់ទីចំណុចត្រួតពិនិត្យនឹងផ្លាស់ប្ដូររូបរាងខ្សែកោង Bézier ។
ចំណុចត្រួតពិនិត្យអាចមើលឃើញតែនៅក្នុងរបៀប "កែសម្រួលចំណុច" ប៉ុណ្ណោះ ។ ចំណុចត្រួតពិនិត្យគឺតាងដោយរង្វង់ ហើយចំណុចយុថ្កាគឺតាងដោយ រាងការេ ។ ចំណុចចាប់ផ្ដើមគឺធំជាងចំណុចយុថ្កាបន្តិច ។
ចម្រៀកខ្សែកោង Bézier និង ចម្រៀកបន្ទាត់ត្រង់អាចបញ្ចូលចូលគ្នាដើម្បីបង្កើតបានជាខ្សែកោង Bézier ស្មុគស្មាញច្រើន ។ ដំណើរផ្លាស់ប្ដូរផ្សេងគ្នាបី អាចត្រូវបានអនុវត្តដើម្បីបញ្ចូលចម្រៀកឲ្យជាប់គ្នា ៖
ចំណុចយុថ្កា ស៊ីមីទ្រីមានបន្ទាត់កោងដូចគ្នានៅលើជ្រុក និងបន្ទាត់ត្រួតពិនិត្យទាំងពីរ ដែលផ្លាស់ទីទាំងអស់ជាបន្ទាត់ត្រង់ ។
ចំណុចយុថ្ការាបស្មើអាចមានបន្ទាត់កោងផ្សេងគ្នានៅលើជ្រុងណាមួយ ។
ចំណុចយុថ្កាជ្រុងមានបន្ទាត់ត្រួតពិនិត្យអាស្រ័យមួយ ឬពីរ ។ ការផ្លាស់ប្ដូរលើជ្រុងមួយ គឺមិនប៉ះពាល់ដល់ជ្រុងផ្សេងទៀតទេ ។
នៅលើរបារឧបករណ៍គូរ បើករបារឧបករណ៍ ខ្សែកោង ហើយជ្រើសឧបករណ៍ ខ្សែកោង
។
ចុចកន្លែងដែលអ្នកចង់ចាប់ផ្ដើមខ្សែកោង ហើយអូសតាមទិសដែលអ្នកចង់ដាក់ខ្សែកោង ។ បន្ទាត់ត្រួតពិនិត្យនឹងបង្ហាញពីទិសដៅ ។
សង្កត់ ប្ដូរ(Shift) នៅខណៈដែលអ្នកអូសដើម្បីដាក់កម្រិតទិសទៅក្រឡាចត្រង្គ ៤៥ ដឺក្រេ ។
លែងកណ្ដុរនៅកន្លែងដែលត្រូវដាក់ចំណុចត្រួតពិនិត្យដំបូងគេ ។
ផ្លាស់ទីព្រួញកណ្ដុរទៅកន្លែងដែលអ្នកចង់បញ្ចប់ចម្រៀកខ្សែកោង ។ ខ្សែកោងគឺតាមព្រួញ ។
អនុវត្តមួយក្នុងចំណោមជំហានខាងក្រោម ៖
ចុចទ្វេដងលើទីតាំងចំណុចចុងបញ្ចប់ដើម្បីបញ្ចប់ការគូរបន្ទាត់ ។
ដើម្បីបង្កើតរូបរាងដែលនៅជាប់នឹងវា គឺត្រូវចុចទ្វេដងលើចំណុចចាប់ផ្ដើមរបស់បន្ទាត់ ។
ចុច ហើយលែងប៊ូតុងកណ្ដុរដើម្បីបន្ថែមចំណុចយុថ្កា ។ ផ្លាស់ទីកណ្ដុរដើម្បីគូរចម្រៀកបន្ទាប់ ។
ចុច ហើយអូសតាមទិសដៅណាមួយ ដើម្បីបន្ថែមចំណុចយុថ្ការាបស្មើ ។
ចុចលើរបារឧបករណ៍គូរ ហើយបើករបារឧបករណ៍ ខ្សែកោង ហើយជ្រើសឧបករណ៍ បន្ទាត់សេរី
។
ចុចនៅកន្លែងដែលអ្នកចង់ចាប់ផ្ដើមគូរខ្សែកោង ហើយសង្កត់ប៊ូតុងកណ្ដុរឲ្យជាប់ ។
គូរបន្ទាត់សេរីដូចដែលអ្នកគូរវាដោយប្រើខ្មៅដៃដែរ ។
លែងប៊ូតុងកណ្ដុរដើម្បីបញ្ចប់បន្ទាត់ ។