LibreOffice 25.2 Help
អ្នកអាចធ្វើឲ្យ វត្ថុគំនូរ វត្ថុអត្ថបទ វត្ថុក្រាហ្វិក(រូបភាព) មានចលនា នៅលើស្លាយរបស់អ្នក ដើម្បីបង្កើតការបង្ហាញរបស់អ្នកឲ្យមានការចាប់អារម្មណ៍ថែមទៀត ។ LibreOffice Impress ផ្តល់ឲ្យអ្នកនូវកម្មវិធីធ្វើចលនាសាមញ្ញមួយ ដែលអ្នកអាចបង្កើតរូបភាពចលនា(ស៊ុម) ដោយផ្គុំវត្ថុពីស្លាយរបស់អ្នក ។ បែបផែនចលនាត្រូវបានសម្រេចដោយការបង្វិល តាមរយៈស៊ុមឋិតិវន្ត ដែលអ្នកបង្កើត ។
ប្រសិនបើអ្នកបង្កើតចលនារូបភាព (GIF ដែលមានចលនា) អ្នកអាចផ្តល់តម្លៃពន្យាពេលទៅស៊ុមនីមួយៗ និង បញ្ជាក់ចំនួនពេល ដែលចលនាត្រូវបានបង្ហាញ ។
Select an object or group of objects that you want to include in your animation and choose Insert - Media - Animated Image.
អនុវត្តមួយក្នុងចំណោមជំហានខាងក្រោម ៖
ចុចប៊ូតុង អនុវត្តវត្ថុ ដើម្បីបន្ថែមវត្ថុតែមួយ ឬក្រុមវត្ថុមួយទៅស៊ុមចលនាបច្ចុប្បន្ន ។
ចុចប៊ូតុង អនុវត្តវត្ថុដាច់ពីគ្នា ដើម្បីបង្កើតស៊ុមចលនាផ្សេងគ្នា សម្រាប់វត្ថុដែលបានជ្រើសនីមួយៗ ។
ក្នុងផ្ទៃ ក្រុមចលនា ជ្រើស វត្ថុរូបភាព ។
ប្រើគំនូសតាងចលនា ដើម្បីបញ្ជាក់ថិរវេលាសម្រាប់បង្ហាញស៊ុមមួយ និង ចំនួនពេលវេលានៃលំដាប់ចលនាមួយដែលត្រូវបានបង្ហាញ (រង្វិលជុំ) ។
បញ្ចូលលេខស៊ុមមួយក្នុងប្រអប់ លេខរូបភាព (ប្រអប់ឆ្វេង) ។
បញ្ចូលចំនួនទី ២ ដែលអ្នកចង់ឲ្យស៊ុមបង្ហាញក្នុងប្រអប់ ថិរវេលា (ប្រអប់កណ្តាល) ។
ធ្វើជំហានទី២ចុងក្រោយម្តងទៀត សម្រាប់ស៊ុមនីមួយៗក្នុងចលនារបស់អ្នក ។
អ្នកអាចមើលចលនារបស់អ្នកជាមុន ដោយប្រើវត្ថុបញ្ជាទៅខាងឆ្វេងនៃប្រអប់ លេខរូបភាព ។
ជ្រើសចំនួនពេលវេលា ដែលអ្នកចង់ឲ្យលំដាប់ចលនាធ្វើម្តងទៀតក្នុងប្រអប់ ការរាប់រង្វិលជុំ (ប្រអប់ស្តាំ) ។
ជ្រើសជម្រើសតម្រឹមមួយ សម្រាប់វត្ថុទាំងនេះនៅក្នុងប្រអប់ តម្រឹម ។
ចុច បង្កើត ។