LibreOffice 7.6 Help
បើករបារឧបករណ៍ ព្រួញ ដែលអ្នកអាចបន្ថែមបន្ទាត់ត្រង់ បន្ទាត់ដែលមានព្រួញ និង បន្ទាត់វិមាត្រទៅស្លាយ ឬទំព័របច្ចុប្បន្ន ។
បើអ្នកចង់ អ្នកអាចបន្ថែមព្រួញមួយ បន្ទាប់ពីអ្នកគូរបន្ទាត់មួយដោយជ្រើស ទ្រង់ទ្រាយ - បន្ទាត់ ហើយបន្ទាប់មកជ្រើសរចនាប័ទ្មព្រួញមួយពីប្រអប់ រចនាប័ទ្ម ។
គូរបន្ទាត់ត្រង់មួយ កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ដើម្បីដាក់បន្ទាត់នៅ ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
បន្ទាត់
គូរបន្ទាត់ត្រង់មួយដែលបញ្ចប់ដោយព្រួញមួយ កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ដើម្បីដាក់បន្ទាត់ទៅ ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
បន្ទាត់ចប់ដោយព្រួញ
គូរបន្ទាត់ត្រង់មួយ ដែលចាប់ផ្តើមដោយព្រួញមួយ និង បញ្ចប់ដោយរង្វង់មួយ កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ដើម្បីដាក់បន្ទាត់ទៅ ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
បន្ទាត់ដែលមាន ព្រួញ/រង្វង់
គូរបន្ទាត់ត្រង់មួយដែលចាប់ផ្តើមដោយព្រួញមួយ និង បញ្ចប់ដោយការេមួយ កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ដើម្បីដាក់បន្ទាត់ទៅកម្រិត ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
បន្ទាត់ដែលមាន ព្រួញ/ការេ
គូរបន្ទាត់ត្រង់មួយដែលត្រូវបានបង្ខំដោយមុំ ៤៥ ដឺក្រេ ។
បន្ទាត់ (៤៥°)
គូរបន្ទាត់ត្រង់មួយ ដែលចាប់ផ្តើមដោយព្រួញមួយ កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ដើម្បីដាក់បន្ទាត់ទៅ ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
បន្ទាត់ផ្តើមដោយព្រួញ
គូរបន្ទាត់ត្រង់មួយដែលចាប់ផ្តើមដោយរង្វង់មួយ និង បញ្ចប់ដោយព្រួញមួយ កន្លែងដែលអ្នកអូស ក្នុងឯកសារបច្ចុប្បន្ន ។ ដើម្បីដាក់បន្ទាត់នៅកម្រិត ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
បន្ទាត់ដែលមាន រង្វង់/ព្រួញ
គូរបន្ទាត់ត្រង់មួយដែលចាប់ផ្តើមដោយការេ និង បញ្ចប់ដោយព្រួញមួយ កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ដើម្បីដាក់បន្ទាត់ទៅ ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
បន្ទាត់ដែលមាន ការេ/ព្រួញ
គូរបន្ទាត់មួយដែលបង្ហាញប្រវែងវិមាត្រដែលកំណត់ព្រំដែនដោយបន្ទាត់នាំផ្លូវ ។ បន្ទាត់វិមាត្រគណនា និង បង្ហាញវិមាត្រជាជួរដោយស្វ័យប្រវត្តិ ។ ដើម្បីគូរបន្ទាត់វិមាត្រមួយ បើករបារឧបករណ៍ ព្រួញ ហើយចុចរូបតំណាង បន្ទាត់វិមាត្រ ។ ផ្លាស់ទីព្រួញរបស់អ្នកទៅកន្លែងដែលអ្នកចង់ឲ្យបន្ទាត់ចាប់ផ្តើម ហើយអូសដើម្បីគូរបន្ទាត់វិមាត្រ ។ លែងកណ្តុរពេលបញ្ចប់ ។
ប្រសិនបើអ្នកចង់ឲ្យបន្ទាត់វិមាត្រមានប្រវែងដូចគ្នានឹងផ្នែកនៅជិតវត្ថុ សង្កត់គ្រាប់ចុច Commandបញ្ជា(Ctrl) នៅពេលអូស ។ ដើម្បីបង្ខំបន្ទាត់វិមាត្រទៅ ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្ដូរ (Shift) នៅពេលអូស ។
In LibreOffice Draw, a dimension line is always inserted on the layer called Dimension Lines. If you set that layer to invisible, you will not see any dimension line in your drawing.
បន្ទាត់វិមាត្រ
គូរបន្ទាត់ត្រង់មួយដែលចាប់ផ្តើមដោយព្រួញនៅចុងទាំងសងខាង ដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ដើម្បីដាក់បន្ទាត់ទៅកម្រិត ៤៥ ដឺក្រេ ត្រូវសង្កត់គ្រាប់ចុចប្តូរ(Shift) ឲ្យជាប់ រួចអូស ។
បន្ទាត់ដែលមានព្រួញ