LibreOffice 25.2 Help
អ្នកអាចប្រើរចនាប័ទ្មដើម្បីរៀបចំប្រភេទបន្ទាត់ និង ព្រួញស្រដៀងគ្នា ។ LibreOffice ផ្តល់ឲ្យអ្នកនូវឯកសាររចនាប័ទ្មស្តង់ដារជាច្រើន ដែលអ្នកអាចផ្ទុក និង ប្រើក្នុងឯកសាររបស់អ្នក ។ បើអ្នកចង់ អ្នកអាចបន្ថែម ឬលុបធាតុពីឯកសាររចនាប័ទ្មមួយ ឬសូម្បីតែបង្កើតឯកសាររចនាប័ទ្មផ្ទាល់ខ្លួនមួយ ។
ជ្រើស ទ្រង់ទ្រាយ - បន្ទាត់ ហើយបន្ទាប់មកចុចផ្ទាំង រចនាប័ទ្មបន្ទាត់ ។
ចុចប៊ូតុង ផ្ទុករចនាប័ទ្មបន្ទាត់។
កំណត់ទីតាំងឯកសារដែលមានរចនាប័ទ្មបន្ទាត់ដែលអ្នកចង់ផ្ទុក ហើយបន្ទាប់មកចុច យល់ព្រម ។ ឯកសារមានទ្រង់ទ្រាយ [filename].sod ។
ដើម្បីរក្សាទុកឯកសាររចនាប័ទ្មបន្ទាត់ ចុចប៊ូតុង រក្សាទុករចនាប័ទ្មបន្ទាត់ បញ្ចូលឈ្មោះមួយ និង បន្ទាប់មកចុច យល់ព្រម ។
ជ្រើស ទ្រង់ទ្រាយ - បន្ទាត់ ហើយបន្ទាប់មកចុចផ្ទាំង រចនាប័ទ្មព្រួញ ។
ចុចប៊ូតុង ផ្ទុករចនាប័ទ្មព្រួញ ។
កំណត់ទីតាំងឯកសារដែលមានរចនាប័ទ្មបន្ទាត់ ដែលអ្នកចង់ផ្ទុក និងបន្ទាប់មកចុច យល់ព្រម ។ ឯកសារមានទ្រង់ទ្រាយជា [filename].soe ។
ដើម្បីរក្សាទុកឯកសាររចនាប័ទ្មព្រួញ ចុចប៊ូតុងរក្សាទុករចនាប័ទ្មព្រួញ បញ្ចូលឈ្មោះឯកសារមួយ និងបន្ទាប់មកចុច យល់ព្រម ។