ជា​ពហុកោណ

​​បម្លែង​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​ជា​ពហុកោណ​​មួយ (​វត្ថុ​បិទជិត​​ត្រូវ​បាន​ចង​ដោយ​បន្ទាត់​ត្រង់​) ។ រូបរាង​របស់​វត្ថុ​មិន​ផ្លាស់​ប្តូរ​ទេ​ ។​​ ប្រសិន​បើ​អ្នក​ចង់​បាន​ អ្នក​អាច​ចុច​កណ្តុរ​ខាង​ស្តាំ​ និង​ ជ្រើស​ កែ​សម្រួល​ចំណុច​​​​ ដើម្បី​មើល​ការ​ផ្លាស់​ប្តូរ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Shape - Convert - To Polygon (LibreOffice Draw only)

បើក​ម៉ឺនុយ​បរិបទ​នៃ​វត្ថុ​ដែល​បាន​ជ្រើស​ និង ជ្រើស បម្លែង​ - ​ជា​ពហុកោណ


​​ការ​បម្លែង​រូបភាព​ប្រភេទ​(​GIF,JPG,PNG) ​ជា​ក្រាហ្វិក​វ៉ិចទ័រ

To Polygon dialog

បម្លែង​ទៅ​ជា​​ពហុកោណ

ត្រូវ​ការ​ជម្រើស​ដូច​ខាង​ក្រោម​នេះ​ ​ដើម្បី​បម្លែង​រូប​ភាព​មួយ​ទៅ​ជា​ពហុកោណ ។ រូប​ភាព​ដែល​បាន​​បម្លែង​គឺ​ជា​ការ​ប្រមូលនៃ​ពហុកោណ​តូច​ៗ​ ដែល​បាន​បំពេញ​ដោយ​ពណ៌ ។​

ការកំណត់

កំណត់​ជម្រើស​បម្លែង​ សម្រាប់​រូប​ភាព ។

ចំនួន​ពណ៌ ៖

បញ្ចូល​ចំនួន​ពណ៌​ដែល​ត្រូវ​បង្ហាញ​ ក្នុង​រូប​ភាព​ដែល​បាន​បម្លែង​ ។ LibreOffice បង្កើត​ពហុកោណ​មួយ​ សម្រាប់​ការ​កើត​ឡើង​នីមួយៗ​នៃ​ពណ៌​ក្នុង​រូប​ភាព​ ។​

កាត់​បន្ថយ​ចំណុច

យក​ពហុកោណ​ពណ៌​ចេញ​ ដែល​តូច​ជាង​តម្លៃ​ភីក​សែល​​​​ដែល​អ្នក​បញ្ចូល​ ។​

បំពេញ​​ប្រហោង

​បំពេញ​ចន្លោះ​ពណ៌​ដែល​បង្ក​ឡើង​ដោយ​ ​ការ​អនុវត្ត​កាត់​បន្ថយ​ចំណុច​ ។​

ទំហំ​ក្រឡា​​ក្បឿង

បញ្ចូល​ទំហំ​របស់​ចតុកោណ​ សម្រាប់​ការ​បំពេញ​ផ្ទៃ​ខាង​ក្រោយ​ ។​

រូបភាព​ប្រភព៖

មើល​​​រូប​ភាព​ដើម​ជាមុន ។

រូបភាព​កំណត់​ដោយ​វ៉ិចទ័រ ៖

មើល​​រូប​ភាព​ដែល​បាន​បម្លែងជា​មុន​ ។ ចុច​ មើល​ជា​មុន​ ដើម្បី​បង្កើត​រូប​ភាព​វ៉ិចទ័រ​ ។

វឌ្ឍន​ភាព

បង្ហាញ​វឌ្ឍនភាព​ការ​បម្លែង​ ។

មើល​ជា​​​មុន

មើល​រូប​ភាព​ដែល​បាន​បម្លែង​ជាមុន​​ ដោយ​មិន​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ ។​

Please support us!