LibreOffice 7.5 Help
រូបតំណាងខ្សែកោងលើរបារឧបករណ៍ នឹងបើករបារឧបករណ៍ បន្ទាត់ ដែលអ្នកអាចបន្ថែមបន្ទាត់ និង រាងទៅស្លាយបច្ចុប្បន្ន ។
ប្រសិនបើអ្នកសង្កត់គ្រាប់ចុចប្ដូរ (Shift) កា៣រផ្លាស់ទីកណ្ដុរត្រូវបានកំណត់លើសពី ៤៥ ដឺក្រេ ។ ប្រសិនបើអ្នកសង្កត់ Optionsជំនួស(Alt) key, the new point will not be connected to នៅចំណុចចុងក្រោយ ។ វាអនុញ្ញាតឲ្យអ្នកបង្កើតវត្ថុ ដែលមានខ្សែកោង ដែលមិនត្រូវបានភ្ជាប់រួមគ្នាទេ ។ ប្រសិនបើអ្នកគូរវត្ថុតូចជាងខណៈពេលដែលសង្កត់គ្រាប់ចុច Optionជំនួស (Alt) ក្នុងវត្ថុធំដែលអ្នកមិនបានបិទនៅឡើយទេ វត្ថុដែលតូចជាងត្រូវបានដកពីវត្ថុដែលធំជាង ដូច្នេះបង្ហាញជារន្ធនៅក្នុងវត្ថុធំ ។
រាងបិទជិត នឹងទទួលដោយស្វ័យប្រវត្តិនូវការបំពេញ ដែលត្រូវបានបង្ហាញក្នុងប្រអប់ រចនាប័ទ្ម/ការបំពេញ ផ្ទៃ លើរបារ បន្ទាត់ និង ការបំពេញ ។
គូររាងបិទជិតដែលបំពេញរួច ដែលត្រូវបានផ្អែកលើខ្សែកោង Bézier ។ ចុចត្រង់កន្លែងដែលអ្នកចង់ឲ្យខ្សែកោងចាប់ផ្តើម អូស លែង និងបន្ទាប់មកផ្លាស់ទីព្រួញកណ្តុរទៅកន្លែងដែលអ្នកចង់ឲ្យខ្សែកោងបញ្ចប់ និង ចុច ។ ផ្លាស់ទីព្រួញកណ្តុរ និង ចុចម្តងទៀត ដើម្បីបន្ថែមភាគបន្ទាត់ត្រង់ទៅខ្សែកោង ។ ចុចទ្វេដង ដើម្បីបិទរាង ។
ខ្សែកោង បំពេញរួច
គូររាងបិទជិតដែលមានភាគបន្ទាត់ត្រង់ ។ ចុចកន្លែងដែលអ្នកចង់ចាប់ផ្តើមពហុកោណ និង អូស ដើម្បីគូសភាគបន្ទាត់ ។ ចុចម្តងទៀត ដើម្បីកំណត់ចុងបញ្ចប់របស់ភាគបន្ទាត់ និង បន្តចុចដើម្បីកំណត់ភាគបន្ទាត់ដែលនៅសល់របស់ពហុកោណ ។ ចុចទ្វេដង ដើម្បីបញ្ចប់ការគូរពហុកោណ ។ ដើម្បីបង្ខំពហុកោណទៅដល់មុំ ៤៥ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ (Shift) ពេលអ្នកចុច ។
ពហុកោណ បំពេញរួច
គូររាងបិទជិតដែលរួមមានភាគបន្ទាត់ត្រង់ ដែលត្រូវបង្ខំដោយមុំ ៤៥ដឺក្រេ ។ ចុចកន្លែងដែលអ្នកចង់ចាប់ផ្តើមពហុកោណ និង អូស ដើម្បីគូរភាគបន្ទាត់ ។ ចុចម្តងទៀត ដើម្បីកំណត់ចុងរបស់ភាគបន្ទាត់ និង បន្តចុច ដើម្បីកំណត់ភាគបន្ទាត់របស់ពហុកោណដែលនៅសល់ ។ ចុចទ្វេដងដើម្បីបញ្ចប់ការគូរពហុកោណ ។ ដើម្បីគូរពហុកោណដែលមិនបង្ខំទៅមុំ ៤៥ ដឺក្រេ សង្កត់គ្រាប់ចុចប្តូរ(Shift) ពេលអ្នកចុច ។
ពហុកោណ (៤៥°) បំពេញរួច
គូរបន្ទាត់សេរីមួយ កន្លែងដែលអ្នកអូសក្នុងស្លាយ ។ ពេលអ្នកលែង LibreOffice បង្កើតរាងបិទភ្ជាប់មួយ ដោយគូរភាគបន្ទាត់ត្រង់ពីចំណុចចុង ទៅចំណុចចាប់ផ្តើមរបស់បន្ទាត់ ។ រាងក្នុងក្នុងបន្ទាត់នឹងត្រូវបានបំពេញដោយពណ៌របស់ផ្ទៃបច្ចុប្បន្ន ។
បន្ទាត់សេរី បំពេញរួច
ខ្សែកោង
ពហុកោណ
គូរបន្ទាត់ដែលមានផ្នែកស៊េរីបន្ទាត់ត្រង់ ដែលត្រូវបានបង្ខំដោយមុំ ៤៥ ដឺក្រេ ។ អូស ដើម្បីគូរផ្នែកបន្ទាត់ ចុចដើម្បីកំណត់ចំណុចចុងរបស់ផ្នែកបន្ទាត់ ហើយបន្ទាប់មកអូស ដើម្បីគូរផ្នែកបន្ទាត់ថ្មី ។ ចុចទ្វេដង ដើម្បីបញ្ចប់ការគូរ ។ ដើម្បីបង្កើតរាងបិតជិត សង្កត់ Optionជំនួស(Alt) ហើយចុចទ្វេដង ។
ពហុកោណ (៤៥°)
បន្ទាត់សេរី