LibreOffice 25.2 Help
You can convert two-dimensional (2D) objects to create different shapes. LibreOffice can convert 2D objects to the following object types:
វត្ថុរាងខ្សែកោង មានមូលដ្ឋានលើខ្សែកោណ Bézier
វត្ថុពហុកោណ រួមមានចម្រៀកបន្ទាត់ត្រង់
វត្ថុត្រីមាត្រដែលមានស្រមោល និង ប្រភពពន្លឺ
វត្ថុវិលត្រីមាត្រដែលមានស្រមោល និង ប្រភពពន្លឺ
របារស្ថានភាពបង្ហាញ "រាងត្រីមាត្រដែលបានជ្រើស" ។ រាងត្រីមាត្រត្រូវបានស្ថាបនាពវត្ថុ ដែលមានវិមាត្រកូអរដោណេ x, y និង z ។ ឧទាហរណ៍ មានវត្ថុមួយចំនួនបានបញ្ចូលដោយរបារឧបករណ៍វត្ថុត្រីមាត្រ និងចតុកោណកែង រាងពងក្រពើ ឬអត្ថបទ ដែលត្រូវបានបង្កើតដោយរូបតំណាង ចតុកោណកែង រាងពងក្រពើ ឬអត្ថបទនៅខាងឆ្វេងនៅលើរបារឧបករណ៍គំនូរ ឬរាងផ្ទាល់ខ្លួន ហើយត្រូវបានបម្លែងទៅជាត្រីមាត្រ ដោយប្រើម៉ឺនុយបរិបទ "បម្លែង - ទៅត្រីមាត្រ" ។ រាងត្រីមាត្រទាំងនេះអាចត្រូវបានបញ្ចូល (ឧទាហរណ៍ ដោយចុច F3) ហើយវត្ថុអាចត្រូវបានបង្វិលនៅក្នុងរាងត្រីមាត្រ ។ Microsoft Office មិនស្គាល់វត្ថុត្រីមាត្រពិតប្រាកដទាំងនេះទេ ។ នៅពេលនាំចេញរាងត្រីមាត្រទាំងនេះទៅជាទ្រង់ទ្រាយ Microsoft Office រូបថតរបស់ទិដ្ឋភាពបច្ចុប្បន្ននឹងត្រូវបានចេញជារូបភាព ។ របារត្រីមាត្រនៅក្នុងគំនូសតាងគឺជាប្រភេទនេះដែរ ។
របារស្ថានភាពបង្ហាញ "រាងដែលបានជ្រើស" ។ រាងផ្ទាល់ខ្លួនអាចត្រូវបានមើលនៅក្នុងរបៀបទ្វេមាត្រ ឬរបៀបត្រីមាត្រ ។ នៅពេលណាមួយ អ្នកអាចប្ដូរទិដ្ឋភាពរវាងរបៀបទ្វេមាត្រ ។ អ្នកប្រើរាងមូលដ្ឋាន រាងនិមិត្តសញ្ញា និងរូបតំណាងដូចខាងក្រោមនៅលើរបារឧបករណ៍គំនូរ ដើម្បីបង្កើតរាងស្វ័យប្រវត្តិ ។ រាងមូលដ្ឋានអាចត្រូវបានផ្លាស់ប្ដូរ ដោយប្រើរបារឧបករណ៍កំណត់ត្រីមាត្រ ។ ពួកវាមិនបង្កើតរាងត្រីមាត្រទេ ពួកវាមិនអាចត្រូវបានបំភ្លឺដោយប្រភពពន្លឺច្រើនជាងមួយទេ ពួកវាមិនបង្ហាញការឆ្លុះទេ ហើយមានការបំភ្លឺច្រើន ។ អ្នកអាចបម្លែងពួកវាទៅជារាងត្រីមាត្រ ប៉ុន្តែបន្ទាប់មកពួកវាមិនមានរាងផ្ទាល់ខ្លួនទៀតទេ ។ រាងផ្ទាល់ខ្លួននៅក្នុងរៀបទ្វេមាត្រ ឬត្រីមាត្រ អាចត្រូវបាននាំចេញ ហើយនាំចូលពីទ្រង់ទ្រាយ Microsoft Office ។
ជ្រើសវត្ថុទ្វេមាត្រមួយលើស្លាយ ឬទំព័រ ។
ចុចកណ្តុរស្តាំលើវត្ថុ និង ជ្រើស បម្លែង - ជាខ្សែកោង ។
ដើម្បីកែប្រែរាងរបស់វត្ថុ ចុចលើរូបតំណាង ចំណុច នៅលើរបាងឧបករណ៍គំនូរ ហើយអូសចំណុចទាញរបស់វត្ថុ ។ អ្នកក៏អាចអូសចំណុចវត្ថុបញ្ជា ដើម្បីកែប្រែរាងរបស់ខ្សែកោង ។
ជ្រើសវត្ថុទ្វេមាត្រមួយលើស្លាយ ឬទំព័រ ។
ចុចកណ្តុរស្តាំលើវត្ថុ និង ជ្រើស បម្លែង - ជាពហុកោណ ។
ដើម្បីកែប្រែរាងរបស់វត្ថុ ចុចរូបតំណាង ចំណុច នៅលើរបារឧបករណ៍គំនូរ ហើយអូសចំណុចទាញរបស់វត្ថុ ។
ជ្រើសវត្ថុទ្វេមាត្រមួយលើស្លាយ ឬទំព័រ ។
ចុចរូបតំណាង បិទ/បើកការហូត នៅលើរបារគំនូរ ឬចុចកណ្ដុរស្ដាំលើវត្ថុ ហើយជ្រើស បម្លែង - ទៅជាត្រីមាត្រ ។
ដើម្បីកែសម្រួលលក្ខណសម្បត្តិនៃវត្ថុត្រីមាត្រប្រើរបារឧបករណ៍ បន្ទាត់ និង ការបំពេញ និង របារឧបករណ៍ កំណត់ត្រីមាត្រ ។
ដើម្បីបម្លែងវត្ថុអត្ថបទទៅជាត្រីមាត្រ ប្រើរូបតំណាង សិល្បៈអក្សរ នៅលើរបារឧបករណ៍ គំនូរ ។
វត្ថុវិលត្រីមាត្រមួយ ត្រូវបានបង្កើតដោយបង្វិលវត្ថុ ដែលបានជ្រើសជុំវិញអ័ក្សបញ្ឈររបស់វា ។
ជ្រើសវត្ថុទ្វេមាត្រមួយលើស្លាយ ឬទំព័រ ។
ចុចកណ្តុរស្តាំលើវត្ថុ និង ជ្រើស បម្លែង - ជាវត្ថុវិលត្រីមាត្រ
ដើម្បីកែសម្រួលលក្ខណសម្បត្តិនៃវត្ថុត្រីមាត្រប្រើរបារឧបករណ៍ បន្ទាត់ និង ការបំពេញ និង របារឧបករណ៍ កំណត់ត្រីមាត្រ ។
អ្នកអាចបង្វិលវត្ថុទ្វេមាត្រមុនពេលបម្លែងវា ដើម្បីបង្កើតរាងស្មុគ្រស្មាញជាងនេះ ។