បម្លែង​

ជម្រើស​ សម្រាប់​បម្លែង​វត្ថុ​ដែល​បាន​ជ្រើស​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Shape - Convert (LibreOffice Draw only).

បើក​ម៉ឺនុយ​បរិបទ​នៃ​វត្ថុ​ដែល​បាន​ជ្រើស​ និង ជ្រើស​ បម្លែង


ជា​ខ្សែកោង

បម្លែង​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​ជា​ខ្សែ​កោង​ Bézier មួយ ។

ជា​ពហុកោណ

​​បម្លែង​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​ជា​ពហុកោណ​​មួយ (​វត្ថុ​បិទជិត​​ត្រូវ​បាន​ចង​ដោយ​បន្ទាត់​ត្រង់​) ។ រូបរាង​របស់​វត្ថុ​មិន​ផ្លាស់​ប្តូរ​ទេ​ ។​​ ប្រសិន​បើ​អ្នក​ចង់​បាន​ អ្នក​អាច​ចុច​កណ្តុរ​ខាង​ស្តាំ​ និង​ ជ្រើស​ កែ​សម្រួល​ចំណុច​​​​ ដើម្បី​មើល​ការ​ផ្លាស់​ប្តូរ​ ។

ទៅ​ជា​វណ្ឌ​វង្ក​

​បម្លែង​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​ជា​ពហុ​កោណ ឬ​​ក្រុម​នៃ​ពហុ​កោណ​។​​ប្រសិនបើ​​ការ​បម្លែង​បង្កើត​ក្រុម​នៃ​ពហុ​កោណ​ (​ឧ. ពេល​អ្នក​បម្លែង​វត្ថុ​អត្ថ​បទ​មួយ) នោះ​​ចុច​ F3 ​ដើម្បី​ចូល​ទៅ​ក្នុង​​ក្រុម​ មុន​ពេល​​អ្នក​​​​អាច​ជ្រើស​ពហុ​កោណ​ដោយ​ឡែក​ៗ ។

បម្លែង​ទៅ​ជា​ត្រីមាត្រ

បម្លែង​​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​ជា​វត្ថុ ​​(ត្រីមាត្រ)​ ​បី​វិមាត្រ​ ។​

បម្លែង​ទៅ​ជា​វត្ថុ​បង្វិល​​​​ត្រីមាត្រ​

បង្កើត​រាង​បី​វិមាត្រ ​ដោយ​បង្វិល​វត្ថុ​ដែល​​បាន​ជ្រើស​ជុំវិញ​អ័ក្ស​បញ្ឈរ​របស់​វា​ ។

ទៅ​ជា​រូប​ភាព​

បម្លែង​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​ជា​រូប​ភាព​ (​ក្រឡា​​ចត្រង្គ​នៃ​ភីកសែល​ដែល​តំណាង​រូប​ភាព​មួយ​) ។​

ទៅ​ជា​ឯកសារ​មេតា​

បម្លែង​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​ជា​ទ្រង់ទ្រាយ​ឯកសារ​មេតា​របស់​វីនដូ (WMF) រួម​មាន​ទាំង​រូប​ភាព​ និង ទិន្នន័យ​ក្រាហ្វិក​វ៉ិចទ័រ​ ។

Please support us!