LibreOffice 7.5 Help
ដោយប្រើរបារឧបករណ៍ផ្ទាល់ខ្លួន អ្នកអាចបន្ថែមរបារឧបករណ៍ ចតុកោណកែង ។
គូរចតុកោណកែងបំពេញរួច ដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ចុចកន្លែងដែលអ្នកចង់ដាក់ជ្រុងមួយរបស់ចតុកោណកែង និង អូសទៅទំហំដែលអ្នកចង់បាន ។ ដើម្បីគូរការេ ចុចគ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
ចតុកោណកែង
គូរការេបំពេញរួចមួយ ត្រង់កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ចុចត្រង់កន្លែងដែលអ្នកចង់ដាក់នៅជ្រុងមួយរបស់ការេ និង អូស ទៅទំហំដែលអ្នកចង់បាន ។
ការេ
គូរចតុកោណមូលមួយដែលបានបំពេញ កន្លែងដែលអ្នកអាចអូសក្នុងឯកសារបច្ចុប្បន្ន ។ ចុចកន្លែងដែលអ្នកចង់ដាក់ជ្រុងមួយនៃចតុកោណកែងមូល និង អូសទៅទំហំដែលអ្នកចង់បាន ។ ដើម្បីគូរការេមូល សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
ចតុកោណ មូល
គូរការេមូលមួយដែលបានបំពេញ កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ចុចកន្លែងដែលអ្នកចង់ដាក់នៅជ្រុងមួយរបស់ការេមូល និង អូសទៅទំហំដែលអ្នកចង់បាន ។ ដើម្បីគូរចតុកោណមូល សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
ការេជ្រុងមូល
គូរចតុកោណកែងទទេមួយ ត្រង់កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ចុចត្រង់កន្លែងដែលអ្នកចង់ដាក់ជ្រុងមួយរបស់ចតុកោណកែង និង អូសទៅទំហំដែលអ្នកចង់បាន ។ ដើម្បីគូរការេមួយ សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
ចតុកោណកែង មិនទាន់បំពេញ
គូរការេទទេមួយ ត្រង់កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ចុចត្រង់កន្លែងដែលអ្នកចង់ដាក់នៅជ្រុងមួយរបស់ការេ និង អូសទៅទំហំដែលអ្នកចង់បាន ។ ដើម្បីគូរចតុកោណកែង សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអូស ។
ការេ មិនទាន់បំពេញ
គូរចតុកោណមូលទទេមួយ ត្រង់កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ចុចត្រង់កន្លែងដែលអ្នកចង់ដាក់ជ្រុងមួយរបស់ចតុកោណកែងមូល និង អូសទៅទំហំដែលអ្នកចង់បាន ។ ដើម្បីគូរការេមូល សង្កត់គ្រាប់ចុចប្តូរ ( Shift) ខណៈពេលអ្នកអូស ។
ការេជ្រុងមូល មិនទាន់បំពេញ
គូរការេមូលទទេមួយ ត្រង់កន្លែងដែលអ្នកអូសក្នុងឯកសារបច្ចុប្បន្ន ។ ចុចត្រង់កន្លែងដែលអ្នកចង់ដាក់ជ្រុងមួយរបស់ការេមូល និង អូសទៅទំហំដែលអ្នកចង់បាន ។ ដើម្បីអូសចតុកោណមូល សង្កត់គ្រាប់ចុចប្តូរ (Shift) ខណៈពេលអ្នកអូស ។
ការេជ្រុងមូល មិនទាន់បំពេញ