>

ការ​ប្រើចំណុច​ភ្ជាប់

នៅ​ក្នុង Impress និង Draw អ្នក​អាច​តភ្ជាប់​រូបរាង​ពីរ​ដែលមានបន្ទាត់​មួយ ដែល​ហៅ​ថាបន្ទាត់​តភ្ជាប់ ។ នៅពេល​អ្នកគូរ​បន្ទាត់​តភ្ជាប់​រវាង​រូបរាង បន្ទាត់​តភ្ជាប់នឹង​ត្រូវ​បានបន្ថែម​ទៅ​ចំណុច​ភ្ជាប់​នៅ​លើរូបរាង​នីមួយៗ ។ រូបរាង​នីមួយៗ​មានចំណុច​ភ្ជាប់លំនាំដើម​មួយ​ចំនួន ហើយ​ទីតាំង​របស់​ចំណុច​ភ្ជាប់​លំនាំដើម​អាស្រ័យ​លើ​រូបរាង​ជាក់លាក់ ។ អ្នក​អាច​បន្ថែម​ចំណុច​ភ្ជាប់​ផ្ទាល់ខ្លួន​របស់​អ្នក​ទៅ​រូបរាង​ បន្ទាប់​មក​ភ្ជាប់​បន្ទាត់​តភ្ជាប់​ទៅ​ចំណុច​ភ្ជាប់​ផ្ទាល់ខ្លួន ។

ដើម្បី​បន្ថែម និង​កែសម្រួល​ចំណុច​ភ្ជាប់

  1. Do one of the following to get existing glue points visible for all elements:

  2. ចុចរូបតំណាង បញ្ចូល​ចំណុច​ភ្ជាប់ នៅ​លើ​របារឧបករណ៍​ចំណុច​ភ្ជាប់ ។

  3. Select element on slide where you want to add glue points.

  4. ចុច​ខាង​ក្នុង​រូបរាង​ដែល​អ្នក​ចង់​បន្ថែម​ចំណុច​ភ្ជាប់​ថ្មី ។

    ប្រសិនបើ​បាន​បំពេញរូបរាង អ្នកអាច​ចុចកន្លែង​ណាមួយ​នៅ​ក្នុង​រូបរាង​បាន ។ នៅពេល​ដែលបានបញ្ចូល អ្នអាច​អូស​ចំណុច​ភ្ជាប់​ទៅទីតាំង​ផ្សេង​ទៅ​ក្នុង​រូបរាង ។

ជាមួយ​នឹង​រូបតំណាង​បួន​នៅជាប់​នឹង​រូបតំណាង បញ្ចូល​ចំណុច​ភ្ជាប់ អ្នក​ជ្រើស​ទិស​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​បន្ទាត់​តភ្ជាប់​នៅ​ចំណុច​ភ្ជាប់នេះ ។ អ្នក​អាច​ជ្រើស​ទិស​មួយ ឬ​ច្រើន​សម្រាប់​ចំណុច​ភ្ជាប់​ជាក់លាក់ ។

ប្រសិនបើរូបតំណាង ចំណុច​ភ្ជាប់ទាក់ទង សកម្ម ចំណុច​ភ្ជាប់​ផ្លាស់ទី​នៅពេល​អ្នក​ផ្លាស់ប្ដូរ​ទំហំ​វត្ថុ ដើម្បី​រក្សា​ទីតាំង​របស់​វា​ឲ្យទាក់ទង​នឹង​ស៊ុម​របស់​វត្ថុ ។

ប្រសិនបើ​រូបតំណាង ចំណុច​ភ្ជាប់​ទាក់ទង មិន​សកម្ម រូបតំណាង​នៅជាប់​នឹង​វា​លែង​មានពណ៌​ប្រផេះ​ទៀត​ហើយ ។ ជា​មួយនឹង​រូបតំណាង​ទាំង​នេះ អ្នក​អាច​សម្រេចចិត្ត​កន្លែង​ដែល​ចំណុច​ភ្ជាប់​នឹង​ត្រូវ​បានដាក់​នៅពេល​ទំហំ​របស់វត្ថុ​ត្រូវ​បាន​ផ្លាស់ប្ដូរ ។

Please support us!